ប្រព័ន្ធសូឡាបូមទឹក

អ្នកជំនាញថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ជួយសម្រួលដល់ការធ្វើកសិកម្ម និងការពារបរិស្ថាន


ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែចម្ការរបស់បងប្អូនប្រជាកសិករ ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹក។ លើសពីនេះ អ្នកជំនាញបានអះអាងថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក មិនត្រឹមតែជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកសម្រាប់កសិករក្នុងជាមួយនឹងការចំណាយតិចជាងការប្រើប្រាស់ម៉ាស៊ីនបូមទឹកប៉ុណ្ណោះទេ ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការពារថែរក្សាបរិស្ថានផងដែរ។
អ្នកជំនាញថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ជួយសម្រួលដល់ការធ្វើកសិកម្ម និងការពារបរិស្ថាន
ដោយ

អ្នកស្រី ខៀវ ធីតា ស្ថាបនិកក្រុមហ៊ុន សូជី (SOGE) បានគូសបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនសូជីបានបង្កើតនូវស្ថានីយបូមទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡាហើយនោះ គឺមានការចាប់អារម្មណ៍ច្រើនពីសំណាក់អង្គការផ្សេងៗ ក៏ដូចជាប្រជាកសិករ ដោយពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់នូវប្រព័ន្ធសូឡាបូមទឹកនេះ ដោយសារតែការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក បានចូលរួមចំណែកដល់ការពារបរិស្ថាន ជាពិសេសវាមានសារៈសំខាន់ណាស់នៅក្នុងវិស័យកសិកម្ម ពោលគឺក្រោយពីប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺអាចធានាបានថានឹងមានទឹកគ្រប់គ្រាន់ពេញមួយឆ្នាំសម្រាប់ការប្រើប្រាស់ធ្វើស្រែចម្ការ ដោយចំណាយថ្លៃដើមតិច និងទទួលបានទិន្នផលខ្ពស់ផងដែរ។

បើតាម អ្នកស្រី ខៀវ ធីតា ការបង្កើតឱ្យមានប្រព័ន្ធសូឡាបូមទឹកនេះ គឺអ្នកស្រីចង់ចូលរួមចំណែកដល់ការជួយថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ពីព្រោះថាបញ្ហាប្រែប្រួលអាកាសធាតុ គឺជារឿងចាំបាច់ដែលប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវបានយកចិត្តទុកដាក់ និងចូលរួមថែរក្សាការពារ។ ហើយ ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកនេះ គឺការប្រើប្រាស់នូវថាមពលស្អាត ដែលមិនបង្ករឱ្យមានការបំពុងផ្សែងពុលផ្សេងៗចូលទៅក្នុងបរិយាកាស ដូចជាការប្រើប្រាស់ម៉ាស៊ីនបូបទឹកនោះទេ ជាងនេះទៅទៀត វាក៏មិនមានផ្តល់សំឡេងរំខានផងដែរ។

ស្ថាបនិកក្រុមហ៊ុន សូជី រូបនេះបញ្ជាក់ដែរថា បច្ចុប្បន្នប្រព័ន្ធសូឡារបូមទឹកបស់ក្រុមសូជី មានចំនួន៨ស្ថានីយ ដែលមាននៅក្នុងខេត្តកំពង់ចាម ពោធិ៍សាត់ កំពង់ធំ និងបាត់ដំបង ដែលសរុបជាផ្ទៃដីប្រាស់ប្រព័ន្ធសូឡាបូមទឹកនេះ មានចំនួនជាង ២ពាន់ហិចតា ដែលស្មើនឹងប្រមាណ១ពាន់គ្រួសារ។ អ្នកស្រី បន្ថែមថា ជាយន្តការទៅមុខទៀត ក្រុមហ៊ុន សូជី ក៏ចង់ជំរុញឱ្យនៅជុំវិញបឹងទន្លេសាបមានការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីនបូមទឹក ដោយងាកមកប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកឲ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកម្ពស់វិស័យកសិកម្ម និងថែរក្សាបរិស្ថាន៕




អត្ថបទបន្ទាប់


អាស៊ានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុជាមួយជប៉ុន

ព័ត៌មាន
អនុរដ្ឋមន្ត្រីទី១ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ដាទុក សេរី អាមេត ម៉ាស្លាន ( Datuk Seri Ahmad Maslan) បាននិយាយថា ម៉ាឡេស៊ីនិងអាស៊ានបាន…

ឥណ្ឌានិយាយដៀមដាមប៉ាគីស្ថានពីរឿងភេរវកម្មអំឡុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ

ព័ត៌មាន
នៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអង្គការសហប្រតិបត្តិការសៀងហៃ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានប្រាប់កិច្ចប្រជុំកាលពីថ្ងៃសុក្រថា ខ្សែប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ