Advertisement
Advertisement
ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក

នាយករដ្ឋមន្ត្រីកម្ពុជា៖ FTA រវាងកម្ពុជា-ចិន នឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតថ្មី


នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី ២១ ខែកញ្ញានេះ បានលើកឡើងពីកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកថា នៅតែរក្សាបានកំណើនជិត ១៧% សម្រាប់រយៈពេល៨ខែនៅឆ្នាំ២០២០នេះ បើទោះបីជាមានវិបត្តិកូវីដ-១៩មករំខានយ៉ាងណាក្ដី។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងចិន​ដែលត្រៀមនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ នឹងធ្វើឲ្យកម្ពុជាក្លាយជាទិសដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងស្វែងរកទីតាំងផលិតថ្មីនៅក្នងតំបន់។
នាយករដ្ឋមន្ត្រីកម្ពុជា៖ FTA រវាងកម្ពុជា-ចិន នឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតថ្មី (រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រីកម្ពុជា)
ដោយ
Advertisement

ថ្លែង​នៅក្នុង​ជំនួប​ ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​គូសបញ្ជាក់ថា បើទោះបីជា​មាន​បញ្ហា​ជំងឺកូវីដ-១៩​ ក៏ដៅយ​ប៉ុន្ដែ សម្តេច មាន​មោទនភាព​ចំពោះ​កំណើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និងអាមេរិក នៅរយៈពេល​៨ខែ​ឆ្នាំ២០២០នេះ បានកើនឡើង​ប្រមាណ​ជិត ១៧% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

សម្តេច​ ហ៊ុន សែន​បាន​សង្កត់ធ្ងន់ទៀតថា កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន ក្នុងពេល​ឆាប់ៗនេះ  ខណៈដែលកិច្ចព្រមព្រៀងនេះ បាន​បិទបញ្ចប់​កិច្ចចរចា​កាលពីថ្ងៃទី​២០ ខែកក្កដា។ តាមរយៈ​ច្បាប់ និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិននេះ នឹង​ដើរតួជាកត្តា​ដ៏សំខាន់មួយ ជួយឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែលកំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។

បើទោះបីជា​មាន​ជំងឺរាតត្បាត​កូវីដ-១៩ បាននិងកំពុង​បង្ករ​ការ​លំបាក​ជាច្រើន​ដល់​កិច្ចដំណើរការ​នៃជីវិតសង្គម និង​សេដ្ឋកិច្ច​យ៉ាងណាក្ដី ប៉ុន្ដែ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មិនបន្ថយ​ល្បឿននៃការ​ងារ​កំណែ​ទម្រង់​នៅក្នុង​គ្រប់វិស័យ​របស់ខ្លួន​នោះទេ។ ដើម្បី ទាក់ទាញ​វិនិយោគិនបន្ថែម ជាពិសេស​នៅពេល​កូវីដ-១៩ មានភាពធូរស្រាល​ កម្ពុជា​កំពុង​រៀបចំ កែលម្អ​ច្បាប់វិនិយោគ​ និងប្រព័ន្ធ​លើកទឹកចិត្តថ្មី ដែលមានលក្ខណៈ​គ្រប់ជ្រុងជ្រោយ និងមាន​ភាពទាក់ទាញ​សម្រាប់​ឧស្សាហកម្មប្រភេទ​អេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្ម​គាំទ្រ និង​ឧស្សាហកម្ម​ផ្សេងៗទៀត។

សូមបញ្ជាក់ថា ស្ថិតក្នុង​សភាពការណ៍​កូវីដ-១៩នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៥ជុំ​រួចមកហើយ រួមទាំង​វិធានការ​ជួយដល់វិស័យ​​សេដ្ឋកិច្ច និងវិស័យ​សង្គមកិច្ច សំដៅជួយ​រក្សា​លំនឹង​ផលិតកម្ម និង​អាជីវកម្ម ក៏ដូចជា​ធានាលំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែលទទួល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្លើយតបចំពោះការចោទប្រកាន់ក្រុមហ៊ុនចិន UDG ថានឹងត្រូវប្រើជាមូលដ្ឋានយោធាចិន, កម្ពុជាស្វាគមន៍អាមេរិកឲ្យមកទស្សនកិច្ចស្វែងរកការពិត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាម...

កម្ពុជា ជាប់លំដាប់កំពូលទី១ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់​បំផុត​ក្នុងពិភពលោក

ព័ត៌មាន
នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ