ថាមពលកាបូន

ចិនបន្ធូរបន្ថយច្បាប់គ្រប់គ្រងកាបូនបន្ទាប់ពីតម្លៃហក់ឡើងខ្លាំង ដើម្បីធានាការផ្គត់ផ្គង់នៅរដូវរងា


ប្រទេសចិន បានសម្រេចបន្ធូរបន្ថយច្បាប់គ្រប់គ្រងទីផ្សារកាបូនរបស់ខ្លួន បន្ទាប់ពីតម្លៃបានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត ដើម្បីបង្កភាពងាយស្រួលដល់ម៉ាស៊ីនផលិតថាមពល សំដៅធានាការផ្គត់ផ្គង់ថាមពលដែលអាចនឹងកើនឡើងនៅក្នុងរដូវរងាឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលកាបូន
ដោយ

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ត្រូវបានក្រសួងបរិស្ថានចិនជូនដំណឹងថា ពួកគេត្រូវបានអនុញ្ញាតឱ្យខ្ចីបន្ថែមទៀតពីប្រាក់ឧបត្ថម្ភនាពេលអនាគត ហើយថា ផែនការនេះនឹងធ្វើឱ្យការផ្គត់ផ្គង់កើនឡើង និងជួយលុបបំបាត់ការគំរាមកំហែងដល់កង្វះខាតអគ្គិសនីក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ឆ្នាំនេះ។

ទីក្រុងប៉េកាំងបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់ឱ្យបានខ្លាំងបំផុតកុំឱ្យមានការដួលរលំជាថ្មីនៃថាមពល ដែលប៉ះពាល់ដល់សេដ្ឋកិច្ចតាមរយៈការបង្កើនការផ្គត់ផ្គង់ធ្យូងថ្ម ដែលជាឥន្ធនៈដ៏សំខាន់របស់ខ្លួន។

ស្របពេលជាមួយគ្នានេះ គេនៅតែព្រួយបារម្ភថា វានៅតែអាចមានបញ្ហានៅកន្លែងមួយចំនួននៅពេលតម្រូវការថាមពលកើនខ្ពស់។ ជាក់ស្ដែងរោងចក្រចម្រាញ់អាលុយមីញ៉ូម ដែលស្រេកឃ្លានថាមពលខ្លាំងនៅក្នុងខេត្តយូណាន គ្រោងនឹងកាត់បន្ថយទិន្នផលម្តងទៀតក្នុងរដូវរងានេះ ខណៈដែលការផ្គត់ផ្គង់ថាមពលវារីអគ្គីសនីធម្មតារបស់ពួកគេបានធ្លាក់ចុះក្នុងរដូវប្រាំងមកនេះ។

រោងចក្រថាមពលមួយចំនួនដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាននឹងត្រូវអនុញ្ញាតឱ្យខ្ចីថវិកាពីកូតាសម្រាប់កាបូន នៅឆ្នាំ២០២៤ ដើម្បីបង្គ្រប់កង្វះខាតពី៥០%នាពេលបច្ចុប្បន្ននេះទៅដល់៧០% ដែលគេរំពឹងទុកនៅឆ្នាំនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបានបន្ថែមថា រដ្ឋាភិបាលចិនក៏នឹងពង្រីកចំនួនសេវាទឹកភ្លើង ដែលត្រូវបានអនុញ្ញាតឱ្យផ្ទុកចំនួនកូតាថ្មីរបស់ពួកគេផងដែរ។

តម្លៃកាបូននៅលើទីផ្សារជាតិបានធ្លាក់ចុះពីកម្រិតខ្ពស់ជាងពេលណាៗទាំងអស់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលពាណិជ្ជករបានវាយតម្លៃពីលទ្ធភាពទទួលបានការផ្គត់ផ្គង់បន្ថែម។

លោក សុង យូតុង (Song Yutong) អ្នកវិភាគកាបូននៅក្រុមហ៊ុនផ្សារហ៊ុន London Stock Exchange Group បាននិយាយថា ថវិកាជួយសង្គ្រោះនេះ គឺជាវិធានការដែលគេប្រើសម្រាប់ដោះស្រាយស្ថានការណ៍ណាមួយប៉ុណ្ណោះ ដូច្នេះវានឹងផ្ដល់ផលប៉ះពាល់មានកម្រិតតិចតួច។

ទោះជាយ៉ាងក៏ដោយ គោលនយោបាយថ្មីនេះបានបង្ហាញពីការស្ទាក់ស្ទើររបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនថ្លៃកាបូន ដោយសារតែខ្លាចក្រែងមានសម្ពាធទៅលើក្រុមហ៊ុនផលិតអគ្គិសនី ឬក៏បង្កបញ្ហាក្នុងការផ្គត់ផ្គង់ ដោយសារការពឹងផ្អែកខ្លាំងពេកលើធ្យូងថ្មកខ្វក់។ នេះគឺជាការបង្កើតភាពមិនត្រឹមត្រូវក្នុងការកំណត់តម្លៃ ដែលអាចបង្ហាញពីការចំណាយច្រើន ខណៈដែលការបំភាយឧស្ម័នបានក្លាយជាកត្តាកាន់តែខ្លាំងឡើង នៅក្នុងពាណិជ្ជកម្មពិភពលោក។

ខណៈការរឹតបន្តឹងប្រាក់ឧបត្ថម្ភបន្តិចម្តងៗបានជំរុញឱ្យតម្លៃកាន់តែកើនខ្ពស់ចាប់តាំងពីការចាប់ផ្ដើមដំណើរការទីផ្សារនៅឆ្នាំ២០២១នោះ ការបំភាយឧស្ម័ននៅប្រទេសចិន ត្រូវបានគេធ្វើពាណិជ្ជកម្មត្រឹមតែមួយចំណែក នៃតម្លៃនៅក្នុងសហភាពអឺរ៉ុប ដែលនឹងត្រូវដាក់ពន្ធលើការនាំចូលកាបូនចាប់ពីឆ្នាំ២០២៦តទៅ។

ប្រទេសចិន បានប្តេជ្ញានឹងបង្កើតយន្តការរយៈពេលវែងមួយ ដើម្បីដោះស្រាយហានិភ័យបំណុលទាក់ទងនឹងអាជ្ញាធរមូលដ្ឋាន និងការបង្ហាញឆន្ទៈក្នុងការពង្រីកការខ្ចីប្រាក់នៅកម្រិតរដ្ឋាភិបាលកណ្តាល ខណៈដែលចិនបានបញ្ចប់កិច្ចប្រជុំគោលនយោបាយ ដែលតែងតែធ្វើពីរដងក្នុងមួយទសវត្សរ៍៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអាស៊ីអាចនឹងទទួលបានការរក្សាតម្លៃប្រេងឆៅលក្ខណពិសេសពីអារ៉ាប៊ីសាអូឌីត

ព័ត៌មាន
ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ អារ៉ាប៊ីសាអូឌីត អាចនឹងរក្សាតម្លៃប្រេងឆៅ ដែលគេស្គាល់ថា Arab Light នៅក្នុងស្ថានភាពស្ថិរភាព ឫក៏ប្រែប្រួលបន្តិ…

រោងចក្រផលិតធំៗនៅអាស៊ីជួបប្រទះនឹងការចំណាយខ្ពស់ ចំពេលមានសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស

ព័ត៌មាន
សកម្មភាពផលិតកម្មនៅតំបន់អាស៊ី បានធ្លាក់ចុះម្តងទៀតកាលពីខែតុលា ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ការចំណាយកើនឡើង ហើយតម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ