កើនកម្ដៅ

តើគួរមានវិធីការពារខ្លួនបែបណាខ្លះ នៅពេលសីតុណ្ហភាពកើនកម្ដៅខ្លាំង?


កម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលរងនូវឥទ្ធិពលពីរលកកម្ដៅដ៏ក្ដៅ ដែលកើតចេញពីបាតុភូត អែលនីណូ។ រលកកម្ដៅ ដែលមានរហូតដល់៤១អង្សាសេនេះ កំពុងបង្កជាក្ដីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋទូទៅ ពិសេសសម្រាប់មនុស្សចាស់ និងកុមារ។ តើការកើនឡើងកម្ដៅនេះអាចបង្កផលប៉ះពាល់យ៉ាងខ្លះដល់សុខភាព? ហើយគួរមានវិធីការពារខ្លួនបែបណាខ្លះនៅពេលសីតុណ្ហភាពក្ដៅខ្លាំងបែបនេះ?
កើនកម្ដៅ
ដោយ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនបានមានប្រសាសន៍ថា ការកើនឡើងកម្តៅខ្លាំងអាចបង្កផលប៉ះពាល់ដល់មនុស្សចាស់ និងកុមារ ដែលមានប្រព័ន្ធការពារខ្សោយដូចជាបណ្ដាលឱ្យសន្លប់ ប្រកាច់ និងរលាកស្រោមខួរក្បាល ព្រមទាំងរលាកសួតជាដើម។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព អ្នកជំនាញរូបនេះ បានណែនាំឱ្យស្លៀកសម្លៀកបំពាក់ព័ណ៌ ស និងស្ដើងស្រាល ហើយជៀសវាងនូវសម្លៀកបំពាក់ព័ណ៌ខ្មៅ ព្រោះព័ណ៌ខ្មៅស្រូបទាញកម្ដៅ និងធ្វើឱ្យក្ដៅលើសដើម ដែលអាចធ្វើឱ្យមនុស្សបាត់បង់ជាតិទឹកក្នុងខ្លួន។ បើតាមវេជ្ជបណ្ឌិតរូបនេះ ប្រសិនបើមានអ្នករងផលប៉ះពាល់ដោយសារការឡើងកម្ដៅ គឺត្រូវយកកន្សែងជ្រលក់ទឹក ហើយជូតលើខ្លួនប្រាណឱ្យបានញឹកញាប់ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ ទន្ទឹមនេះ ក៏ត្រូវជៀសវាងការទទួលទានជាតិស្ករ និងភេសជ្ជដែលមានជាតិហ្គាស អាល់កុល ព្រោះអាចបណ្ដាលឱ្យចុកពោះ និងប្រតិកម្មផ្សេងៗ។

​សូមបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះ សីតុណ្ហភាពបានឡើងដល់កម្រិតក្តៅបំផុត ពោលគឺលើសពី៤០អង្សាសេ នៅតំបន់មួយចំនួននៃប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ខណៈសីតុណ្ហភាពនៅបណ្តាប្រទេសទាំងនេះជាធម្មតាក្តៅបំផុតក្នុងរង្វង់៣៧អង្សាសេតែប៉ុណ្ណោះ។ ការកើនឡើងកម្ដៅដ៏ក្តៅនេះ បានបណ្តាលឲ្យមានបញ្ហាជាច្រើននៅក្នុងតំបន់រាប់តាំងពីការបិទសាលារៀន រហូតដល់បណ្តាលឱ្យមនុស្សស្លាប់ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


សមាគមភស្តុភារកម្មពាំនាំសក្តានុពលរបស់កម្ពុជា ទៅបង្ហាញអ្នកធុរកិច្ចមកពី៥០ប្រទេស ក្នុងកម្មវិធីពិព័រណ៍ និងជំនួបពាណិជ្ជកម្មភស្តុភារកម្មនៅចិន

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ប្រមាណ២០នាក់ មកពី១០ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសចិ…

តើក្រុមហ៊ុនអចលនទ្រព្យចិន ស៊ីម៉ៅ អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលត្រូវបានរំលាយដោយតុលាការ ហុងកុងទេ?

ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយទៀត ស៊ីម៉ៅ គ្រុប (Shimao Group) អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលរងការរំលាយចោលដោយសាលក្រមរបស់តុលាការហុងកុង ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ