អាមេរិកសម្រេចរារាំងចិនមិនឱ្យទទួលបានមូលនិធិបន្ទះឈីបចំនួន៥២ពាន់លានដុល្លារ

អាមេរិកដាក់ចេញច្បាប់ ដើម្បីរារាំងចិនកុំឲ្យទទួលបានប្រាក់ឧបត្ថម្ភក្នុងឧស្សាហកម្មឈីប


ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានសម្រេចជាលើកចុងក្រោយដោយបានដាក់ចេញនូវច្បាប់មួយចំនួន ដើម្បីរារាំងចិន និងប្រទេសដទៃទៀតពីការទទួលបានការឧបត្ថម្ភធនលើការផលិតបន្ទះឈីបដែលអាមេរិកបានចាត់ទុកជាការបង្កឱ្យការព្រួយបារម្ភពីសន្តិសុខជាតិរបស់អាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
អាមេរិកសម្រេចរារាំងចិនមិនឱ្យទទួលបានមូលនិធិបន្ទះឈីបចំនួន៥២ពាន់លានដុល្លារ
ដោយ

វិធាននេះគឺជាឧបសគ្គចុងក្រោយនៅមុនពេលរដ្ឋបាលរបស់លោក ចូ បៃដិន អាចចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន៣៩ពាន់លានដុល្លារសម្រាប់ផលិតកម្មបន្ទះឈីប។ ច្បាប់ស្ដីពីបន្ទះឈីប និងវិទ្យាសាស្ត្រ (Chips and Science) ដ៏គួរឱ្យកត់សម្គាល់នេះបានផ្តល់ប្រាក់ចំនួនជិត៥៣ពាន់លានដុល្លារសម្រាប់ការផលិត ការស្រាវជ្រាវ និងការអភិវឌ្ឍកម្លាំងពលកម្មរបស់សហរដ្ឋអាមេរិក។

ច្បាប់ថ្មីនេះត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងខែមីនា ដោយបានបង្កើត«ផ្លូវការពារ»មួយចំនួនដោយកំណត់ឱ្យអ្នកទទួលមូលនិធិរបស់អាមេរិកមិនត្រូវធ្វើការវិនិយោគលើការពង្រីកផលិតកម្មបន្ទះឈីបក្នុងប្រទេស ដ៏គួរឱ្យបារម្ភដូចជាប្រទេសចិន និងរុស្ស៊ីនោះទេ និងកំណត់ឱ្យអ្នកទទួលមូលនិធិលើកទឹកចិត្តនេះមិនត្រូវចូលរួមក្នុងការស្រាវជ្រាវរួមគ្នា ឬកិច្ចខិតខំប្រឹងប្រែងផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាណាមួយជាមួយអង្គភាពបរទេសដ៏គួរឱ្យបារម្ភនោះឡើយ។

កាលពីខែតុលា ឆ្នាំ២០២២ ក្រសួងនេះបានចេញនូវការត្រួតពិនិត្យលើការនាំចេញបច្ចេកវិទ្យាថ្មីៗ ដើម្បីកាត់ផ្តាច់ប្រទេសចិនចេញពីបន្ទះសៀគ្វីមួយចំនួន ដែលផលិតដោយឧបករណ៍របស់អាមេរិកក្នុងបំណងពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង។

លោកស្រី ហ្គីណា រ៉ៃម៉ុនដូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រាប់សភាអាមេរិកកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា អាមេរិកត្រូវតែមានការប្រុងប្រយ័ត្នយ៉ាងពិតប្រាកដ ពោលគឺមិនត្រូវឱ្យចំណែកបន្ទះឈីបបន្តិចណាមួយ ដែលជួយឱ្យចិនអាចដឹកមុខអាមេរិកបានឡើយ។

ប្រសិនបើអ្នកទទួលមូលនិធិណាមួយបានបំពានលើការរឹតបន្តឹងនេះ ក្រសួងពាណិជ្ជកម្មអាមេរិក អាចដកហូតប្រាក់រង្វាន់សហព័ន្ធនោះមកវិញ។ លោកស្រី រ៉ៃម៉ុនដូ បានប្រាប់សភាថា លោកស្រីកំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យសភាអនុម័តយល់ព្រមលើកញ្ចប់មូលនិធិលើកទឹកចិត្តនេះ។

លោកស្រី រ៉ៃម៉ុនដូ បាននិយាយថា លោកស្រីហាក់ដូចជាតានតឹងក្នុងចិត្តចំពោះដំណើរការអនុម័តថវិកានេះ ហើយថា បើទោះជាក្រសួងនេះត្រូវចំណាយពេលមួយខែ ឬពីរបីសប្តាហ៍ទៀតដើម្បីសម្រេចបានថវិកានេះក៏ដោយ ក៏ក្រសួងនេះត្រូវតែរង់ចាំ និងការពារវាដែរ ព្រោះវាជារឿងចាំបាច់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កសិដ្ឋានមួយរំពឹងសាច់ត្រីទីឡាព្យ៉ា ដែលអាចហូបឆៅបាន អាចហក់ចូលទីផ្សារជប៉ុន និងអឺរ៉ុបនៅឆ្នាំក្រោយ

ព័ត៌មាន
កសិដ្ឋានចិញ្ចឹម និងកែច្នៃសាច់ត្រីទីឡាព្យ៉ា ដែលជនជាតិជប៉ុនខ្លះហៅថា ត្រីណាន់ហ្គុយឹដៃ កំពុងសហការជាមួយអ្នកបច្ចេកទេសផ្នែកចំណីអាហារ ដើម្បីធ្វើយ…

អាមេរិក-វៀតណាមកំពុងស្ថិតក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងយោធា ដែលអាចធ្វើឲ្យចិន និងរុស្ស៊ីខឹងសម្បារ

ព័ត៌មាន
យោងតាមមន្ត្រីអាមេរិកពីររូបបានឱ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីវៀតណាមលើកិច្ចព្រមព្រៀងយោធា ដែលធ្លាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ