ធនធានរ៉ែសម្រាប់ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពត

ក្រុមហ៊ុនចំនួន៥បានដាក់ពាក្យស្នើសុំ ដើម្បីស្វែងរុករកធនធានរ៉ែសម្រាប់ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពត


ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥ហើយបានដាក់ពាក្យមកក្រសួង ដើម្បីស្នើសុំស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍ក្នុងតំបន់ដីសម្បទានជាង១៥០ហិកតានៅស្រុកឈូក ខេត្តកំពត។ ក្រសួងរ៉ែ និងថាមពលនឹងបង្កើតគណៈកម្មការជំនាញមួយ ដើម្បីវាយតម្លៃពីសក្តានុពលលើផ្នែកបច្ចេកទេស បទពិសោធន៍ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនេះ ក្រោយថ្ងៃបិទការទទួលពាក្យនៅចុងខែធ្នូនេះ។
ក្រុមហ៊ុនចំនួន៥បានដាក់ពាក្យស្នើសុំ ដើម្បីស្វែងរុករកធនធានរ៉ែសម្រាប់ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពត

ក្រោយសិក្សាចប់ ក្រសួងនឹងចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុន ដើម្បីស្វែងរុករកឲ្យបានច្បាស់ថា តើតំបន់នោះមានសក្តានុពលអាចឈានទៅបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍បានឬមិនបាន? បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ហើយ ប៉ុន្ដែនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននោះទេ ខណៈកម្ពុជានៅតែមានការនាំចូលស៊ីម៉ង់ត៌ជាច្រើនពីក្រៅប្រទេស។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ប្រាក់ខេមបូណូមីសថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥ហើយ បានដាក់ពាក្យមកកាន់អគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីស្នើសុំស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍ក្នុងតំបន់សម្បទាននៅស្រុកឈូកខេត្តកំពត ដែលក្រសួងបានប្រកាសបើកកាលពីពេលថ្មីៗ។ តែយ៉ាងណាឯកឧត្តមមិនទាន់អាចបញ្ជាក់បានទេ ថាក្រុមហ៊ុនទាំងនេះមានឈ្មោះអ្វីខ្លះ ហើយមានប្រភពមកពីប្រទេសណានោះទេ។

ក្រោយបិទបញ្ចប់ការទទួលពាក្យនៅចុងខែធ្នូ អគ្គនាយកដ្ឋានធនធានរ៉ែ នឹងបង្កើតគណៈកម្មការជំនាញមួយ ដើម្បីសិក្សាពីបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនេះ។ ក្រោយសិក្សាចប់ ក្រសួងរ៉ែ និងថាមពលនឹងចេញអាជ្ញាបណ្ណស្វែងរុករកឲ្យក្រុមហ៊ុនទាំងនោះ ដើម្បីសិក្សាឲ្យបានច្បាស់ថា តើតំបន់នោះមានសក្តានុពលធនធានរ៉ែអាចបម្រើឲ្យការផលិតស៊ីម៉ង់ត៍បាន ឬយ៉ាងណា។ តែក្នុងករណីការសិក្សាបង្ហាញថា តំបន់នោះគ្មានសក្តានុពលគ្រប់គ្រាន់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណស្វែងរុករកអាចបោះបង់ការសិក្សាបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែមួយកន្លែងទំហំ ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ការប្រកាសបើកនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកក្រុមហ៊ុនជាតិ និងអន្តរជាតិក្នុងការស្វែងរុករកធនធានរ៉ែ ដែលបម្រើឲ្យការផលិតស៊ីម៉ង់ត៍នៅតំបន់នោះក្រោយក្រសួងមើលឃើញពីតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍នៅក្នុងស្រុកចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំបច្ចុប្បន្នការផលិតស៊ីម៉ង់ត័ក្នុងស្រុកមិនទាន់អាចឆ្លើយតបនឹងតម្រូវការ។ កត្តានេះបានជំរុញឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីប្រទេសនានា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជាមានតម្រូវការស៊ីម៉ង់ត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងលោក ពូទីន និងមេដឹកនាំបេឡារុស្ស មិនមានផែនវាយលុកតាមព្រំដែនអ៊ុយក្រែនឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្ស បានលើកតម្កើងទំនាក់ទំនងរវាងគ្នាឱ្យកាន់តែជិតស្និទ្ធកាលពីថ្ងៃចន្ទ ទី១៩ ធ្នូ ក្នុង…

តើអ្វីខ្លះនៅតែជាកត្តាប្រឈមក្នុងការអភិវឌ្ឍស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ?

មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានបង្កើតពិភាក្សារួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍរស្ដារសេដ្ឋកិច្ច និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ