ការវិនិយោគ​ជប៉ុន​ក្នុងប្រទេសថៃ

SME ថៃ កំពុងរៀបចំខ្លួន ដើម្បីទាក់យកវិនិយោគិនជប៉ុនកាន់តែច្រើន


សហគ្រាសធុនតូច និងមធ្យម(SME) ក្នុងប្រទេសថៃ កំពុងរៀបចំខ្លួនយ៉ាងគត់មត់ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យចូលមកវិនិយោគកាន់តែច្រើន ខណៈដែលវិនិយោគិនជប៉ុន ក៏កំពុងមានផែនការក្នុងការចូលមកចាប់ដៃគូជាមួយនឹងសហគ្រាសធុនតូច និងមធ្យមរបស់ថៃ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្រៅប្រទេសផងដែរ។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
TOYOTA នៅថៃចាត់ទុកបុគ្គលិកជាទ្រព្យ និងគ្មានការកាត់បុគ្គលិកទេ នៅអំឡុងកូវីដ-១៩នេះ បើទោះបីការលក់ដាំក្បាលចុះខ្លាំង (រូបភាព៖ https://www.toyota.co.th)
ដោយ

ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ ក៏បាន​ស្នើ​ដល់​ក្រុម​ប្រឹក្សា​វិនិយោគ​របស់ថៃ ឲ្យជួយពួកគេ​ស្វែងរក​បាន​ដៃគូ​ដែលស័ក្ដសម​  ដើម្បី​អនុវត្ត​ផែនការ​ពង្រីក​អាជីវកម្ម​ក្រៅពី​ប្រទេស​ ​ជប៉ុន និងចិន​ផងដែរ។

លោកស្រី សុខលីន ផ្លយមៀរ ទីប្រឹក្សា​ប្រតិបត្តិ​ជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ បាន​ឲ្យដឹងថា អ្នកវិនិយោគ​អាជីវកម្ម​ខ្នាតតូច និងមធ្យម​ភាគច្រើន ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​ប្រទេសថៃ ប៉ុន្ដែ ពួកគេ​មិនបាន​បាន​បញ្ជាក់​ពី​ឧស្សាហកម្ម​គោលដៅ​នៅឡើយទេ។ លោកស្រី បន្ថែមថា ប្រទេសថៃ មាន​សក្ដានុពល​ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជាច្រើន​ រួមទាំង​ឧស្សាហកម្ម​រថយន្ដ គ្រឿងបន្លាស់​យានយន្ដ អេឡិចត្រូនិក និង​សុខាភិបាល។

ក្រុមហ៊ុន​ជប៉ុន​ចង់​ពង្រីក​អាជីវកម្ម​នៅក្នុងប្រទេសថៃ  ដោយសារតែ​ថៃ គឺជា​ទីតាំង​មូលដ្ឋាន​ផលិតកម្ម​ដ៏សំខាន់មួយ នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​រយៈពេល​​ប៉ុន្មាន​ទសវត្សរ៍មកនេះ។

រាជរដ្ឋាភិបាល​ថៃ កំពុង​ធ្វើចំណាត់ថ្នាក់​សហគ្រាស​ធុនតូច និងមធ្យម រហូតដល់ ២ពាន់​សហគ្រាស ដោយផ្អែកលើ​លទ្ធផល​អាជីវកម្ម​របស់​ពួកគេ​ ដែលរួមបញ្ជូល​ទាង​ទំហំអាជីវកម្ម, ចំណូល, កំណើន និងបទពិសោធន៍ ដើម្បី​អាច​ឲ្យ​សហគ្រាស​ទាំងនោះ ធ្វើជំនួញ​រួមគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស​បាន។

នៅឆ្នាំសារពើពន្ធ ២០១៩ ក្រុមប្រឹក្សា​វិនិយោគថៃ បាន​ធ្វើការ​ផ្គូរផ្គង​ការវិនិយោគ​ក្នុងតម្លៃ​ជាទឹកប្រាក់វិនិយោគជិត​១ពាន់​៣រយ​លាន​ដុល្លារ ខណៈដែល​នៅឆ្នាំសារពើពន្ធ ២០២០ដែលបាន​បិទបញ្ចប់​កាលពីចុងខែ​កញ្ញា​កន្លងទៅនេះ មានការផ្គូផ្គង់​ការវិនិយោគ​ក្នុងតម្លៃ​ជាទឹកប្រាក់​ប្រមាណជាង​៨០០ លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងរក្សាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាប ចំពេលដែល​​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​​ប្រកាស​​រកស៊ីខាត​

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម មានបំណងធ្វើយ៉ាងណា​រក្សា​បរិយាកាស​អត្រាពន្ធ​លើប្រេង​យន្ដហោះ ឲ្យស្ថិត​នៅក្នុង​អត្រា​តម្លៃពន្ធ ត្រឹមតែ៩សេនប៉ុណ្ណោះ ក្នុងម…

សៀភៅរបស់លោក អូបាម៉ា ជាប់ជាសៀវភៅលក់ដាច់ខ្លាំងជាងគេបំផុតជិត៩០ម៉ឺនក្បាល នៅថ្ងៃបើកលក់ដំបូង!

ព័ត៌មាន
សៀវភៅរបស់លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ដែលមានចំណងជើងថា A Promised Land ដែលសសេររៀបរាប់ពីជីវិតអាជីពការងារ និងបទពិសោធន៍របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ