អត្រាការប្រាក់

អ្នកជំនាញជឿថា អាម៉េរិកនឹងមិនកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយនោះទេ


ការកាត់បន្ថយការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក គឺជាអ្វីដែលពលរដ្ឋអាម៉េរិក និងអ្នកសេដ្ឋកិច្ចនានាកំពុងរង់ចាំអ៊ុតក្នុងកិច្ចប្រជុំគោលនយោបាយហិរញ្ញវត្ថុ ដែលនឹងរៀបចំពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា សប្តាហ៍ក្រោយ។ ប៉ុន្តែដោយសារការកម្រើកឡើងនៃកម្រិតអតិផរណាបានជំរុញឲ្យអ្នកសេដ្ឋកិច្ចហាក់គ្មានជំនឿថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ដូចធនាគារកណ្តាលអឺរ៉ុបនោះទេ។
អត្រាការប្រាក់
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកវិភាគម៉ាក្រូសេដ្ឋកិច្ចមួយចំនួននៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាម៉េរិក​នឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំនេះ ប៉ុន្តែទំនងជាមិនអាចកើតឡើងនៅក្នុងកិច្ចប្រជុំពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះនោះទេ។

ដើម្បីរក្សានិរន្តភាពសេដ្ឋកិច្ច ក្រោយអត្រាអតិផរណាបានផ្ទុះឡើង ធនាគារកណ្តាលអាម៉េរិក បានសម្រេចតម្លើងអត្រាការប្រាក់ពី៥,២៥%ទៅ៥,៥% ជាមួយការប្រុងប្រយ័ត្នជានិច្ចតាំងតែពីខែកក្កដា ឆ្នាំ២០២៣។ ដោយសារកម្រិតអតិផរណានៅត្រីមាសទី៣នៃឆ្នាំ២០២៣ មានស្ថានភាពប្រសើរ ធនាគារកណ្តាលអាម៉េរិកបានអះអាងថា នេះជាសញ្ញាវិជ្ជមាន ហើយខ្លួននឹងកាត់បន្ថយអត្រាការប្រាក់វិញប្រសិនបើអតិផរណាធ្លាក់ចុះមកនៅត្រឹម២%។

អ្នកឃ្លាំមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក បានឲ្យដឹងថា ការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់នឹងកើតមាននៅក្នុងឆ្នាំនេះ ពោលគឺនៅក្នុងរង្វង់ខែកញ្ញា ពីព្រោះអាម៉េរិកត្រូវរៀបចំការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។

លោក ណែល កាសខារី (Neel Kashkari) អ្នកសេដ្ឋកិច្ចវិទូ១រូបបាននិយាយថា ការស្ទង់មតិមួយដែលគេបានធ្វើជាមួយនឹងអ្នកសេដ្ឋកិច្ចចំនួន៤៣រូប ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលបានចូលរួមនៅក្នុងការអង្កេតនោះបាននិយាយថា ការសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់តាមនិន្នាការអតិផរណា វាប្រសើរជាងការកាត់បន្ថយដោយប្រថុយប្រថាន ដែលនាំឲ្យប៉ះពាល់ដល់ទីផ្សារការងារ ឬវិបត្តិសេដ្ឋកិច្ច។

លោកបានអះអាងថា មេដឹកនាំធនាគារកណ្តាលអាម៉េរិក នឹងមិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់ឡើយ ពីព្រោះអត្រាអតិផរណាកាលពីខែមេសា ឡើងដល់២,៧% ខណៈដែលធនាគារកណ្តាលអាម៉េរិកយកមូលដ្ឋាននៃការសម្រេចចិត្តត្រឹម២%។

ដោយឡែកលោក គ្រីស្តូហ្វ័ វល័ (Christopher Waller) អ្នកសេដ្ឋកិច្ចវិទូ១រូបទៀតបានព្យាករថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកទំនងជាអាចធ្វើឡើងនៅចុងឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន កំពុងបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីចិន និងឥណ្ឌា ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់បស្ចិមលោក

ព័ត៌មាន
នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលគេហៅថា«ដេវ៉ូសរបស់រុស្ស៊ី»ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីប្រទេសចិ…

ធនាគារ ប្រ៊ីដ បន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅចូលក្នុងវិស័យធនាគារកម្ពុជា

ព័ត៌មាន
ធនាគារ ប្រ៊ីដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយគុណភាពនៅកម្ពុជា បានបន្ដពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅនៅក្នុងវិស័យធនាគារនៅកម្ពុជា ខណៈដែលវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ