វិស័យពាណិជ្ជកម្ម

សហភាពអឺរ៉ុប អះអាងថា ខ្លួនកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពន្ធគយ១៥% ជាមួយអាម៉េរិក


មន្ត្រីការទូតអឺរ៉ុប ចំនួន២រូប បានអះអាងថា សហភាពអឺរ៉ុប កំពុងឈានឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ក្នុងអត្រាពន្ធគយ១៥% សម្រាប់ការនាំចេញទំនិញរបស់សហភាពអឺរ៉ុប ទៅកាន់ទីផ្សារអាម៉េរិក។ ក្នុងករណីសហភាពអឺរ៉ុប អាចឈានទៅសម្រេចដូចអ្វីដែលខ្លួនអះអាងមែន នោះមានន័យថា អឺរ៉ុបអាចគេចផុតពីការយកពន្ធខ្ពស់៣០% ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

មន្ត្រីគណៈកម្មាការអឺរ៉ុប ដែលតំណាងឱ្យសហភាពអឺរ៉ុប ទាំង២៧ប្រទេស ក្នុងការចរចា ពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បានរៀបរាប់ប្រាប់ប្រេសិតសហភាពអឺរ៉ុប ពីលទ្ធផលនៃកិច្ចចរចានេះថា ប្លុកនេះកំពុងឈានទៅរកកិច្ចព្រមព្រៀងពន្ធ១៥% សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក។ ទោះយ៉ាងណា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តចុងក្រោយអំពីកិច្ចព្រមព្រៀងនេះ។

នៅក្រោមគម្រោងនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ អត្រាពន្ធ១៥% អាចអនុវត្តបានតែចំពោះវិស័យមួយចំនួនរួមមានរថយន្ត និងឱសថជាដើម ហើយនឹងមិនត្រូវបានបន្ថែមលើពន្ធរបស់សហរដ្ឋអាម៉េរិក ដែលមានជាយូរមកហើយនោះទេ ដែលជាមធ្យមពន្ធនោះមានត្រឹមតែក្រោម៥% ប៉ុណ្ណោះ។

ក្រុមអ្នកការទូតបាននិយាយថា ក្រោមកិច្ចព្រមព្រៀងនេះ វាក៏អាចមានសម្បទានខ្លះៗសម្រាប់ វិស័យមួយចំនួនដូចជាយន្តហោះ ឈើ និងថ្នាំពេទ្យព្រមទាំងផលិតផលកសិកម្មមួយចំនួនផងដែរ ដោយវិស័យទាំងនេះនឹងមិនប្រឈមនឹងការយកពន្ធឡើយ។ ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន ហាក់គ្មានឆន្ទៈក្នុងការបញ្ចុះពន្ធបច្ចុប្បន្ន៥០% របស់ខ្លួនលើដែកថែបនោះឡើយ។

គណៈកម្មាការអឺរ៉ុប បានលើកឡើងកាលពីពេលថ្មីៗថា ការផ្តោតសំខាន់របស់ប្លុកនេះ គឺត្រូវសម្រេចបាននូវលទ្ធផលចរចា​ ដើម្បីបញ្ចៀសការគម្រាមកំហែងពន្ធខ្ពស់៣០%។ ទន្ទឹមនឹងនេះ អឺរ៉ុប ក៏គ្រោងនឹងដាក់វិធានការតបតពន្ធលើទំនិញអាម៉េរិក មានតម្លៃចំនួន៩៣ពាន់លានអឺរ៉ូ ប្រមាណ១០៩ពាន់លានដុល្លារទៅកាន់សមាជិកសហភាពអឺរ៉ុប ដើម្បីពិនិត្យ និងអនុម័តផងដែរ ខណៈការបោះឆ្នោតត្រូវបានគេរំពឹងថា នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើតាំងពីកម្ពុជា ទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន កម្ពុជានិងថៃ ធ្លាប់មានជម្លោះព្រំដែនជាមួយគ្នាប៉ុន្មានដង?

ចាប់តាំងពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង មកដល់ពេលបច្ចុបន្ននេះ តាមការកត់ត្រារបស់សារព័ត៌មានបរទេសឃើញថា ប្រទេសកម្ពុជា និងថៃ…

ថៃច្រានចោលការសម្រុះសម្រួលរបស់ប្រទេសទីបី លើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា

ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ