សភាពាណិជ្ជកម្មអឺរ៉ុប

ហេតុអ្វីក្រុមធុរកិច្ចអឺរ៉ុបលើកឡើងថា ការធ្វើអាជីវកម្មនៅចិនកាន់តែតានតឹង និងមិនច្បាស់លាស់?


សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសចិន បានចេញរបាយការណ៍មួយនៅថ្ងៃពុធ សប្តាហ៍នេះថា ភាពមិនច្បាស់លាស់ និងបទប្បញ្ញត្តិដ៏ធ្ងន់ធ្ងរបានបង្កើនហានិភ័យយ៉ាងខ្លាំងសម្រាប់អាជីវកម្មបរទេសនៅក្នុងប្រទេសចិន ខណៈដែលការវិនិយោគបរទេសនៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះថែមទៀត កាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សភាពាណិជ្ជកម្មអឺរ៉ុប
ដោយ

របាយការណ៍ចងក្រងដោយសភាពាណិជ្ជកម្មអឺរ៉ុប និងក្រុមហ៊ុនផ្ដល់យោបល់ឆាយណាម៉ាក្រូគ្រុប (China Macro Group) បានបង្ហាញពីក្ដីកង្វល់របស់ក្រុមហ៊ុនអឺរ៉ុប និងអាម៉េរិកជាច្រើន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន។ របាយការណ៍នេះ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំចិនធ្វើការថែមទៀត ដើម្បីដោះស្រាយកង្វល់ដែលបានកើនឡើងនៅប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ។ ការវិនិយោគបរទេសនៅប្រទេសចិន បានធ្លាក់ចុះ៨% កាលពីឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ហើយមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារក្រុមហ៊ុននានាបានគិតគូរឡើងវិញពីការប្តេជ្ញាចិត្តក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

មន្ត្រីសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បាននិយាយថា បម្រែបម្រួលបរិយាកាសធុរកិច្ចនៅចិននេះ មួយផ្នែកបានឆ្លុះបញ្ចាំងពីទង្វើរបស់ក្រុងប៉េកាំង ក្នុងការកាត់បន្ថយហានិភ័យបណ្ដាលមកពីការប៉ះទង្គិចពាណិជ្ជកម្មជាមួយនឹងក្រុងវ៉ាស៊ីងតោន និងការពឹងផ្អែកលើការនាំចូលទំនិញសំខាន់ៗ ហើយមួយផ្នែកទៀត គឺដោយសារតែការពិភាក្សាពី«ការកាត់ផ្តាច់»ខ្សែច្រវាក់ផ្គត់ផ្គង់ពីចិន បន្ទាប់ពីមានការរំខានក្នុងពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ប៉ុន្តែក្រុមហ៊ុនអឺរ៉ុបក៏ត្រូវតែចេះគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួនផងដែរ។

ថ្មីៗនេះប្រទេសចិន បានព្យាយាមសង្កត់ធ្ងន់លើការបើកចំហរបស់ខ្លួន ចំពោះក្រុមហ៊ុនបរទេស និងការវិនិយោគ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយថា ប្រទេសចិនកំពុងធ្វើការ ដើម្បីធានាឱ្យមានលទ្ធភាពទទួលបាន១០០% ក្នុងការផលិតតាមរយៈការលុបបំបាត់របាំងពាណិជ្ជកម្មដែលនៅសេសសល់ផ្សេងទៀត។​

កាលពីពេលថ្មីៗ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានចេញកំណែប្រែថ្មី នៃផែនការសកម្មភាពមួយ ដែល​បានប្រកាសកាលពីខែកក្កដា ដើម្បីជំរុញការវិនិយោគពីបរទេសបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យ​បច្ចេកវិទ្យាទំនើបៗ ដូចជាបន្ទះឈីបកុំព្យូទ័រ ជីវឱសថ និងឧបករណ៍​ទំនើបៗដទៃទៀត ហើយក្រុមប្រឹក្សានេះ ក៏បានសន្យាផងដែរថា នឹងលើកលែងពន្ធ និងបានអំពាវនាវឱ្យបញ្ឈប់ការអនុវត្តដែលរើស​អើង​ប្រឆាំងនឹងក្រុមហ៊ុនបរទេស៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យអ្នកមានធនធានមួយចំនួននៅកម្ពុជាមើលរំលងមិនសូវចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម?

វិស័យកសិកម្ម គឺជាវិស័យសក្តានុពលមួយរបស់កម្ពុជា ប៉ុន្តែត្រូវបានអ្នកមានធនធានមួយចំនួននៅកម្ពុជា មើលរំលងមិនសូវឆាប់អារម្មណ៍ក្នុងការវិនិយោគ។ …

ក្រុមហ៊ុនអាម៉េរិកប្រហែល៦០រួមទាំងក្រុមហ៊ុន ប៊ូអ៊ីង និង Meta មកស្វែងរកឱកាសវិនិយោគនៅវៀតណាម

ក្រុមហ៊ុនអាម៉េរិក ប្រហែល៦០ក្រុមហ៊ុន ដោយរួមទាំងក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង និងក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ Meta បាននាំគ្នាមកស្វែងរកឱក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ