ការវិនិយោគវិស័យសំណង់

មហាសេដ្ឋីអចលនទ្រព្យ ពុង ឃាវសែ ៖ ការបោះទុនវិនិយោគក្នុងវិស័យសំណង់មិនព្រួយបារម្ភឡើយ !


អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញពីគំនិតសុទិដ្ឋិនិយម ថា ការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនៅតែបន្តកើនឡើង និងមិនមានសញ្ញាណាមួយដែលធ្វើឲ្យវិនិយោគទុនព្រួយបារម្ភនោះឡើយ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៨នេះ តាមការអង្កេតក៏ដូចជាការវិនិយោគផ្ទាល់ពីក្រុមហ៊ុនលោក បានឃើញថា សកម្មភាពសាងសង់នៅតែមានគ្រប់ទីកន្លែង។
អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សម្ព័ន្ធ កាណាឌីយ៉ា
ដោយ

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​​ក្រុមប្រឹក្សា​​ភិបាល​​នៃ​​ធនាគារ​​កាណាឌីយ៉ា និងជា​​អ្នក​វិនិយោគ​​លំនៅឋាន​​ដ៏​មាន​​ឥទ្ធិពល និង​រឹង​មាំ​​នៅ​ក្នុង​​ពិភព​​ជំនួញ​​សាងសង់​​ផ្ទះ​​សម្បែង អគារ​ពាណិជ្ជកម្ម​​ទំនើបៗ​ជា​ច្រើន​​នៅ​កម្ពុជា ដែល​មហាជន​​ដាក់​​រហស្សនាម​​ក្រៅ​ផ្លូវការ​​ឲ្យ​​លោក​​ថា ជា​​តារា​ជំនួញ អាត់កឺ នៅ​​កម្ពុជា។ 

បើយោង​តាម​របាយការណ៍​ក្រសួង​រៀប​ចំដែន​ដី​នគរូបនីយកម្មនិងសំណង់​បង្ហាញ​ថា តម្លៃទុនវិនិយោគ​លើវិស័យ​សំណង់​ក្នុង​រយៈពេល​១០ ខែដំបូង​ដើម​ឆ្នាំ២០១៨ នេះ ស្ថិតនៅ​ក្នុង​កំណើន​ទាប ពោលគឺធ្លាក់​ចុះ​ប្រមាណ ១ពាន់​លាន​ដុល្លារ បើធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០១៧។ ប៉ុន្តែ​យ៉ាងណា ការធ្លាក់ចុះ​នៃតម្លៃ​ទុន​វិនិយោគនេះ អ្នកជំនាញ​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់​អះអាងថា មិនចោទ​ជាបញ្ហា​ធំ​ដល់វិស័យ​សំណង់​នោះ​ឡើយ។

អ្នក​ឧកញ៉ា ពុង ឃាវ សែ ត្រូវ​បាន​មហាជន​ទូទៅស្គាល់​លោកថា បាន​​បោះទុន​​វិនិយោគ​​រាប់​ពាន់​​លាន​​ដុល្លារ​​អាមេរិក ទៅ​លើ​​គម្រោង​​បុរី​​លំនៅ​ឋាន និង​អគារ​​ពាណិជ្ជកម្ម​​ធំៗ ជា​ច្រើន​​នៅ​ក្នុង​​រាជ​ធានី​​ភ្នំពេញ ដូចជា បុរី ទន្លេបាសាក់ បុរី​ចម្ការ​មន ទីក្រុង​រណប​​កោះពេជ្រ អូឡាំព្យាស៊ីធី នៅ​ជុំវិញ​​ស្តាត​អូឡាំពិក ទីក្រុង​​រណប​​ជ្រោយ​ចង្វារ លំនៅឋាន​​ជា​ច្រើន​​នៅ​ជុំវិញ​​ផ្សារ​​ទំនើប​រតនា​​ផ្លាហ្សា និង​ទល់​​មុខ​ព្រលាន​​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ អគារ​​ផ្សារ​ទំនើប អគារ​​ខុនដូរ និង​បុរី​​លំនៅ​ឋាន នៅ​តាម​​បណ្តា​​ខេត្ត​មួយ​​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ។ល។ 

អ្នកឧកញ៉ា ពុង ឃាវសែ បានគូស​បញ្ជាក់​នៅក្នុង​កម្មវិធី​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ឆ្នាំ២០១៨​នេះថា អ្វីដែល​គួរឲ្យកត់​​សម្គាល់​ជាងនេះ​ទៀត​នោះគឺនៅក្នុង​កម្មវិធី​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ឆ្នាំ២០១៨​នេះ ឃើញថា មាន​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​បង្ហាញ​ផលិតផល​សម្ភារ​សំណង់​មានចំនួន​ច្រើន​ជាង​ឆ្នាំមុនៗ ដែលមាន​ក្រុមហ៊ុន​រហូត​ដល់ ១៨៦​ក្រុមហ៊ុន និងបើកគិត​ជា​ស្តង់​វិញ​ប្រមាណ​ជាង ៣១០ស្តង់ នេះក៏ជា​ចំណែកមួយ​នៃការ​​រីកចម្រើន និង​សក្តានុពល​នៃការ​វិនិយោគ​វិស័យ​សំណង់​នៅលើទី​ផ្សារ​កម្ពុជា​ទាំង​មូលដែរ។

គួរបញ្ជាក់ថា បើតាម​របាយការណ៍​សំណង់​រយៈពេល​បីឆ្នាំ​កន្លង​មកនេះ បង្ហាញថា ឆ្នាំ២០១៦ ទុនវិនិយោគ​វិស័យ​សំណង់​ជាង ៥ពាន់លាន​ដុល្លារ​កើន​៦៨ភាគរយ។ ឆ្នាំ២០១៧ មានជាង ៦ពាន់​លាន​ដុល្លារ​កើនជាង ២១ភាគរយ និងរយៈ​១០ខែ នេះមាន​ជិត ៥ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ គោលដៅប្រែក្លាយខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅត្រឹមឆ្នាំ ២០៣០ គួរតែលើកទៅឆ្នាំ ២០៣៥ វិញ

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោក បានបញ្ជាក់ឲ្យដឹងថា ការសម្រេចនូវគោលដៅក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ របស់កម្ពុជា នៅឆ្នា…

The Peak កម្ពស់ ៥៥ជាន់ ផុសឡើងដល់៤០ជាន់ហើយ

ព័ត៌មាន
ល្បឿននៃការសាងសង់អគារ The Peak ដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាអគារខ្ពស់ទំនើបជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ