Advertisement
ម៉ាឡេស៊ី-សាំងហ្គាពួរ

ម៉ាឡេស៊ីសុខចិត្តបង់ខាត ១៥លានដុល្លារ ដើម្បីផ្អាកគម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងកូឡាឡាំពួរ ទៅសាំងហ្គាពួរ


នៅទីបំផុត គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅប្រទេសសាំងហ្គាពួរ ប្រវែងជាង៣០០ គីឡូម៉ែត្រនោះ ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ សម្រេចចុះហត្ថលេខា ព្រមព្រៀងគ្នាជាផ្លូវការ ដើម្បីផ្អាកហើយ។ ទោះយ៉ាងណា ដើម្បីការឈានដល់កិច្ចព្រមព្រៀងនេះ ម៉ាឡេស៊ីសុខចិត្តបង់ខាង ១៥លានដុល្លារអាមេរិក ទៅឲ្យសាំងហ្គារពួរ។
គម្រោងផ្លូវរថភ្លើង​ល្បឿនលឿន ពីសាំងហ្គាពួរ ទៅ កូឡាឡាំពួរ (https://www.propsocial.my)
ដោយ
Advertisement

បើតាម​ប្រភពព័ត៌មាន​ពី Channel News Asia ​បានឲ្យដឹងថា គម្រោង​ផ្លូវរថភ្លើង​នេះ បានលើកពេលវេលា​ដំណើរការ អាចទៅ​ដល់ឆ្នាំ ២០៣១​ខាងមុខ ខណៈដែល​ការ​ព្រមព្រៀង​គ្នាពី​មុន​ថា នឹង​ដំណើរការ​​នៅចុង​ឆ្នាំ ២០២៦។ យ៉ាងណា​ក៏​ដោយចុះ ដើម្បី​ព្យួរគម្រោង​ផ្លូវរថភ្លើង​ល្បឿន​លឿន​ពី កូឡាឡាំពួរ ទៅប្រទេស​សាំងហ្គាពួរ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី សុខចិត្ត​​បង់ខាត ១៥លាន​ដុល្លារ​អាមេរិក ដោយនឹង​ត្រូវសង​ទៅកាន់​ប្រទេស​សាំងហ្គាពួរ​ នៅត្រឹម​ចុង​ខែមករា ឆ្នាំ២០១៩។

រូបគម្រោងផ្លូវរថភ្លើងល្បឿនលឿនពី សាំងហ្គាពួរ ទៅម៉ាឡេស៊ី (https://www.channelnewsasia.com)

គម្រោង​ខ្សែររថភ្លើង​ល្បឿន​លឿននេះ គឺជាគម្រោង​មួយ ក្នុងចំណោម​គម្រោងធំៗ​​ជាច្រើន​ទៀត ដែលត្រូវបាន​​អនុម័ត​​ដោយរដ្ឋាភិបាល​ម៉ាឡេស៊ី​អាណត្តិ​មុន ខណៈដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​​របស់ លោក មហាធៀ បាននិង​កំពុង​​ត្រួត​ពិនិត្យ​ និងធ្វើការ​​ផ្អាក​គម្រោង​ទាំងនោះ​ទុក​សិន ដោយបាន​អះអាងថា វាមិន​បាន​ហ៊ុច​ផលប្រយោជន៍​ជាដុំកំភួន​ដល់ពលរដ្ឋ​ម៉ាឡេស៊ី​នោះឡើយ។ 

ប្រទេស​សាំងហ្គាពួរ​​ត្រូវបាន​គេ​ដឹងថា បានចំណាយ​ទុន​លើ​គម្រោង​នេះ អស់​ប្រមាណ ២៥០ លានដុល្លារសាំងហ្គារពួរ ឬស្មើនឹង​ប្រមាណ ១៨០​លាន​ដុល្លារ​អាមេរិក​រួចហើយ គិត​ត្រឹម​ខែឧសភា​កន្លង​ទៅនេះ។

គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះដែរ ត្រូវបាន​គេដឹងថា មានប្រវែង​៣៥០​គីឡូម៉ែត្រ ដែល​មានគោលដៅ​ កាត់​បន្ថយ​​ពេលវេលា​ធ្វើដំណើរ​​រវាង​​សាំងហ្គាពួរ និងទីក្រុង​កូឡាឡាំពួរ ដោយគ្រាន់​តែចំណាយ​ពេល​ ​៩០នាទី​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយចុះ បើតាម​​ការលើក​ឡើង​របស់​លោក មហាធៀ កាលពី​ទើបជាប់​ឆ្នោត​ថ្មីថ្មោង​ក៏ធ្លាប់​បាន​បង្ហើប​ពីការ​លុបចោល​គម្រោង​ខ្សែរថភ្លើង​ល្បឿន​លឿន​នេះដែរ ដោយបាន​និយាយថា គម្រោងនេះ ​ហាក់មិន​បានផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​ម៉ាឡេស៊ី​នោះទេ។ 

សូមជម្រាបដែរថា ក្រោយពី​បាន​ឈ្នះឆ្នោត និងដឹក​នាំក្បាល​ម៉ាស៊ីន​​រដ្ឋាភិបាល​​ម៉ាឡេស៊ី លោកមហា​ធៀ​ បានប្រកាស​ថា នឹង​ត្រួត​ពិនិត្យ​សើរើ​ឡើងវិញ​នូវគម្រោងធំៗ​មួយចំនួន ដែល​រដ្ឋាភិបាល​អាណត្តិ​មុន​​បានអនុម័ត និងអាច​ឈានទៅ​លុបចោល​ផងដែរ ប្រសិនបើ​​រាល់​គម្រោងណា​​ដែលប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រជាជាតិ​ម៉ាឡេស៊ី។ ជាក់ស្ដែង កាលពីពេលថ្មីៗ​នេះ រដ្ឋាភិបាលថ្មី​ម៉ាឡេស៊ី ក៏ទើបតែ​​បានព្យួរ​​ចោលគម្រោង​អភិវឌ្ឍន៍​ធំៗ​ចំនួន ៣ ដែលស្ថិត​នៅក្រោម ទុន​វិនិយោគ​របស់​ចិន ដោយ​មានទុន​វិនិយោគ ២៣ពាន់លាន​ដុល្លារ​អាមេរិក និងមាន​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​ផងដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​របស់​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​កំពូល​របស់​អាមេរិក

ព័ត៌មាន
សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ពាន​រង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាមេរិក ដែល​មាន​ឈ្មោះ​ថា ប៉ាតង់​សម្រាប់​ម...

តម្លៃម្រេចនាំចេញរបស់វៀតណាម ធ្លាក់ចុះជាង ៦០ ភាគរយ

ព័ត៌មាន
តម្លៃម្រេចនាំចេញរបស់វៀតណាម ជាមធ្យម នៅ៨ខែឆ្នាំនេះ បានរអិលធ្លាក់ចុះ ប្រមាណ ៦២% ធៀបនឹងតម្លៃម្រេចនៅឆ្នាំមុន ពោលគឺមានតម្លៃមកនៅត្រឹមប្រមាណ ៣...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ