វិស័យអចលនទ្រព្យ

អ្នកជំនាញជឿជាក់ថា វិបត្តិនៅមជ្ឈិមបូព៌ានឹងជំរុញឱ្យអ្នកវិនិយោគងាកមកបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់អាស៊ាន


ទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ាបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅអាស៊ីអាគ្នេយ៍ហក់ឡើងខ្ពស់ក៏ដោយ ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់វិនិយោគិន តំបន់នេះកំពុងត្រូវបានមើលឃើញថា ជាជម្រកសុវត្ថិភាពថ្មី។ តាមរយៈវិបត្តិសកលនេះ វាអាចនឹងបង្វែរដើមទុនវិនិយោគលើអចលនទ្រព្យមួយផ្នែកពីតំបន់មជ្ឈិមបូព៌ាមកកាន់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ផងដែរ ខណៈក្រុមហ៊ុននានា កំពុងវាយតម្លៃឡើងវិញនូវហានិភ័យភូមិសាស្ត្រនយោបាយ។
វិស័យអចលនទ្រព្យ
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម លោក ដាង មិញ ទ្រុង (Dang Minh Truong) ប្រធានក្រុមហ៊ុន Sun Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយនៅវៀតណាម បានលើកឡើងនៅក្នុងសន្និសីទសេដ្ឋកិច្ចមួយថា អស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យវិនិយោគិនអន្តរជាតិ ពិចារណាផ្លាស់ប្តូរដើមទុនទៅកាន់ទីផ្សារ ដែលមានស្ថិរភាពជាងមុន ដោយក្នុងនោះអាស៊ីអាគ្នេយ៍ និងវៀតណាម គឺជាគោលដៅសក្តានុពលបំផុត។

លោកបានសង្កត់ធ្ងន់ថា ដរាបណាសភាពការណ៍នៅមជ្ឈិមបូព៌ានៅតែតានតឹង ហើយច្រកសមុទ្រហ័រម៉ូស នៅតែរងការគំរាមកំហែង នោះវិនិយោគិននឹងសម្លឹងរកទីតាំងថ្មី ដែលមានសុវត្ថិភាព។ ស្ថិតក្នុងបរិបទនេះ លោក​បានអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វ៉ាន់ ដុន, វ៉ាន ភួង និងកោះភូគុក រួមទាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងកែសម្រួលគោលនយោបាយកម្មសិទ្ធិតាមរយៈការពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ជនបរទេសពី៥០ឆ្នាំទៅដល់៧០ឆ្នាំ ក៏ដូចជាបង្កើនរយៈពេលទិដ្ឋាការពី១០ទៅ២០ឆ្នាំ សម្រាប់វិនិយោគិន និងអ្នកជំនាញកម្រិតខ្ពស់។

ជាមួយគ្នានេះលោក លូ ទ្រុង ថៃ (Luu Trung Thai) ប្រធានធនាគារ Military Bank បានលើកឡើងថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាការប្រាក់ ដែលមានស្ថិរភាព គឺជាកត្តាសំខាន់បំផុតក្នុងការទាក់ទាញការវិនិយោគ។ លោកបានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់កម្ចី នឹងត្រូវធ្វើឡើងទន្ទឹមនឹងការគ្រប់គ្រងថ្លៃដើមប្រតិបត្តិការ និងហានិភ័យបំណុលអាក្រក់ឱ្យបានល្អ។

ចំពោះទស្សនវិស័យអភិវឌ្ឍន៍ជាតិនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បានបញ្ជាក់ថា វៀតណាមនឹងឆ្លៀតយកឱកាសក្នុងស្ថានភាពបញ្ហាប្រឈមនេះ ដើម្បីសម្រេចឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ច១០% ឬខ្ពស់ជាងនេះ។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យមានភាពជាដៃគូកាន់តែស្អិតល្មួតរវាងរដ្ឋ និងឯកជនតាមរយៈការធ្វើឌីជីថលូបនីយកម្ម និងការច្នៃប្រឌិត។

គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងញូវយ៉កកាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហ័រ ប៊ិញ (Nguyen Hoa Binh) ក៏បានជួបពិភាក្សា និងអំពាវនាវឱ្យក្រុមហ៊ុនយក្សរបស់អាម៉េរិកចូលមកវិនិយោគ ដើម្បីជួយជ្រោមជ្រែងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា គួរធ្វើកំណែទម្រង់ប្រព័ន្ធពន្ធគយបែបណាខ្លះ ដើម្បីធានាតម្លាភាព និងទប់ស្កាត់ការបាត់បង់ចំណូលថវិកាជាតិ?

​​ក្រោយប្រតិបត្តិការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឈានដល់ការឃាត់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង រួមនឹងបក្ខ…

សាស្ត្រាចារ្យសេដ្ឋកិច្ចដ៏ល្បីល្បាញម្នាក់ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ និងវិបត្តិសេដ្ឋកិច្ចពិភពលោក

សាស្ត្រាចារ្យសេដ្ឋកិច្ចអន្តរជាតិ ដ៏ល្បីល្បាញ លោក ចេហ្វ្រី ស៊ែក (Jeffrey Sachs) បានចេញមុខព្រមានធ្ងន់ៗថា ជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ