គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន

ហេតុអ្វីការចំណាយវិនិយោគគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនបានធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ?


ការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ការចំណាយហិរញ្ញវត្ថុ និងការវិនិយោគរបស់មហាយក្សចិនតាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road)ដ៏ពោរពេញទៅដោយមហិច្ឆតានោះ បានធ្លាក់ចុះបន្តិចនៅក្នុងឆមាសទីមួយឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន
ដោយ

គ្មាន​ឡើយ​ការ​វិនិយោគ នៅ​ក្នុង​គម្រោង​វិនិយោគ​ធ្យូងថ្ម​ថ្មី​ៗ ហើយ​មហា​យក្ស​ចិន ក៏​មិន​មានការ​វិនិយោគ​ថ្មី​បន្ថែម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី អេ​ហ្ស៊ី​ប និង​ស្រី​លង្កា​នោះ​ដែរ ពោល​គឺ​ចំណាយ​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​ទាំងនេះ បាន​ធ្លាក់​ចុះ​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ​តែ​ម្ដង​នៅ​រយៈពេល​៦​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថ្មី​ៗ​មួយ របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​បៃតង (GFDC) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ា​ង​ហៃ​ប្រទេស​ចិន​។

ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន GFDC ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​អ្នក​ទទួល​បានការ​វិនិយោគ​ដ៏​ធំ​បំផុត​នៃ​គម្រោង​របស់​ប្រទេស​ចិន នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ ក្នុង​ទឹកប្រាក់​ប្រហែល ៥​បាន់​៥​រយ​លាន​ដុល្លារ​។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា ការ​ផ្តល់​ហិរញ្ញប្បទាន និង​ការ​វិនិយោគ​សរុប​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​ចំនួន ២៨​ពាន់​លាន​ដុល្លារ ដោយ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជិត​៣០ ពាន់​លាន​ដុល្លារ កាលពី​ឆមាស​ទី​១​ឆ្នាំ​មុន​។ បើ​សរុប​ជា​រួម រាប់​តាំង​ការ​ដាក់​ចេញ​គម្រោង​ផ្លូវ​មួយ និង​ខ្សែក្រវាត់​មួយ​កាលពី​ឆ្នាំ​២០១៣ មក​ទល់​នឹង​ឆមាស​ទី​១​ឆ្នាំ​២០២២​ឃើញ​ថា ប្រទេស​ចិន​បាន​ចំណាយ​ទុន​វិនិយោគ​សរុប​ដល់​ប្រមាណ ៩៣២ ពាន់​លាន​ដុល្លារ​។

គេ​នៅ​ចាំ​បាន​ថា លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៣​ក្នុង​គោលបំណង​ទាញ​យក​ភាព​ខ្លាំង​របស់​ប្រទេស​ចិន​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដើម្បី​«​កសាង​សហគមន៍​ទូលំទូលាយ​នៃ​ផលប្រយោជន៍​រួម​»​មួយ​នៅ​ទូ​ទាំង​តំបន់​អាស៊ី អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន​។

ប៉ុន្តែ ប្រទេស​មួយ​ចំនួន​បាន​ពិនិត្យ​មើល​បន្ទុក​បំណុល ដែល​ប្រទេស​ចិន​បាន​ដាក់​ទៅ​លើ​ពួក​គេ​ឡើង​វិញ ព្រមទាំង​បញ្ហា​ផ្សេង​ទៀត​ៗ​ដូច​ជា​ការ​ខូចខាត​បរិស្ថាន​ជាដើម ហើយ​ប្រទេស​ទាំងនោះ​ក៏​បាន​ធ្វើការ​ចរចា​ឡើង​វិញ​ពី​គម្រោង​វិនិយោគ​របស់​ពួក​គេ​ជាមួយ​ប្រទេស​ចិន​ផង​ដែរ​ដោយសារ​ពួក​គេ​ហាក់​ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​បំណុល​របស់​ពួក​គេ​។ ប្រទេស​លោក​ខាងលិច ពិសេស អា​មេ​រិ​ក តែងតែ​ហៅ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​នេះ ថា​ជា​អន្ទាក់​បំណុល​សម្រាប់​ប្រទេស​ក្រីក្រ ប៉ុន្ដែ ចិន​ជា​រឿយ​ៗ​តែងតែ​ចេញ​មុខ​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​។

យ៉ាងណាមិញ សម្រាប់​ការ​ចំណាយ​វិនិយោគ​ក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ គឺ​គ្មាន​គម្រោង​វិនិយោគ​ទៅ​លើ​ធ្យូងថ្ម​ថ្មី​ណាមួយ​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​ចិន​ឡើយ បន្ទាប់​ពី​លោក ស៊ី ជី​ន​ពីង បាន​ធ្វើការ​សន្យា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដើម្បី​បញ្ចប់​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​រោងចក្រ​ធ្យូងថ្ម​នៅ​បរទេស​។

ទោះជា​យ៉ាងណា អ្នក​អភិវឌ្ឍន៍​ចិន​ម្នាក់​បាន​ឈ្នះ​ការ​ដេញថ្លៃ​ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ខែកុម្ភៈ ហើយ​ក៏​រោងចក្រ​ធ្យូងថ្ម​ដែល​មាន​ថាមពល​សរុប ១១.២ ជី​ហ្កា​វ៉ា​ត់ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​រួច​មក​ហើយ​ដែរ ទោះបីជា​មិន​ទាន់​ចាប់ផ្តើម​សាងសង់​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និ​អភិវឌ្ឍ​បៃតង (GFDC) ដែល​ជា​ផ្នែក​មួយ​នៃ​សាកលវិទ្យាល័យ Fudan នៅ​ទីក្រុង​សៀង​ហៃ​។

មជ្ឈមណ្ឌល​នេះ​បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​ឥន្ធនៈ​ហ្វូ ស៊ី​ល​ផ្សេង​ទៀត​នៅ​បណ្តា​ប្រទេស​ដែល​មាន​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ដោយ​ប្រេង និង​ឧស្ម័ន​មាន​ចំនួន​ប្រហែល ៨០% នៃ​ការ​វិនិយោគ​ថាមពល​នៅ​ក្រៅប្រទេស​របស់​ប្រទេស​ចិន និង ចំនួន ៦៦% នៃ​កិច្ចសន្យា​សាងសង់​របស់​ខ្លួន​។

ក្នុង​នោះ ការ​វិនិយោគ​ចូលរួម​នៅ​ក្នុង​គម្រោង​ឧស្ម័ន​មាន​ចំនួន ៦​ពាន់​៧​រយ​លាន​ដុល្លារ​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​ចំនួន ៩​ពាន់​៥​រយ​លាន​ដុល្លារ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កាលពី​ឆ្នាំ​មុន​។ ប្រតិបត្តិការ​ថាមពល​មិន​ប៉ះពាល់​បរិស្ថាន និង​វា​រី​អគ្គិសនី​វិញ បាន​ធ្លាក់​ចុះ ២២% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការ​វិនិយោគ​បាន​កើនឡើង​ពី ៤០០ លាន​ដុល្លារ​ដល់ ១៤ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​ចំណាយ​សាងសង់​ទាក់ទង​នឹង​ថាមពល​មិន​ប៉ះពាល់​បរិស្ថាន​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១​ពាន់​៦​រយ​លាន​ដុល្លារ ដែល​វា​តិច​ជាង​ពាក់កណ្តាល​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕




អត្ថបទបន្ទាប់


រដូវប្រមូលផលលម៉ើចូលមកដល់ហើយ! តើទីផ្សារលម៉ើនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណាដែរ?

ព័ត៌មាន
ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើហូបផ្លែដទៃទៀត ប៉ុន្ដែ ការដាំដុះដំណាំនេះ ហាក់មិនសម្បូរច្រើននោះទេ។ …

ទីបំផុតរុស្ស៊ីទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់មីស៊ីលដាក់កំពង់ផែអ៊ុយក្រែនមែន

ព័ត៌មាន
ក្រោយពីបានបដិសេភ្លាមៗប្រាប់ទៅប្រទេសតួគីថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលលើកំពង់ផែអូដេសារបស់អ៊ុយក្រែនកាលពីចុងសប្តាហ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ