សហភាពអឺរ៉ុប

តើកត្តាចម្បងអ្វីធ្វើឱ្យប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុប បន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក?


សារព័ត៌មាន Euro News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ថា ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការរបស់សហភាពអឺរ៉ុបបានបន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ចាប់តាំងពីដើមឆ្នាំ២០២៤ នេះមកម៉្លេះ។ តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុបបន្តធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិកបែបនេះ?
សហភាពអឺរ៉ុប
ដោយ

ពាក់ព័ន្ធនឹងសំណួរនេះ ក្រុមអ្នកជំនាញបានវាយតម្លៃថា ការធ្លាក់ថ្លៃប្រាក់អឺរ៉ូនេះអាចបណ្ដាលមកពីកម្រិតខុសគ្នានៃអតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងសហរដ្ឋអាម៉េរិក ហើយនេះជាសញ្ញាចង្អុលបង្ហាញថា ប្រាក់អឺរ៉ូ អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការប្រើប្រាស់រួមគ្នាដោយប្រទេសសមាជិកចំនួន២០នៃសហភាពអឺរ៉ុបរួមមានអូទ្រីស បែលហ្ស៊ិក ក្រូអាស៊ី ស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិច អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយបានធ្លាក់ថ្លៃប្រមាណ២,២% ចាប់តាំងពីដើមឆ្នាំ២០២៤ មក។

អត្រាប្តូរប្រាក់អឺរ៉ូ និងដុល្លារអាម៉េរិក ស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រនៅឡើយ ដោយក្នុង១អឺរ៉ូបប្ដូរបានក្រោម១,០៨ដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៤ ខែឧសភា ទោះបីជាប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃតិចតួចនាពេលថ្មីៗនេះក៏ដោយ។

ជាការពិតណាស់ ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលអាម៉េរិក មានគោលនយោបាយរូបិយវត្ថុខុសប្លែកពីគ្នាខ្លាំង ដែលបានបណ្ដាលឱ្យអត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលខុសគ្នាកាន់តែខ្លាំង ហើយកត្តានេះបានធ្វើឱ្យប្រាក់អឺរ៉ូ ធ្លាក់ថ្លៃ។ ដោយសារតែបែបនេះ ប្រាក់អឺរ៉ូ ទំនងជាបន្តធ្លាក់ថ្លៃទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីវ៉ាដាច់ប្រទេសថៃ ក្លាយជាទីផ្សាររថយន្តធំបំផុតទីពីររបស់តំបន់អាស៊ាន

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្លាយជាទីផ្សាររថយន្តធំជាងគេបំផុតទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ខណៈដែលប្រទេសម៉ាឡ…

មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
[ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង] – ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ