វិស័យទេសចរណ៍

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ចាប់ដៃជាមួយក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក


សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា PATA និងក្រុមហ៊ុន Sourceamax Asia បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រីកការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប និងជួយគាំទ្រដល់គំនិតផ្តួចផ្តើមឌីជីថលដែលមានទំនួលខុសត្រូវក្នុងវិស័យទេសចរណ៍។ នេះជាការបង្កើតបានជាមូលដ្ឋានសម្រាប់ភាពជាដៃគូសហការជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
វិស័យទេសចរណ៍
ដោយ

លោកវេជ្ជបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានលើកឡើងថា សមាគម PATA ឱ្យតម្លៃដល់ភាពជាដៃគូស្ថាបនាជាមួយបណ្ដាអង្គការអន្តរជាតិដែលមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ដោយទំនួលខុសត្រូវ។ MoU នេះផ្តល់នូវក្របខ័ណ្ឌជាវិជ្ជមានមួយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកទីផ្សារគោលដៅ និងដើម្បីស្វែងយល់ពីរបៀបដែលនវានុវត្តន៍ឌីជីថលអាចរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍របស់ប្រទេសកម្ពុជាប្រកបដោយចីរភាព។

ជាមួយគ្នានេះលោក Bruno Raffet ប្រធានក្រុមហ៊ុន Sourceamax Asia បានថ្លែងថា ប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍ និងវប្បធម៌ដ៏ធំធេង។ តាមរយៈភាពជាដៃគូនេះ លោកមានគោលបំណងជួយពង្រីកការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក និងលើកទឹកចិត្តដល់ការចូលរួមប្រកបដោយអត្ថន័យជាមួយទីផ្សារអន្តរជាតិ ជាពិសេសនៅទីផ្សារអឺរ៉ុប។

ការចុះ MoU ដែលធ្វើឡើងរវាងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា និងលោក Bruno Raffet ប្រធានក្រុមហ៊ុន Sourceamax Asia នេះបានឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់រួមគ្នាលើតម្លាភាព និរន្តរភាព និងការប្រកួតប្រជែងរយៈពេលវែង។ ភាពជាដៃគូនេះកើតឡើង ស្របពេលដែលកម្ពុជាបន្តពង្រឹងការចូលរួមរបស់ខ្លួនជាមួយទីផ្សារទេសចរណ៍អន្តរជាតិ ដោយសង្កត់ធ្ងន់លើកំណើនគុណភាព ការធ្វើពិពិធកម្មទីផ្សារ និងការត្រៀមខ្លួនជាស្រេចសម្រាប់យុគសម័យឌីជីថល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកបង្ហាញពីការវិវឌ្ឍថ្មី នៃផលិតផល ដែកទីប ស អាយ.អេស.អាយ របស់ខ្លួន ជាមួយនឹងគុណភាពកាន់តែពិសេសជាងមុន

អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេ ក្នុងការផលិតដែកទីប ស និងដុំរ៉ូឡូដែក ស កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ប…

អាជ្ញាធរវៀតណាម បំបែកសម្បុកផលិតជីក្លែងក្លាយដ៏ធំមួយ នៅភាគខាងត្បូងប្រទេសវៀតណាម

អង្គភាពស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចវៀតណាម បានបង្ក្រាបបណ្ដាញផលិតជីក្លែងក្លាយដ៏ធំមួយ កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ដោយរឹបអូសបានជីក្លែងក្លាយជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ