អត្ថបទក្រុមហ៊ុន

វណ្ណដា ក្លាយជាទូតសុឆន្ទៈរបស់ កូកា-កូឡា ដើម្បីនាំយកភាពរីករាយពិតៗជូនអ្នកគាំទ្រនៅកម្ពុជា និងជុំវិញពិភពលោក


លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈដើម្បីផ្តល់ជូនភាពស្រស់ស្រាយដល់អ្នកគាំទ្រតន្ត្រីរបស់លោកតាមរយៈ ភេសជ្ជៈ កូកា-កូឡាដើម្បីផ្តល់ភាពរីករាយពិតៗ។ ក្នុងភាព​ជាដៃគូតាមរយៈផលិតកម្មបារមី​ ​រវាង កូកា-កូឡា ដែលជាភេសជ្ជៈ​លំដាប់​ពិភពលោក ​និង​តារា​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​​ខេត្តព្រះសីហនុរូបនេះ បានប្រកាស​ជាផ្លូវការ​នៅថ្ងៃទី​១០ ខែ​មករា នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅរាជធានីភ្នំពេញ។
វណ្ណដា ក្លាយជាទូតសុឆន្ទៈរបស់ កូកា-កូឡា

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅ​នៃ​ក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេស​​កម្ពុជា និងវៀតណាម បាន​មាន​ប្រសាសន៍ថា៖ «ភាពជាដៃគូ​នេះមាន​គោលបំណង​នាំយកបទ​ពិសោធ​តន្ត្រី និង​ភាព​ស្រស់ស្រាយ​ថ្មី​មួយកម្រិតទៀត ជូន​ដល់​អ្នកគាំទ្រ​របស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅ​​ព្រះរាជាណាចក្រ​កម្ពុជា។ ដូចដែលអ្នក​ដឹងហើយថា តន្ត្រី​​ជួយ​លើក​កម្ពស់​ស្មារតី ជួយ​​លើកទឹកចិត្ត និង​ជួយ​​បង្កើត​ការផ្សាភ្ជាប់ទំនាក់​ទំនង​របស់អ្នក និងអ្នកជុំវិញខ្លួន ​ដូច​ទៅនឹង​អ្វីដែល ​កូកា-កូឡា ផ្ដល់ជូន ​ផងដែរ»។

វណ្ណដា បាន​ផ្លាស់ប្តូរ​តន្ត្រីខ្មែរ​ជាមួយ​នឹង​ស្តាយ៍​ប្រចាំ​របស់​លោក​គឺ​ចង្វាក់ 808-laden ដែល​ពោរពេញទៅដោយ​ឃ្លាឃ្លោង​ចម្រៀង​ជា​ភាសាខ្មែរ​ និងអង់គ្លេស​ដ៏​ទាក់​ទាញ រួម​ទាំង​មនោសញ្ចេតនា​របស់​លោក​ក្នុង​បទចម្រៀង ​និង​សមត្ថភាព​ដែល​អាច​ឱ្យ​អ្នកគាំទ្រ​​ស្រែកច្រៀង​បទ​​ចម្រៀង​របស់​​លោកនៅតាមទីកន្លែងនានា​ មិនថា​នៅ​ទីផ្សារ ផាប់ ក្លឹបរាត្រី ឬលើតុកតុកកង់បីនោះទេ។

ស្ថិត​ក្រោម​ភាព​ជាដៃគូជាមួយ​​ក្រុមហ៊ុន កូកា-កូឡា និង​លោក វណ្ណដា តាម​រយៈ​​​ផលិតកម្មបារមី នឹង​​​ផលិត​មាតិកា​ឌីជីថល​​ខ្លីៗ ​ ដែល​នឹង​ចេញផ្សាយ​នៅ​លើ​​បណ្តាញ​សង្គម​របស់​លោក រួមទាំង​ទំព័រ​ហ្វេសប៊ុក​ផ្លូ​វការ VannDa - វណ្ណដា និង​ឆាណែល Youtube ដើម្បី​បម្រើ​ចំណីអារម្មណ៍របស់​អ្នក​គាំទ្រត​ន្ត្រី​របស់​លោក និងក៏ដូចជាបង្កើតភាពរីករាយ​ពិត​ៗ​ជាមួយ​ភេសជ្ជៈ កូកា-កូឡា ជូនដល់អ្នកគាំទ្រកូកា-កូឡាផងដែរ។ បន្ថែ​មពីនេះ ក៏នឹងមាន​កម្មវិធីជួប​ជាមួយ​អតិថិជន កូកា-កូឡា ផងដែរ ដែលនឹងផ្តល់​ឱកាស​ដល់​អ្នកគាំទ្ររបស់​លោក វណ្ណដា បានជួប​ជាមួយ​រូប​លោកផ្ទាល់។

កញ្ញា Laura MAM អគ្គនាយក​​​ក្រុមហ៊ុន​ផលិតកម្មបារមី បានប្រសាសន៍ថា៖ «តាង​នាម​ឱ្យផលិតកម្មបារាមី យើងខ្ញុំ​​សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែល​បាន​ជ្រើសរើស វណ្ណដា ឱ្យ​ធ្វើ​ជា​​ទូត​សុឆន្ទៈ​របស់​ខ្លួន។ ឆ្នាំ២០២៣ នឹង​​ជា​ឆ្នាំ​ដ៏​រំភើប​​មួយ​​សម្រាប់​​អ្នក​​គាំទ្រ ​អ្នក​ចូល​ចិត្តតន្រ្តី​​ហ៊ីបហប ​អ្នកគាំទ្រវណ្ណដា ក៏​ដូចជាអ្នកគាំទ្រ​ភេសជ្ជៈ ​​កូកា-កូឡា ផងដែរ។ យើង​ពិតជា​រំភើបរីករាយជាខ្លាំង ​ក្នុង​ការនាំយក​​​បទពិសោធ​តន្ត្រីដ៏ល្អ​បំផុត និងភាព​រីករាយពិត​ៗ​មក​ជូនអ្នកគាំទ្រគ្រប់ៗគ្នា»។

ដើម្បីស្វែងយល់​បន្ថែមអំពីភាពជា​ដៃគូនេះ និង​មាតិកា​ដែលនឹង​​មក​ដល់​ឆាប់ៗ សូម​ចូលទៅ​កាន់​ទំ​ព័រហ្វេសប៊ុក​ផ្លូវការរបស់ VannDa តាមរយៈ VannDa - វណ្ណដា ឬទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន កូកា-កូឡា តាមរយៈ CocaColaKH




អត្ថបទបន្ទាប់


វិនិយោគិនក្នុងស្រុកឈរកំពូលតារាង ដែលបានវិនិយោគដល់ទៅជាងពាក់កណ្ដាលនៃគម្រោងវិនិយោគសរុបនៅកម្ពុជាឆ្នាំ២០២២

ព័ត៌មាន
យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងព…

ទីបំផុត លោកប្រាយុទ្ធចាន់អូចាបានទៅរួមរស់ជាមួយគណបក្សថ្មីហើយ ដើម្បីឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត

ព័ត៌មាន
មេដឹកនាំដែលកាន់អំណាចយូរឆ្នាំមួយរូបរបស់ប្រទេសថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារក្នុងការដឹកនាំប្រទេសតទៅទៀត ដោយនឹងរួមរស់ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ