ទំនាក់ទំនងចិន-អឺរ៉ុប

អឺរ៉ុបហាក់ទន់ភ្លន់ដាក់ចិនឡើងវិញបន្ដិច ក្នុងជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ


អឺរ៉ុបបង្ហាញអាកប្បកិរិយាទន់ភ្លន់ឡើងវិញបន្តិចជាមួយចិនក្នុងជំនួបថ្នាក់ដឹកនាំនៃភាគីទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការមួយរបស់សហភាពអឺរ៉ុបបានគូសបញ្ជាក់ថា អឺរ៉ុបនិងប្រទេសចិនត្រូវតែបន្តទំនាក់ទំនង និងការពិភាក្សាជាមួយគ្នាបន្ថែមទៀត ក្នុងបញ្ហាប្រឈមជាច្រើន បើទោះបីជាមានពេលខ្លះភាគីទាំងពីរមានការខ្វះគំនិតគ្នាក៏ដោយ។
លោក ចូសិប បូរ៉េល (Josep Borrel) ប្រធានផ្នែកគោលនយោបាយសហភាពអឺរ៉ុប
ដោយ

ការ​លើក​ឡើង​ពី​សហភាព​អឺរ៉ុប​ដូច្នេះ ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប លោក​ចូ​សិប បូ​រេល និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។

ជា​ប្រធាន​ផ្នែក​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប​លោក ចូ​សិប បូ​រេល (Josep Borrel) បាន​និយាយ​ទៅ​កាន់​លោក​វ៉ាង យី​ក្នុង​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា ទោះបីជា​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​កើត​មាន​រវាង​ភាគី​ទាំង​ពីរ​ក៏​ដោយ សហភាព​អឺរ៉ុប​និង​ចិន​ចាំបាច់​ត្រូវ​បន្ត​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត ស្រប​ទៅ​តាម​លក្ខណៈ​រួម និង​កិច្ច​សហប្រតិបត្តិការ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​អឺរ៉ុប​។

ជាមួយ​គ្នា​នេះ លោក​វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​និយាយ​ថា ភាគី​ទាំង​ពីរ​គឺ​ចិន និង​អឺរ៉ុប ត្រូវ​តែ​បន្ត​និន្នាការ​បង្កើន​ការ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​បង្កើន​ទំនុកចិត្ត​នយោបាយ និង​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន​។

គួរ​កត់​សម្គាល់ថា រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​សុទ្ធសឹងតែ​មាន​បញ្ហា​រសើប​ជាមួយ​ចិន គឺ​មាន​តែ​អឺរ៉ុប​ទេ ដែល​បាន​បង្ហាញ​ឥរិយា​ប​ទន់ភ្លន់​ចំពោះ​ក្រុង​ប៉េ​កាំ​ង ខណៈ​ដែល​អា​មេ​រិ​ក​វិញ រឹតតែ​បាន​បន្ថែម​សម្ពាធ​ថ្មី​ៗ​ចំពោះ​ក្រុង​ប៉េ​កាំ​ង​ជា​បន្ដបន្ទាប់​។

ជាក់ស្តែង ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ថ្មី​មួយ​ដែល​ទើប​ចេញ​ជា​រូបរាង មានឈ្មោះ​ថា AUKUS ដែល​សំដៅដាក់​សម្ពាធ និង​ប្រឆាំង​នឹង​វត្តមាន​ចិន​នៅ​ប៉ា​ស៊ី​ហ្វិ​ក​។ ការ​ដែល​អឺរ៉ុប​មាន​ជំហរ​ទន់ភ្លន់​ចំពោះ​ចិន​ជាង​អា​មេ​រិ​ក​ធ្វើ​ដាក់​ចិន​នេះ ក៏​ដោយសារ​តែ​ចិន​ជា​ដៃគូរ​ធ្វើ​ពាណិជ្ជកម្ម​ធំ​មួយ ខ្វះ​មិន​បាន​របស់​អឺរ៉ុប​ផង​ដែរ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ចិន​បាន​នាំមុខ​សហរដ្ឋអាមេរិក​វិញ​ហើយ ដោយ​បាន​ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​សហភាព​អឺរ៉ុប​។ ជាក់ស្តែង នៅ​ពេញ​មួយ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​ចិន​បាន​ឈាន​ដល់​ជិត ៥៩០​ពាន់​លាន​អឺ​រ៉ូ ឬ​ស្មើនឹង​ជាង ៧១០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​ទៅ​នឹង​សហរដ្ឋអាមេរិក​ដែល​មាន​ប្រមាណ​តែ​ជាង ជាង ៦៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅទៅលើម្ចាស់អាជីវកម្ម ដែលពាក់ព័ន្ធនឹងការបង្ខាំង និងបង្ខំឲ្យមនុស្សធ្វើការ

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និង កាស៊ីណូ ដែលមានការពាក់ព័ន្ធ ទោះបីក្នុងរូបភាពផ្ទាល់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ