គ្រោះទឹកជំនន់

ទឹកជំនន់ បានធ្វើឲ្យពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងខេត្ត៩ រងផលប៉ះពាល់ និងខាតសេដ្ឋកិច្ចមិនតិចទេ


ជាងមួយសប្តាហ៍មកនេះ ទឹកជំនន់បានវាយលុកយ៉ាងខ្លាំងនៅបែកនិរតីនៃប្រទេស ពោល គឺមានពលរដ្ឋជាង ៨ពាន់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងខេត្តចំនួន៨ រួមមាន៖ កំពត ព្រះសីហនុ កោះកុង កែប កំពង់ស្ពឺ បាត់ដំបង តាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញផងដែរ ខណៈដែល​ផ្លូវជាតិលេខ៤ដែលជាសរសៃឈាម​សេដ្ឋកិច្ចដ៏សំខាន់ ត្រូវបានបិទចរាចរណ៍អស់ជាច្រើនថ្ងៃ ទើបតែបានបើកឲ្យដំណើរវិញប៉ុណ្ណោះ។
នេះជាស្ពានសំរោងនៅផ្លូវជាតិលេខ៤ ដែលបានលិច និងបានបិទមិនឲ្យធ្វើចរាចរណ៍នាពេលកន្លងមក(រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)
ដោយ

ក្នុងនោះដែរ នៅក្នុងសប្តាហ៍នេះ នៅក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ពលរដ្ឋក៏កំពុងរងគ្រោះដោយសារទឹកជំនន់បណ្តាលមកពីបាក់ទំនប់វារីអគ្គិសនីមួយនៅប្រទេសឡាវ ហើយអាជ្ញាធរខេត្តស្ទឹងត្រែងក៏បានជម្លៀសពលរដ្ឋរាប់ពាន់គ្រួសារមកទីទួលសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 

បើតាមអ្នកនាំពាក្យរូបនេះ ទឹកជំនន់នៅបែកនិរតីនៅប្រទេសកម្ពុជា បានរងខាតខូចផ្ទះចំនួន៦ខ្នងនៅខេត្តកោះកុង លិចវត្ត ពលរដ្ឋប៉ះពាល់ ៨៩៧០គ្រួសារ ១៤២២គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព លិចសាលារៀន១០កន្លែង លិចវត្តចំនួន៥ លិចវិហារឥស្លាម៦ និងលិចស្រែ៩៥៨១ហិចតាខូចខាត៥២ហិចតា ខូចស្ពានឈើទាំងស្រុងចំនួន២ ងាប់គោ១១ក្បាល លិចដំណាំរួមផ្សំ៩៨៤ហិចតាក្នុងនោះខូចខាត៤៤ហិចតា និងស្រះចិញ្ចឹមត្រី៧…។

ដោយឡែក ផ្លូវជាតិលេខ៤ ដែលជាផ្លូវបម្រើដល់​ការដឹក​ជញ្ជូន​ផ្នែកសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដ៏សំខាន់នោះ ត្រូវបានបើកឲ្យដំណើរវិញហើយ បន្ទាប់ពីបិទដំណើរការអស់មួយរយៈពេលមក។ ការលិចផ្លូវជាតិ​លេខ​៤​នាពេលកន្លងមកនេះ បានធ្វើឡានកុងតឺន័ររាប់ពាន់គ្រឿង ដែលធ្លាប់តែធ្វើដំណើរលើផ្លូវនេះ បានប្តូរមកធ្វើដំណើរតាមផ្លូវជាតិលេខ៣វិញ ដែលបង្កើនការចំណាយ​កាន់តែច្រើនរបស់ក្រុមហ៊ុនដឹកជញ្ជូន។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចន្ធី ប្រធានសមាគម​ភ្នាក់ងារ​បញ្ជូនទំនិញកម្ពុជា ដែលបានផ្តល់បទសម្ភាសដល់សារព័ត៌មានខេមបូណូមីសនៅមុននេះបន្តិច។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបើកបរវាងទៅផ្លូវជាតិលេខ៣មានចម្ងាយឆ្ងាយជាងដឹកតាមផ្លូវជាតិលេខ៤ បានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនត្រូវចំណាយលើសាហ៊ុយច្រើនជាងមុន មានន័យថា ត្រូវមានខ្ទង់ចំណាយបន្ថែមប្រហែល១០ទៅ១៥ភាគរយ។ ឧទាហរណ៍ ថា បើមកត្រង់ចំណាយអស់១០០ដុល្លារ តែបើទៅតាមផ្លូវវាងអស់​១១០​ ទៅ ១១៥ដុល្លារក្នុងមួយកុងតឺន័រ។ មួយទៀត ការដឹកទៅផ្លូវជាតិលេខ៣ ក្រុមហ៊ុនត្រូវពន្យាពេល​ដឹកពេលយប់ ដោយមិនហ៊ានដឹកពេលថ្ងៃ ព្រោះ ពេលថ្ងៃមានរថយន្តតូចៗច្រើនទាំងអ្នកដំណើរ និងអ្នកទេសចរ បើយើងបើកបរកុងតឺន័រពេលថ្ងៃដែរ វានឹងស្ទះចរាចរណ៍ខ្លាំងជាមិនខាន ដូច្នេះ យើងត្រូវបង្ខំចិត្តដឹកនៅពេល​យប់វិញ»។

បើតាមលោក ស៊ិន ចន្ធី ការលិចផ្លូវជាតិលេខ៤ ភាគច្រើននៅស្ពានសំរោង ដែលតែងតែលិចរាល់ឆ្នាំ។ ដូច្នេះ លោកសំណូមពរឲ្យក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់នៅចំណុចនេះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កំណាត់ផ្លូវនេះ តាមពិតយើងមិនមែនទើបលិចមួយឆ្នាំនេះទេ ស្ពានសំរោងលិចរាល់ឆ្នាំ គ្រាន់តែរាល់ឆ្នាំ លិចខែ៩ តែខែនេះ មិនទាន់ដល់​ខែ៩ផង លិចបាត់ហើយ។ ដូច្នេះ សំណូមពរដល់រដ្ឋាភិបាល គួរតែមានវិធានការកុំឲ្យលិចបន្តទៀត ដូចជា ជួសជុស លើកឲ្យវាខ្ពស់ ឬធ្វើផ្លូវបង្ហូរទឹកឲ្យច្រើន កុំឲ្យលិចទៀត ព្រោះ វាមិនមែនរឿងថ្មីទេ វាជារឿងចាស់។ ដូច្នេះ គួរតែមានវិធានការជាបន្ទាន់»៕   

កុងតឺន័ររាប់ពាន់ មិនអាចធ្វើដំណើរលើផ្លូវជាតិលេខ៤បាន ព្រោះតែទឹកជំនន់ (រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)
None



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកជំនាញធរណីជាតិ-អន្តរជាតិ សម្រុកចុះបញ្ជីក្រុមហ៊ុនក្នុងឆ្នាំ២០១៨នេះ?

នៅក្នុងឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបម្រើសេវាកម្ម និង វាយតម្លៃអចលនទ្រព្យទាំងជាតិនិង អន្តរជាតិ នាំគ្នាសម្រុកចុះបញ្ជីបើកក្រុមហ៊ុនអចលនទ្រព្យថ្មីៗនៅ…

ទើបតែក្ដោបក្ដាប់បានកំពង់ផែស្រីលង្កា ឥឡូវ ចិនទិញបានកំពង់ផែដ៏ធំមួយទៀតរបស់ប្រេស៊ីល

ប្រទេសចិន ដែលត្រូវបានគេដឹងថា ជាមហាអំណាចទី២ របស់ពិភពលោកនោះ បាននិងកំពុងពង្រីកមហិច្ឆតារបស់ខ្លួន លើអាណាចក្រពាណិជ្ជកម្មតាមដែនសមុទ្រកាន់តែខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ