វៀតណាមពិចារណាលើកលែងទិដ្ឋាការ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ

វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ


វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។ ប្រទេសវៀតណាម កំពុងចាប់ផ្ដើមសម្រួចយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស ស្របពេលដែលប្រទេសនេះ កំពុងចាប់ផ្ដើមសម្របខ្លួនរស់នៅជាមួយកូវីដ១៩ជាបណ្ដើរៗផងដែរ។
វៀតណាមពិចារណាលើកលែងទិដ្ឋាការ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ
ដោយ

តួយ៉ាង ថ្មី​ៗ​នេះ ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​នូវ​ការ​លើកលែង​ទិដ្ឋាការ​ជា​ឯកតោភាគី​ឡើង​វិញ សម្រាប់​ប្រទេស​ចំនួន ២៤ ដែល​កន្លង​មក​ប្រទេស​ទាង​នេះ ធ្លាប់​បាន​ទទួល​ការ​លើកលែង​នេះ នៅ​មុន​ការ​រីក​រាលដាល​នៃ Covid-១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​សារ​ព៌​ត៍​មាន VN Express​។ 

បើ​តាម​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​បានឱ្យ​ដឹង​ថា សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​ក្រសួង​កំពុង​ស្វែងរក​ការ​អនុម័ត​បើក​ច្រកព្រំដែន​ពេញលេញ​ឡើង​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចាប់ពី​ថ្ងៃ​ទី ៣១ ខែមីនា​ខាង​មុខ​នេះ​តទៅ ក្នុង​គោលបំណង​ដើម្បី​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស ឡើង​វិញ​។

នៅ​មុន​ពេល​មាន​ជំងឺ​រាតត្បាត ប្រទេស​វៀតណាម​បាន​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវ​មក​ពី ២៤ ប្រទេស និង​ដែនដី​រួម​ទាំង​សហ​សមាជិក​អាស៊ាន​ផង​ដែរ​។ បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ២០២០ វៀតណាម​បាន​ផ្អាក​ការ​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​សម្រាប់​ប្រទេស​ទាំង​អស់នោះ​។ តាម​រយៈ​ទិដ្ឋាការ​នេះ ភ្ញៀវ​ដែល​មក​ពី​ប្រទេស​បេឡា​រុស្ស ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន ន័​រវេ​ស រុ​ស្សី កូរ៉េ​ខាងត្បូង អេ​ស្បា​ញ ស៊ុ​យ​អែ​ត និង​ចក្រភព​អង់គ្លេស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​មិន​លើស​ពី ១៥ ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​។

ទន្ទឹម​នឹង​នេះ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបួន​ក៏​អាច​រីករាយ​នឹង​ការ​ស្នាក់​នៅ​ដោយ​គ្មាន​ទិដ្ឋាការ​រហូត​ដល់ ៣០ ថ្ងៃ ដែល​ក្នុង​នោះ ២១ ថ្ងៃ​សម្រាប់​ហ្វី​លី​ពី​ន និង ១៤ ថ្ងៃ​សម្រាប់​ប្រ៊ុ​យ​ណេ និង​មី​យ៉ា​ន់​ម៉ា​។ 

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh កាលពី​ថ្ងៃ អង្គា​រ៍ ស​ប្ដា​ហ៍​នេះ បាន​អនុញ្ញាត​ឱ្យ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​បង្ហាញ​ពី​ផែនការ​សម្រាប់​ការ​ដំណើរការ​ទេសចរណ៍​ពេញលេញ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

គួរ​រំឭក​ថា ការ​បិទ​ព្រំដែន​របស់​ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀ​រ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ ៩៦ ភាគរយ​កាលពី​ឆ្នាំ​មុន​។ ដើម្បី​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ កាលពី​ខែ វិច្ឆិកា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​រយៈ​កម្មវិធី​លិខិតឆ្លងដែន​ដែល​មាន​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​រួច ហើយ​រហូត​មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​បរទេស​ជិត ៩​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​ក្រោម​កម្មវិធី​នេះ ជាមួយនឹង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​បាន​កំណត់​ទុកជា​មុន​ផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ ពាក់កណ្តាល​នៃ​ភ្ញៀវ​ទេសចរ​ពី​បរទេស​ទាំងនោះ គឺជា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្រៅ​ទេស ត្រឡប់​មក​លេង​សាច់ញាតិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកព្រមានដំឡើងពន្ធបន្ថែមបើចិនមិនព្រមគោរពតាមកិច្ចព្រមព្រៀងដំណោះពាណិជ្ជកម្មដំណាក់កាលទីមួយ

ព័ត៌មាន
ក្រឡេកមកមើលរឿងរ៉ាវ អាមេរិកព្រមានបន្ថែមពន្ធ បើចិនមិនធ្វើតាមសន្យា ! សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាលើការតម្លើងពន្ធគយថ្ម…

ចំណូលគយឆ្នាំ២០២១សម្រេចបាន ២,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង៥%

ព័ត៌មាន
ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេញមួយឆ្នាំ២០២១ សម្រេចបានជិត២ពាន់៣រយលានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ