លោកប្រាយុទ្ធចាន់អូចា

ទីបំផុត លោកប្រាយុទ្ធចាន់អូចាបានទៅរួមរស់ជាមួយគណបក្សថ្មីហើយ ដើម្បីឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត


មេដឹកនាំដែលកាន់អំណាចយូរឆ្នាំមួយរូបរបស់ប្រទេសថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារក្នុងការដឹកនាំប្រទេសតទៅទៀត ដោយនឹងរួមរស់ជាមួយគណបក្សនយោបាយថ្មី។ លោកបានបង្ហាញខ្លួនជាមួយគណៈបក្សថ្មីឈ្មោះបក្សថៃរួបរួមជាតិ កាលពីថ្ងៃចន្ទទី០៩មករា ដោយលោកបានបញ្ជាក់ថា នឹងបន្តឈរឈ្មោះ ដើម្បីប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
លោកប្រាយុទ្ធបង្ហាញខ្លួនក្រោយបក្សថ្មីក្នុងការបោះឆ្នោតខាងមុខ

អតីតឧត្តមសេនីយ៍វ័យ ៦៨ឆ្នាំ ដែលបានកាន់អំណាចចាប់តាំងពីបានដឹកនាំរដ្ឋប្រហារក្នុង២០១៤ រូបនេះ ធ្លាប់បានប្រកាសកាលពីដើមខែធ្នូឆ្នាំ២០២២ថា លោកត្រៀមខ្លូនរួចជាស្រេចដើម្បីដឹកនាំប្រទេសតទៅមុខទៀត បើទោះបីជារដ្ឋធម្មនុញ្ញនៃប្រទេសថៃបានកំណត់ឱ្យលោកកាន់អំណាចបានសរុប៨ឆ្នាំក៏ដោយ ខណៈពេលនេះលោកមានពេលអាចកាន់អំណាចបានពីរឆ្នាំទៀត។

បើតាមការស្ទង់មតិលើជម្រើសសម្រាប់នាយករដ្ឋមន្ត្រីថៃបន្ទាប់ បច្ចុប្បន្នលោកប្រាយុទ្ធកំពុងឈរនៅលំដាប់កំពូលគេ តាមពីក្រោយដោយលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា(Yingluck Shinawatra) ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤កន្លងទៅនោះ។

នៅឯពិធីសម្ពោធគណបក្សថៃរួបរួមជាតិ (United Thai Nation) ថ្មីដែលលោកបានចូលមករួមរស់លោក ប្រាយុទ្ធបានប្រាប់សមាជិបក្ស និងអ្នកគាំទ្រ ដែលមកចូលរួមប្រហែល១ម៉ឺននាក់ថា៖ អ្វីៗជាច្រើនត្រូវបន្ត ហើយត្រូវធ្វើបន្ថែមទៀតដើម្បីឱ្យប្រទេសឆ្ពោះទៅមុខ។ លោកនិយាយច្បាស់ៗថា៖ «ខ្ញុំមកទីនេះថ្ងៃនេះ មិនមែនមកពីខ្ញុំចង់បានអំណាចទេ ប៉ុន្តែដោយសារថៃត្រូវបន្តទៅមុខទៀត»។

គួរជម្រាបដែរថា ការបោះឆ្នោតនៅប្រទេសថៃគ្រោងធ្វើឡើងនៅខែឧសភាឆ្នាំ២០២៣នេះហើយ ប៉ុន្តែមែនទែនទៅ គណបក្សថ្មីដែលលោកប្រាយុទ្ធចូលរួមនេះ គឺនៅមិនទាន់ប្រកាសពីបេក្ខភាព នាយករដ្ឋមន្ត្រីជាផ្លូវការនៅឡើយទេ។

គួរកត់សម្គាល់ ក្នុងអំឡុងពេលកាន់អំណាចជាងប្រាំបីឆ្នាំមកនេះ លោក ប្រាយុទ្ធ បានរួចផុតពីបញ្ហាប្រឈមជាច្រើន ដូចជាការជម្រះក្តីដោយតុលាការធម្មនុញ្ញ ការបោះឆ្នោតដកសេចក្តីទុកចិត្តពីសភា និងបាតុកម្មទាមទារឱ្យចេញពីតំណែងរបស់ពលរដ្ឋជាច្រើនដង៕




អត្ថបទបន្ទាប់


វណ្ណដា ក្លាយជាទូតសុឆន្ទៈរបស់ កូកា-កូឡា ដើម្បីនាំយកភាពរីករាយពិតៗជូនអ្នកគាំទ្រនៅកម្ពុជា និងជុំវិញពិភពលោក

លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈដើម្បីផ្តល់ជូនភាពស្រស់ស្រាយដល់…

Coca-Cola និង Pepsi រងការស៊ើបអង្កេតពីអាជ្ញាធរអាមេរិក ក្រោយសង្ស័យថា កំណត់តម្លៃលក់មិនស្មើភាព

ក្រុមហ៊ុនភេសជ្ជៈលំដាប់យក្សចំនួនពីរនៅសហរដ្ឋអាមេរិកគឺ Coca-Cola និង Pepsi កំពុងស្ថិតក្រោមការស៊ើបអង្កេតបឋមដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ