វ៉ាក់សាំងកូវីដ១៩ Sputnik V

ប្រធានាធិបតីរុស្ស៊ីសង្ឃឹមថា WHO នឹងអនុម័តវ៉ាក់សាំងកូវីដ១៩ Sputnik V របស់ខ្លួន ក្នុងឆាប់ៗនេះ


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងក្តីសង្ឃឹមចំពោះការអនុម័តរបស់អង្គការសុខភាពពិភពលោក សម្រាប់វ៉ាក់សាំងបង្ការកូវីដ១៩ Sputnik V របស់ប្រទេសខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីផ្សព្វផ្សាយវ៉ាក់សាំងរបស់រុស្ស៊ីឱ្យកាន់តែទូលំទូលាយជុំវិញពិភពលោក រួមទាំងការផ្គត់ផ្គង់ជាជំនួយទៅកាន់ប្រទេសដែលកំពុងខ្វះខាតវ៉ាក់សាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP។
វ៉ាក់សាំងកូវីដ១៩ Sputnik V របស់រុស្សី
ដោយ

មេដឹកនាំរុស្ស៊ីបានអះអាងថា ការយល់ព្រមរបស់អង្គការសុខភាពពិភពលោក ចំពោះការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី នឹងធ្វើឲ្យការធ្វើដំណើរជុំវិញពិភពលោក មានភាពសេរីជាងមុន ចំពោះប្រជាជនរុស្ស៊ី និង អ្នកបានចាក់វ៉ាក់សាំង Sputnik V ខណៈបច្ចុប្បន្ននេះ មានមនុស្សប្រហែល ២០០ លាននាក់ហើយ នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងមួយប្រភេទនេះ។

រុស្សី គឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុញ្ញាតជាផ្លូវការក្នុងការផលិតវ៉ាក់សាំង ក្នុងខែសីហា ឆ្នាំ ២០២០ ហើយការយល់ព្រមភ្លាមៗរបស់រុស្ស៊ីក្នុងការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V នាពេលកន្លងមក ក៏បានរងការរិះគន់ជាច្រើនពីសំណាក់ប្រទេសនានា ដោយនៅពេលនោះ វ៉ាក់សាំងនេះត្រូវបានសាកល្បងលើមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ ទោះយ៉ាងណា ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស ក្នុងខែកុម្ភៈ បានបង្ហាញថា Sputnik V មានប្រសិទ្ធភាព ៩១% ដែលអាចការពារកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ជាក់ស្ដែង ប្រធានាធីបតីរុស្ស៊ី គឺលោកពូទីន ផ្ទាល់ក៏បានជ្រើសរើសការចាក់វ៉ាក់សាំង  Sputnik V នេះដែរ។ 

ទន្ទឹមនេះ រុស្ស៊ីបានផ្សព្វផ្សាយយ៉ាងសកម្មពីវ៉ាក់សាំង Sputnik V ទៅជុំវិញពិភពលោក ហើយក៏មានប្រទេសជាច្រើនបានបញ្ជាទិញវ៉ាក់សាំងនេះផងដែរ ប៉ុន្តែរុស្ស៊ីហាក់មានភាពយឺតយ៉ាវ ដោយប្រឈមនឹងការរាំងស្ទះក្នុងការធ្វើដំណើរ ដ្បិតថា កន្លងមកមានប្រទេសជាច្រើនបើកឲ្យមានការធ្វើដំណើរឡើងវិញ សម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ ប៉ុន្ដែ វ៉ាក់សាំងទាំងនោះ ត្រូវតែជាប្រភេទវ៉ាក់សាំងដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

គិតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌបន្ទាន់ចំនួន ៨ប្រភេទហើយ ក្នុងនោះរួមមាន វ៉ាក់សាំងអាស្រ្តាហ្សេនីការបស់អង់គ្លេស និង ឥណ្ឌា, ស៊ីណូវ៉ាក់, ស៊ីណូហ្វាម,  Johnson & Jonhson, Moderna, Pfizer និងកូវ៉ាក់ស៊ីនជាដើម។

យ៉ាងណាក៏ដោយចុះ ថ្មីៗនេះអង្គការសុខភាពពិភពលោកបាននិងកំពុងពិនិត្យមើលទិន្នន័យអំពីវ៉ាក់សាំង Sputnik V របស់រុស្ស៊ីហើយ ដែលជាផ្នែកមួយនៃដំណើរការអនុម័ត។ ការអនុម័តនេះ អាចត្រួសត្រាយផ្លូវសម្រាប់ការដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីកូវ៉ាក់ ដែលកម្មវិធីនេះ កំពុងតែចែកចាយវ៉ាក់សាំងកូវីដ១៩ ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃក្លាយជាប្រទេសទី២ នៅអាស៊ាន ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ប្រទេសថៃ បានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ដែលបានរកឃើញករណីមេរោគបំប្លែងថ្មីអូមីក្រុង។ ករណីវិជ្ជមានកូវីដ១៩ប…

តម្លៃភាគហ៊ុន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសអសមត្ថភាពសងបំណុលគេ

ព័ត៌មាន
តម្លៃភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសពីអសមត្ថភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ