ចេកនាំទៅចិន

ចេកអំបូងលឿង ១០០ តោន ត្រូវបាននាំចេញផ្លូវការទៅចិន ក្នុងដំណាក់កាលដំបូងនេះ


នៅទីបំផុត កម្ពុជា បាននាំចេញចេកទៅកាន់ទីផ្សារចិនជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ បាននាំចេញ ក្នុងចំនួន១០០ តោន។ ក្នុងចំណោម ក្រុមហ៊ុននាំចេញទាំង១០ ដែលបានដាក់ពាក្យស្នើសុំ គោលការណ៍អនុញ្ញាតនាំចេញចេកអំបូងលឿងស្រស់ទៅកាន់ប្រទេសចិន ឃើញថា មានតែក្រុមហ៊ុនចំនួន ៥ប៉ុណ្ណោះ ដែលគោរពបានតាមលក្ខខណ្ឌច្បាប់នឹងបច្ចេកទេសនាំចេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម។
ចេកអំបូងលឿង ១០០ តោន ត្រូវបាននាំចេញផ្លូវការទៅចិន ក្នុងដំណាក់កាលដំបូងនេះ
ដោយ

តាមការលើកឡើង របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំង​០៥ ដែលបាននាំចេញ​ចេក​ទៅកាន់​ទីផ្សារប្រទេសចិន​ ដោយបាន​គោរព​បានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេសក្នុងដំណាក់កាល​ដំបូងនេះ មានដូចជា មានក្រុមហ៊ុន​សុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ខណៈដែល​បរិមាណនាំចេញ​ចេក​ស្រស់ទៅ​កាន់ទីផ្សារចិន​លើកទី១នេះ មានចំនួន ១០០តោន។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម​ក៏បានឡើង​ដែរថា ផលិតកម្ម​ចេកអំបូងលឿងនេះ កំពុង​មានទីផ្សារ​ខ្ពស់នៅអន្តរជាតិ ហើយកំពុង​ត្រៀមរៀប​ចំធ្វើការនាំចេញ​ជាបន្តបន្ទាប់​នាចាប់ពីពេលនេះតទៅ។ 

របាយការណ៍ពីក្រសួងកសិកម្ម​បង្ហាញថា ការនាំចេញ​ផលិតផល​កសិកម្ម​ផ្លូវការក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ បានកើនឡើងពី ជាង ៣លាន ៤សែន តោន នៅឆ្នាំ២០១៤ មកដល់ចំនួនជាង ៤លាន ២សែន តោន នៅឆ្នាំ២០១៨ គិតជាអត្រាកំណើន គឺ បានកើនឡើងជិត ២៣% ។ ក្នុងនោះ ការនាំចេញ​ផលិតផល​កសិកម្ម​សំខាន់ៗ មានដូចជា អង្ករ ផលិតផលដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម ផ្លែស្វាយស្រស់ និងចែកអំបូងលឿងជាដើម។​ 

ជាមួយគ្នានេះ លោក ឧកញ៉ា ផែ ហុកឈួន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡុង មេត បានឲ្យដឹងដែរថា ក្រុមហ៊ុន​លោក រំពឹងថា នឹងនាំចេញផ្លែកចេកស្រស់​ឲ្យបាន​ប្រមាណ ២ម៉ឺន ២ពាន់​តោន នៅដំណាច់​​ឆ្នាំ២០១៩នេះ និង​៣ម៉ឺន ៣ពាន់​តោន នៅ​ឆ្នាំ​២០២០ខាង មុខ ខណៈដែលចម្ការ​របស់ក្រុមហ៊ុននេះ បច្ចុប្បន្ន​មានផ្ទៃដីដាំដុះ និងប្រមូលផល​ចេក ប្រមាណ ជាង ៤០០ ហិកតា នៃទំហំផ្ទៃដីចម្ការ​សរុប​ប្រមាណ ១០០០ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថភ្លើងចេញចូល ព្រលានយន្តហោះនៅតែកំសត់ អត់អ្នកជិះ ទោះបីប្តូររថភ្លើងថ្មីក៏ដោយ

ព័ត៌មាន
កាលពីដើមឆ្នាំ២០១៩កន្លងទៅ សារព័ត៌មានអេឡិចត្រូនិចខេមបូណូមីស ធ្លាប់បានចេញផ្សាយវីដេអូមួយដែលនិយាយពីការខ្សត់អ្នកដំណើរតាមមធ្យោបាយរថភ្លើងទៅកា…

អាជីវកម្មហាងបញ្ចាំកំពុងមានសក្ដានុពលសម្រាប់បើកនៅតាមបណ្ដាខេត្ត?

ព័ត៌មាន
អាជីវកម្មហាងបញ្ចាំ បាននិងកំពុងពង្រីកខ្លួនកាន់តែច្រើននៅលើទីផ្សារ ពិសេស នៅរាជធានីភ្នំពេញ ខណៈដែលអ្នកជំនាញបានមើលឃើញថា ចំនួនហាងបញ្ចាំស្របច្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ