ថវិកា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19

ថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជការ កើនដល់ជាង ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង Covid-19


សម្តេច ហ៊ុន សែន នៅថ្ងៃទី០៦ ខែមេសា នេះបានប្រកាសនៅលើហ្វេសប៊ុករបស់សម្ដេចថា ចំនួនថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន និងបូករួមទាំងប្រាក់បៀវត្សរ៍ ដែលបានចូលរួមដោយមន្ត្រីរាជការ បានកើនឡើងដល់ជាង ១០ លានដុល្លារអាមេរិកហើយ ខណៈដែលថវិកាទាំងនេះ គឺផ្ដល់ជូនសម្រាប់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
ថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជការ កើនដល់ជាង ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង Covid-19 (រូបភាព៖ហ្វេសប៊ុក​សម្តេច ហ៊ុន សែន)
ដោយ

សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា  “ យើង​ត្រៀម​ថវិកា​នេះ​សម្រាប់​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្ថានការណ៍​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ឌ​-១៩ ដូច​ជា​ទិញ​ម៉ាស និង​សម្ភារៈ​បរិក្ខារ​របស់​គ្រូពេទ្យ ទិញ​អាល់កុល និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​បន្ទាន់​“ ។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា “​កម្ពុជា​ពេល​នេះ គឺ​កំពុង​បញ្ចេញ​កម្លាំង ខិតខំ​ធ្វើ​ការងារ​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង​។ កុំ​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​យើង​មិន​បានដឹង​ហើយ​មិន​បាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វី​ឌ​-១៩​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ​អោយ​ពួក​គាត់​បានជា​បន្ទាន់​ឆាប់​បំផុត​។ កុំអោយ​ពួក​គាត់​ខ្វះ​ស្បៀងអាហារ​អោយ​សោះ ក្នុង​ពេល​ដែល​សភាពការណ៍​មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុង​ប្រទេស គឺ​ត្រូវ​គ្រប់គ្រង​អ្វី​ៗ​ដែល​មាន​ក្នុង​ប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់​ដែល​មាន​ក្នុង​ប្រទេស​របស់​យើង​សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង​អោយ​បាន​ទាន់​ពេល​”​។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways កាត់ប្រាក់ខែបុគ្គលិក អំឡុងពេលវិបត្តិ Covid-19

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway បានសម្រេចកាត់កាត់បន្ថយការងារ និងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍មួយនេ…

FACEBOOK បង្កើត​"មជ្ឈមណ្ឌល​ព័ត៌មាន កូវីដ-១៩" ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​វីរុសកូវីដ១៩ នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Facebook បាន​ប្រកាស​នៅ​ថ្ងៃនេះ (ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២០) ថា មជ្ឈមណ្ឌល​ព័ត៌មាន​វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ (Coronavirus (C…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ