តើសង្គ្រាមរវាងមហាអំណាចអាមេរិក និងចិននឹងកើតមែនឬ?

ឧត្តមសេនីយផ្កាយបួនរបស់សហរដ្ឋអាមេរិកព្រមានថា សង្គ្រាមជាមួយចិនអាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥


ឧត្តមសេនីយផ្កាបួននៃកងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងអនុស្សរណៈមួយថា តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកនឹងត្រូវធ្វើសង្គ្រាមជាមួយប្រទេសចិនក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ ទោះជាបែបនេះក្ដី ការលើកឡើងរបស់លោកត្រូវបានមន្ទីរបញ្ចកោណអាមេរិកអះអាងថា មិនបានឆ្លុះបញ្ចាំងនឹងការវាយតម្លៃរបស់យោធាអាមេរិកនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ឧត្តមសេនីយផ្កាយបួនរបស់សហរដ្ឋអាមេរិកព្រមានថា សង្គ្រាមជាមួយចិនអាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥

មេទ័ពនៃកងកម្លាំងជើងអាកាសអាមេរិកលោក Mike Minihan បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសំណេរមួយទៅកាន់ថ្នាក់ដឹកនាំនៃសមាជិកយោធាជាង ១០ ម៉ឺននាក់ថា «ខ្ញុំសង្ឃឹមថាវាខុសទៅចុះ» ប៉ុន្តែញ្ញាណរបស់ខ្ញុំបានប្រាប់ខ្ញុំថា អាមេរិកនឹងប្រយុទ្ធជាមួយចិននៅឆ្នាំ២០២៥»។ លោក មៃក៍ គឺជាប្រធានបញ្ជាការចល័តកងទ័ពជើងអាកាស និងជាមេទ័ពផ្កាបួនរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ទស្សនៈរបស់ឧត្តមសេនីយរូបនេះ មិនតំណាងទស្សនៈរបស់មន្ទីរបញ្ចកោណអាមេរិកទេ ប៉ុន្តែវាបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះយោធានៃប្រទេសមហាអំណាចផុតលេខមួយនេះ ដែលថានៅពេលអនាគតដ៏ខ្លីខាងមុខ ចិនអាចនឹងវាយលុកកោះតៃវ៉ាន់ ដើម្បីសម្រេចក្តីស្រមៃការបង្រួបបង្រួមចិនតែមួយ។

បើតាមលោក Minihan បានសង្កត់ធ្ងន់ថា ទាំងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ដែលពេលនោះហើយ វានឹងក្លាយជាឱកាសដ៏ស័ក្ដិសមបំផុតសម្រាប់ចិនក្នុងវាយក្រសោបយកកោះប្រជាធិបតេយ្យមួយនេះដោយកម្លាំងតែម្តង។

ដោយឡែក មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា «ការអត្ថាធិប្បាយរបស់ឯត្តមសេនីយផ្កាយ៤រូបនេះ មិនតំណាងឱ្យទស្សនៈរបស់ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិននោះទេ»។ មែនទែនទៅ ប្រទេសចិនបានបង្កើនសម្ពាធការទូត យោធា និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងក្នុងរយៈចុងក្រោយនេះ។ ទីក្រុងប៉េកាំងតែងតែលើកឡើងថា ខ្លួននឹងមិនប្រើកម្លាំង ដើម្បីបង្រួបបង្រួមជាមួយកោះតៃវ៉ាន់នោះទេ តែនឹងប្រើកម្លាំងយោធា ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យមែននោះ។

កាលពីដើមខែមករានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើការបង្កើនសកម្មភាពយោធារបស់ចិននៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃការឈ្លានពានជិតមកដល់ហើយឬយ៉ាងណា។

ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រ ឧត្តមសេនីយទោ Patrick Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតប្រជែងផ្នែកយោធាជាមួយប្រទេសចិន គឺជាបញ្ហាប្រឈមដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា «ការផ្តោតរបស់អាមេរិកនៅតែលើឈរលើការធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរក្សាសន្តិភាព សេរី និងបើកចំហនៃតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។




អត្ថបទបន្ទាប់


ក្រោយទទួលបានរថក្រោះ អ៊ុយក្រែនកំពុងស្នើអាមេរិក និងសម្ព័ន្ធមិត្តនូវមីស៊ីលចម្ងាយឆ្ងាយនិងយន្តហោះចម្បាំងបន្ថែម

ព័ត៌មាន
ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីចុងសប្តាហ៍មុនថា កិច្ចពិភាក្សារវាងទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចអំពីសំណើរស…

បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃស្អែក

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងជួបពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ