ធានារ៉ាប់រង

កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រង ៥៧ និង​មានទឹកប្រាក់សរុប ១១២​លាន​ដុល្លារអាមេរិក


លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា វិស័យធានារ៉ាប់ ដែលបានចាប់ផ្តើមបង្កើតឡើងនៅកម្ពុជាតាំងពីនៅឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៥៧ និង មានទឹកប្រាក់វិនិយោគចំនួន ១១២ លានដុល្លារសហរដ្ឋ អាមេរិក។
លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (រូបថត៖ រ៉ឹម ភារី)
ដោយ

ក្នុងពិធីសម្ពោធ​ក្រុមហ៊ុនធានារ៉ាប់រង LY HOUR INSURANCE PLC. នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ លោក ងី តាយី បានបញ្ជាក់ថា នៅកម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៨ ក្រុមហ៊ុនទីផ្សារធានារ៉ាប់រងចំនួន១២ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន១៦ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ និង ក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន២។   

វិស័យធានារ៉ាប់រងបានបោះទុនជាទឹកប្រាក់សរុបចំនួន១១២លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ្នែកធានារ៉ាប់រងទូទៅមានចំនួន ៥៤.៤ លានដុល្លារសហរដ្ឋអាមេរិក ធានារ៉ាប់រងអាយុជីវិត ៤៩.៧លានដុល្លារសហរដ្ឋអាមេរិក ធានារ៉ាប់រងខ្នាតតូចចំនួន ៧.៣ លានដុល្លារសហរដ្ឋអាមរិក។ នេះបើតាមការបញ្ជាក់របស់ លោក ងី តាយី។

លោក ងី តាយី ក្នុងពិធីសម្ពោធក្រុមហ៊ុនធានារ៉ាប់រង LY HOUR Insurance Plc (រូបថត៖ រ៉ឹម ភារី)

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «វិស័យធានារ៉ាប់រង ជាសសរ​ស្តម្ភមួយបន្ទាប់ពីវិស័យធនាគារ និង ទីផ្សារមូលបត្រ។  វិស័យទាំងបីនេះ ជាដៃគូបំពេញគ្នាទៅវិញទៅមក ដើម្បីជំរុញវិស័យហិរញ្ញវត្ថុឲ្យមានការរីកចម្រើន»។   

បើតាមរដ្ឋលេខាធិការខាងលើ អត្រានៃអ្នកប្រើប្រាស់សេវាធានារ៉ាប់រង បានកើនឡើងពី ០.២១ ភាគរយក្នុងឆ្នាំ២០១០ ដល់ ០.៦២ ភាគរយ នៅឆ្នាំ២០១៦ ខណៈដង់ស៊ីតេអ្នកប្រើប្រាស់សេវាធានារ៉ាប់រងកើនឡើងពី ១.៧៣ ដុល្លារក្នុងប្រជាជនម្នាក់នៅឆ្នាំ២០១០ ដល់ ៧.៥៨ដុល្លារ ក្នុងប្រជាជនម្នាក់សម្រាប់ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ លោក ងី តាយី មើលឃើញថា បើទោះបីវិស័យធានារ៉ាប់រងមានការកើនឡើង តែវិស័យមួយនេះ នៅមានអភិវឌ្ឍន៍មានកម្រិត ដែលទាមទារឲ្យប្រតិបត្តិករវិស័យនេះ យកចិត្តទុកបន្ថែមទៀត ដើម្បីរុញវិស័យមួយនេះ ឲ្យមានការរីកចម្រើនខ្លាំងក្លានៅថ្ងៃអនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចៅហ្វាយខេត្ត​ព្រះសីហនុ​រាយការណ៍​ពី​ភាព​អវិជ្ជមាន​របស់​ជនជាតិ​ចិន​ទៅ​ឧបនាយករដ្ឋមន្ត្រី!

ព័ត៌មាន
កំណើន​នៃ​លំហូរ​វិនិយោគ​ចិន ទេសចរ​ចិន និង​អ្នក​រកស៊ី​ចិន​ ដែលមក​ទស្សនា​ ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ជាពិសេស នៅ​ខេត្…

សម្ភារៈ​យោធា​នៅ​ផ្សារ​ទឹកថ្លា​នៅតែ​បន្ត​លក់ ខណៈ​មន្ត្រី​ក្រុ​ង​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់

ព័ត៌មាន
សម្លៀក​បំពាក់ ស្បែក​ជើង និង​សម្ភារៈ​ដែល​ជា​ឯកសណ្ឋាន​យោធា ត្រូវ​បាន​អាជីវករ​នៅ​ផ្សារ​ទឹក​ថ្លា ដាក់​លក់​ព្រោងព្រាត​អស់​ជា​ច្រើន​ឆ្នាំ​មក​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ