ទីផ្សារផ្ទះ

អ្នកជំនាញ៖ ទីផ្សារផ្ទះផ្តោតលើអ្នកមានចំណូលមធ្យមឡើងមិនសូវប៉ះពាល់ ដូចផ្ទះផ្តោតលើអ្នកមានចំណូលក្រោមមធ្យមទេ


ទោះបីវិបត្តិឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅកម្ពុជាក៏ដោយ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ អះអាងថា ទីផ្សារផ្ទះល្វែង ឬវីឡា ដែលផ្តោតលើអតិថិជនមានចំណូលខ្ពស់មិនសូវរងផលប៉ះពាល់ ដូចទីផ្សារផ្ទះ ដែលផ្តោតលើអតិថិជនដែលមានចំណូលក្រោមមធ្យមនោះទេ។ មិនសូវរងផលប៉ះពាល់ក៏ដោយសារអ្នករងផលប៉ះពាល់ពីវិបត្តិនេះ ភាគច្រើនជាអ្នកដែលមានចំណូលកម្រិតទាប ឬក្រោមមធ្យម។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia

នាពិធីសម្ពោធ Showroom និងការិយាល័យលក់​របស់បុរីវិមាន​សំណាង​ដែលជាផ្ទះលំដាប់អភិជនកាលពីថ្ងៃទី៣១ ខែកក្កដា ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia ហាក់គ្មានការព្រួយបារម្ភចំពោះវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ​-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនលោកនោះទេ។ លោកអះអាងថា បុរីវិមានសំណាងផ្តោតលើអតិថិជនអ្នកមាន ឬអ្នកមានចំណូលកម្រិតខ្ពស់ ព្រោះកន្លងមកលោកឧកញ៉ាសង្កេតឃើញថា បើទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ តែទីផ្សារផ្ទះដែលមានតម្លៃថ្លៃហើយផ្តោតលើអតិថិជនគោលដៅអ្នកមានមិនសូវរងផលប៉ះពាល់ ដូចផ្ទះ ដែលផ្តោតលើអតិថិជន ដែលមានចំណូលក្រោមមធ្យមនោះទេ។

ទោះយ៉ាងណា លោកឧកញ៉ា គីម ហ៊ាង កត់សម្គាល់ឃើញថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះក៏បានធ្វើឲ្យ​គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុនមួយចំនួន​រងបរាជ័យនិងជាប់គាំងផងដែរ។ តែសម្រាប់អ្នកជំនាញរូបនេះ ​បានចាត់ទុកការបរាជ័យទាំងនោះជារឿងបុគ្គល ដែលភាគច្រើនកើតឡើងលើអ្នកដែលមិនមានជំនាញច្បាស់លាស់។ ទោះបីយ៉ាងនេះក្តី លោកឧកញ៉ា ទទួលស្គាល់ថា ការឡើងចុះទីផ្សារទិញលក់វាជារឿងធម្ម​តាក្នុងវិស័យអចលនទ្រព្យ។

ជាមួយគ្នានេះលោកជំទាវ គង់ សំណាង អគ្គនាយិការបុរីវិមានសំណាងបានគូសបញ្ជាក់ថា ប្រាក់ចំណេញមិនស្ថិតក្នុងជម្រើសទី១នៃការអភិវឌ្ឍគម្រោងលំនៅឋានរ​បស់បុរីវិមានសំណាងនោះទេ ពោលគឺគុណភាព សោភ័ណ និងសុខមាលភាពទៅវិញទេ ដែលជាជម្រើសចាំបាច់សម្រាប់គម្រោងមួយនេះ។ លោកជំទាវអះអាងថា ការគិតពីគុណភាពជាជាងប្រាក់ចំណេញនេះ គឺដើម្បីសាងទំនុកចិត្ត និងភាពទទួលខុសត្រូវចំពោះអតិថិជន ដែលជាទស្សនវែងឆ្ងាយរបស់បុរីវិមានសំណាង ដែលចង់ពង្រីកគម្រោងបន្ថែមទៅថ្ងៃអនាគត។

របាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា​បានបង្ហាញឲ្យឃើញថា តម្លៃលំនៅឋាននៅកម្ពុជាពុំ​សូវមានការប្រែប្រួលខ្លាំងនោះទេ ក្នុងតម្លៃលំនៅឋាននៅរាជធានីភ្នំពេញត្រូវបានប៉ាន់ស្មានថាមានកំណើន៣,៥% ដែលឆ្លុះបញ្ចាំងពីតម្រូវការក្នុងស្រុក ពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។ ដោយឡែកតម្លៃលំនៅឋាននៅតាមខេត្តនានាត្រូវបានប៉ាន់ស្មានថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ មានការធ្លាក់ចុះ៤,៣% តែមានកំណើនបន្តិចវិញនៅឆមាសទី១ឆ្នាំនេះ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យ​សំណង់ទទួលបានកំណើនបន្តិចវិញហើយ តែស្ថិតក្នុងកម្រិតទាប ដោយកំណើននេះគាំទ្រដោយលំហូរវិនិយោគបរទេស កំណើនឥណទានក្នុងវិស័យនេះ និងការកើនឡើងប្រាក់ចំណូលក្នុងស្រុក និងការនាំចូលគ្រឿងសំណង់ជាដើម៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក

ព័ត៌មាន
កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសប្ដាហ៍នេះ ហើយក្នុងឱកាសនោះ ក៏មានកិច្ចប្រជុំផ្សេងៗទៀតរវាងអ…

ការនាំចេញអង្ករកម្ពុជាសម្រេចបាន ៣៥ម៉ឺនតោន នៅ៧ខែ ឆ្នាំ២០២២ ខណៈប្រទេសចិននៅតែជាទីផ្សារធំបំផុត

ព័ត៌មាន
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានប្រមាណជាង ៣៥ម៉ឺនតោន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ