ជំនួបពាណិជ្ជកម្ម

សមាគមភស្តុភារកម្មពាំនាំសក្តានុពលរបស់កម្ពុជា ទៅបង្ហាញអ្នកធុរកិច្ចមកពី៥០ប្រទេស ក្នុងកម្មវិធីពិព័រណ៍ និងជំនួបពាណិជ្ជកម្មភស្តុភារកម្មនៅចិន


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ប្រមាណ២០នាក់ មកពី១០ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកម្មវិធីពិព័រណ៍ និងជំនួបពាណិជ្ជកម្មភស្តុភារកម្មនៅប្រទេសមហាសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។
ជំនួបពាណិជ្ជកម្ម
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមគមភស្តុភារកម្មកម្ពុជា សង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះកម្ពុជានឹងទទួលបានចំណេះជំនាញ ជាពិសេសបច្ចេកវិទ្យាថ្មីៗសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជា។ បន្ថែមលើនេះ វាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលនៃវិស័យដឹកជញ្ជូន និងការវិនិយោគនៅកម្ពុជាដល់វិនិយោគិនបរទេសផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូប្រមាណ២០នាក់មកពី១០ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមទៅចូលរួមពិព័រណ៍ និងជំនួបពាណិជ្ជកម្មភស្តុភារកម្មក្នុងកម្មវិធី Global Logistics Enterprise Development នៅប្រទេសចិន ដែលមានប្រទេសចូលរួមប្រមាណ៥០ប្រទេស។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ កម្ពុជាបានពាំនាំនូវផលិតផល និងសេវាសក្តានុពលមួយចំនួនយកទៅតាំងបង្ហាញ និងធ្វើបទបង្ហាញជូនវិនិយោគិនអន្តរជាតិនានា ដែលចូលរួមកម្មវិធីនេះ សំនៅពង្រឹង និងពង្រីកទំនាក់ទំនង និងទាក់ទាញការវិនិយោគ។

​យ៉ាងណាមិញលោកឧកញ៉ា ស៊ិន ចន្ធី សង្ឃឹមថា តាមរយៈការចូលរួមកម្មវិធីនេះ កម្ពុជានឹងទទួលបានចំណេះជំនាញ ជាពិសេសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

​បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ក្រៅពីចិន និងប្រទេសក្នុងតំបន់អាស៊ាន សមាគមក៏មានផែនការជួបប្រជុំជាមួយអ្នកធុរកិច្ចលើផ្នែក ឡូជីស្ទីក និងដឹកជញ្ជូន ជប៉ុន នាពេលខាងមុខ ដើម្បីភ្ជាប់ទំនាក់ទំនង និងបង្ហាញអំពីសក្ដានុពលនៃវិស័យភស្តុភារកម្មរបស់កម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


របរលក់គោមផ្កាយនៅឆ្នាំនេះ ហាក់កាក់កបខ្លាំងជាងឆ្នាំមុន

អាជីវករ និងអ្នកធ្វើគោមផ្កាយសម្រាប់លក់នារដូវចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានអះអាងថា សម្ទុះគាំទ្រ និងតម្រូវការគោមផ្កាយរបស់ប្រជាពលរដ្ឋនៅឆ្ន…

តើគួរមានវិធីការពារខ្លួនបែបណាខ្លះ នៅពេលសីតុណ្ហភាពកើនកម្ដៅខ្លាំង?

កម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលរងនូវឥទ្ធិពលពីរលកកម្ដៅដ៏ក្ដៅ ដែលកើតចេញពីបាតុភូត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ