រឿងអាស្រូវពុករលួយក្នុងសភាពអឺរ៉ុប

សមាជិកសភាអឺរ៉ុបមួយរូប ត្រូវបានតុលាការចោទប្រកាន់ពីបទពុករលួយ និងលាងលុយ


រដ្ឋអាជ្ញាអឺរ៉ុបកាលពីចុងសប្តាហ៍មុន បានធ្វើការចោទប្រកាន់សមាជិកសភាអឺរ៉ុបសញ្ជាតិប៊ែលហ្សិកមួយរូប ពីបទពុករលួយក្រោយមានការស៊ើបអង្កេតក្នុងទិន្នន័យនៃទូសុវត្ថិភាព ដោយរកឃើញថាបានជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយ និងការស៊ីសំណូកសូកប៉ាន់ពីប្រទេសកាតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
រឿងអាស្រូវពុករលួយក្នុងសភាពអឺរ៉ុបកើតឡើងជាបន្តបន្ទាប់
ដោយ

សមាជិកសភាអឺរ៉ុបលោកម៉ាក តារ៉ាបែលឡា (Marc Tarabella)វ័៧៥៩ ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីរដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិករចោទប្រកាន់ជាផ្លូវការពីបទ ប្រព្រឹត្តអំពើពុករលួយ លាងលុយ និងចូលដៃជាមួយអង្គការឧក្រិដ្ឋកម្ម។ នេះបើតាមអ្នកនាំពាក្យតុលាការប៊ែលហ្សិក ដោយបញ្ជាក់ថា ជនជាប់ចោទត្រូវបង្ហាញខ្លួននៅមុខតុលាការ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ស្របតាមច្បាប់របស់បែលហ្ស៊ិក។

បើតាមលោក Eric van der Sijpt អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាបានប្រាប់ AFP ថា លោក Tarabella ត្រូវបានចោទប្រកាន់ពី «បទពុករលួយ ការលាងលុយកខ្វក់និងពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម» ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសបែលហ្ស៊ិកលើករណីនៃការស៊ីសំណូកសូកប៉ានជាមួយនឹងប្រទេសកាតា និងម៉ារុក។

គួររំឭកថានៅក្នុងសំណុំរឿងពុករលួយអឺរ៉ុបនេះ មានសមាជិកសភាបីនាក់ផ្សេងទៀត ក្នុងនោះម្នាក់ជាអតីតអនុប្រធានសភាអឺរ៉ុបជាតិក្រិកលោកស្រី អេវ៉ា កាយលី(Eva Kaili) និងសមាជិកសភាអ៊ីតាលី ព្យេរ អង់តូនីញ៉ូ ប៉ង់ហ្សេរី (Pier Antonio Panzeri) ជាប់ឃុំឃាំងរួចទៅហើយ ក្រោយការផ្ទុះរឿងអាស្រូវនៅថ្ងៃទី៩ធ្នូ២០២២។ អតីតសមាជិកសភាជាតិអ៊ីតាលីនេះ ជាជនសង្ស័យដ៏សំខាន់ ដែលបានទទួលសារភាពថាបានរៀបចំផែនការពុករលួយ តែព្រមព្រៀងចង្អុលមុខអ្នករួមដៃផ្សេងទៀត ជាថ្នូរនឹងការជាប់ទោសក្នុងពន្ធនាគារយ៉ាងយូរបំផុតត្រឹមមួយឆ្នាំ។

ដោយឡែក ករណីចុងក្រោយនេះ លោក ប៉ងហ្សេរីនេះ បានឱ្យលុយជាសំណូកដល់លោក តារ៉ាបែលតា ប្រមាណ១២-១៤ម៉ឺនអឺរ៉ូ តែលោកតារ៉ាបែលតាបានបដិសេធទាំងស្រុង។ នៅចំពោះមុខសភាអឺរ៉ុប សមាជិកសភាផ្សេងទៀតបានសម្គាល់ឃើញថា លោក តារ៉ាបែលតា បានការពារកាតាខ្លាំងក្នុងវិស័យគោរពសិទ្ធិមនុស្សដែលជាជំហរផ្ទុយស្រឡះកាលពីឆ្នាំ២០១៥ ពេលសហព័ន្ធបាល់ទាត់អន្តរជាតិសម្រេចឱ្យកាតាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២។

តុលាការបែលហ្ស៊ិកបានចុះទៅឆែកឆេរដល់ផ្ទះ និងការិយាល័យធ្វើការព្រមទាំងគណនីក្នុងធនាគារ និងឯកសារក្នុងទូសុវត្ថិភាពថែមទៀត។ លោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលី តាមដីកាអន្តរជាតិពីប្រទេសបែលហ្ស៊ិក។ ទោះជាយ៉ាងណា ទាក់ទិននឹងរឿងអាស្រូវពុករលួយនេះ អាជ្ញាធរក្នុងប្រទេសកាតា និងម៉ារ៉ុកបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងករណីនេះទេ៕




អត្ថបទបន្ទាប់


HANUMAN VIP LOUNGE នៅផ្សារទំនើប AEON MALL សែនសុខ ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ

ដើម្បីជាតម្រូវការ នឹងភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រនូវគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) បានបើកដំណើរក…

ហេតុអ្វីថៃ និងវៀតណាម រំពឹងការនាំចេញអង្ករនៅឆ្នាំ២០២៣ទាបជាងឆ្នាំមុន?

ប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗលំដាប់ពិភពលោក និងជាគូរប្រជែងរបស់កម្ពុជាផងដែរនោះ បានបន្ទាបការព្យាករការនាំចេញអង្កររបស់ខ្លួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ