ពាណិជ្ជកម្មរវាងវៀណាម និងអន្តរជាតិ

ពាណិជ្ជកម្មរវាងវៀណាម និងអន្តរជាតិ សម្រេចបានប្រមាណ៦០០ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១


ការធ្វើពាណិជ្ជកម្មរបស់វៀតណាម ជាមួយបណ្ដាប្រទេសជាដៃគូ នៅតែរក្សាបានកំណើនខ្ពស់ បើទោះបីជាប្រទេសក្បែរខាងកម្ពុជាមួយនេះ ជួបប្រទះនូវករណីឆ្លងកូវីដ១៩ធ្ងន់ធ្ងរក៏ដោយ។ ពោលគឺ នៅ១១ខែ ឆ្នាំ២០២១ វៀតណាមសម្រេចបានទំហំពាណិជ្ជកម្មជាមួយប្រទេសនានាជាដៃគូក្នុងរង្វង់ ៦០០ពាន់លានដុល្លារ កើនឡើងជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីការិយាល័យស្ថិតិទូទៅវៀតណាម។
ផែដឹកទំនិញរបស់វៀតណាម

ទិន្នន័យដដែលនេះ បាន​ឲ្យដឹងទៀតថា ក្នុងចំណោម​ទំហំពាណិជ្ជកម្មក្រៅប្រទេស ​៦០០ពាន់លាន​ដុល្លារ ដែលវៀតណាម​សម្រេចបាន​នៅ១១ខែឆ្នាំនេះ ការនាំចេញ​មាន​ប្រមាណ ៣០០ពាន់លាន​ដុល្លារ កើនជាង​១៧% ខណៈការនាំចូលវិញ មានប្រមាណ ៣០០ពាន់លាន​ដុល្លារដូចគ្នា កើនឡើង​ជាង​២៧%។ តាមតួលេខនេះ នាំឲ្យ​​​អតិរេកពាណិជ្ជកម្មរបស់វៀតណាម​ នៅ១១ខែឆ្នាំ២០២១នេះ សម្រេចបាន​គឺវៀតណាម​សម្រេច​បាន​ត្រឹមតែ ២២៥លាន​ដុល្លារអាមេរិកប៉ុណ្ណោះ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន​ធ្លាប់មានដល់ទៅជាង ២០ពាន់លាន​ដុល្លារ។

មាន​មុខទំនិញ​ប្រមាណ​៣៤មុខឯណោះ របស់វៀតណាម ដែល​សម្រេចបាន​​ការនាំចេញក្នុងតម្លៃ​​ចាប់ពី​១ពាន់លាន​ដុល្លារអាមេរិកឡើងទៅក្នុងមួយមុខទំនិញ ដែលមានប្រមាណ ជាង៩៣% នៃផលិតផល​នាំចេញសរុប។ ក្នុងនោះ ផលិតផល​ឧស្សាហកម្ម និងការកែច្នៃ គឺមានការនាំចេញ​​ច្រើនជាងគេបំផុត ដែលមាន​ប្រមាណ ៨៩% នៃការនាំចេញសរុប និងមានតម្លៃសរុប​ប្រមាណ​ជាង ​២៦៦ពាន់លាន​ដុល្លារអាមេរិក។

សហរដ្ឋអាមេរិក នៅតែជា​ទីផ្សារ​បញ្ជា​ទិញទំនិញ​ពីវៀតណាម​ច្រើនជាងគេបំផុត ដោយ​បាន​នាំចូលទំនិញពីវៀតណាមជិត ​៨៥ពាន់លាន​ដុល្លារ កើនឡើង​ជាង២២% បន្ទាប់មកគឺប្រទេសចិន បាននាំចូលទំនិញពីវៀតណាម ជាង​៥០ពាន់លាន​ដុល្លារ អឺរ៉ុប​ជិត​៣៦ពាន់លាន​ដុល្លារ, អាស៊ានប្រមាណ​២៦ពាន់លាន​ដុល្លារ, កូរ៉េខាងត្បូង ២០ពាន់លាន​ដុល្លារ និងជប៉ុន ១៨ពាន់លាន​ដុល្លារ។

ដោយឡែក សម្រាប់​ទីផ្សារនាំចូលវិញ វៀតណាម នាំចូលទំនិញច្រើនបំផុត គឺពីប្រទេសចិន ដែលមានតម្លៃប្រមាណជាង ​៩៨ពាន់លាន​ដុល្លារ កើនឡើង​៣២% តាមពីក្រោយដោយ​កូរ៉េខាងត្បូង ជាង​៥០ពាន់លាន​ដុល្លារ និងអាស៊ាន ៣៧ពាន់លាន​ដុល្លារ។ បន្ថែមពីនេះ វៀតណាម​ក៏បាន​នាំចូលទំនិញច្រើនទៀត ពីជប៉ុន អឺរ៉ុប និងអាមេរិកផងដែរ។

យោងតាមក្រសួង​ផែនការ និងវិនិយោគវៀតណាម បានព្យាករថា សេដ្ឋកិច្ចវៀតណាម​នៅឆ្នាំ២០២១នេះ នឹងកើនឡើងចន្លោះពី ៣ ទៅ៣,៥ ភាគរយ ហើយ​នៅឆ្នាំ២០២២ រំពឹងកំណើន​៦ ទៅ ៦,៥ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារមូលធនក្រុមហ៊ុន អាលីបាបា ធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ តើមកពីហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន អាលីបាបា គ្រុប បានបាត់បង់តម្លៃទីផ្សារមូលធនរបស់ខ្លួនជាងពាក់កណ្តាលក្នុងឆ្នាំនេះ ចាប់តាំងពីការចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធ…

ក្រុមហ៊ុន Pfizer នឹងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ចំនួន ៨០ លានកញ្ចប់រហូតដល់ចុងឆ្នាំក្រោយ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បានរំពឹងថា ក្រុមហ៊ុនរបស់លោកនឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដចំនួន ៨០លានកញ្ចប់ចាប់ពីចុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ