វិស័យពាណិជ្ជកម្ម

អឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបងធំអាស៊ានឥណ្ឌូនេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក


ក្រោយចរចាគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅទីបំផុតសហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ស្របពេលភាគីទាំងពីរកំពុងរងសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក។ តាមរយៈកិច្ចព្រមព្រៀង ដែលទើបប្រកាសកាលពីចុងសប្តាហ៍មុននេះ ក៏នឹងអនុញ្ញាតឱ្យពលរដ្ឋឥណ្ឌូនេស៊ី អាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ដោយសេរីផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូសូឡា វ៉ុនឌ័រ ឡេយេន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ បានប្រកាសរួមគ្នាក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអាទិត្យ ពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគេទន្ទឹងរង់ចាំជាយូរណាស់មកហើយ។

ប្រធានគណៈកម្មការអឺរ៉ុប បានចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយថ្មី (CEPA) ដែលទើបសម្រេចបានជាមួយឥណ្ឌូនេស៊ីនេះ កិច្ចព្រមព្រៀងដ៏មានឥទ្ធិពល និងច្បាស់លាស់មួយ ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកបង្កឡើងដោយមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺចិន និងអាម៉េរិក។

ជាមួយគ្នានេះ លោក ស៊ូប៊ីអានតូ រំពឹងថា កិច្ចព្រមព្រៀងនេះនឹងជួយផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាជួយពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុបផងដែរ។

កិច្ចព្រមព្រៀងនយោបាយនេះ បានរួមបញ្ចូលទាំងការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល ការលុបបំបាត់ពន្ធតាមដំណាក់កាល និងការដាក់បញ្ចូលទិដ្ឋាការដែលនឹងអនុញ្ញាតឱ្យជនជាតិឥណ្ឌូនេស៊ី អាចធ្វើដំណើរដោយសេរីនៅកាន់សហភាពអឺរ៉ុបផងដែរ។

ការសម្រេចបានកិច្ចព្រមព្រៀងនេះ ចំពេលមានការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងអឺរ៉ុប និងអាម៉េរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ៣០% លើទំនិញរបស់អឺរ៉ុប ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា តទៅ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៥របស់ឥណ្ឌូនេស៊ី ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ជាង៣០ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០២៤៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិន ត្រូវបានគេព្យាករថា អាចសម្រេចបានកំណើនរហូតដល់ទៅ៥,៣% នៅឆ្នាំនេះ

កំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេមើលឃើញថា អាចមានល្បឿនលឿនជាងគោលដៅដែលរដ្ឋាភិបាលរបស់ប្រទេសនេះបានព្យាករ។ តាមការស្ទង់មតិរបស់សារព័ត៌មាន Bl…

វៀតណាមនឹងហាមឃាត់ម៉ូតូប្រើឧស្ម័នមិនឱ្យបើកចូលកណ្តាលទីក្រុងហាណូយនៅឆ្នាំក្រោយ

អាជ្ញាធរវៀតណាមនឹងហាមឃាត់ម៉ូតូ ដែលប្រើប្រាស់ហ្គាស និងប្រេងឥន្ធនៈមិនឱ្យបើកបរនៅកណ្ដាលរដ្ឋធានីហាណូយ នៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃផែនការ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ