ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ចិន

ផែនការគ្មានកូវីដរបស់ប្រទេសចិនកំពុងរារាំងការស្តារសេដ្ឋកិច្ចឡើងវិញ ឬយ៉ាងណា?


តើផែនការ គ្មានកូវីដរបស់ប្រទេសចិន អាចនឹងរារាំង និងជួយស្តារសេដ្ឋកិច្ចឡើងវិញដែរឬទេ? ផែនការគ្មានកូវីដ ឬ Zero Covid ដែលប្រទេសចិនបានដាក់ចេញក្នុងគោលបំណងលុបបំបាត់មេរោគឆ្លងកូវីដ១៩ កំពុងតែច្របាច់កសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន និង បានរារាំងការស្តារសេដ្ឋកិច្ចឡើងវិញ ខណៈដែលចិនបានចេញវិធានការរឹតបន្តឹងជាថ្មីម្ដងទៀតក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងកូវីដ១៩ ចាប់តាំងពីខែតុលាមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមគ្រូពេទ្យកូវីដ១៩របស់ប្រទេស​ចិន

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានឲ្យដឹងថា វិស័យលក់រាយរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៤,៤% កាលពីខែកញ្ញា ដល់ ៤,៩% ប៉ុណ្ណោះក្នុងខែតុលា ខណៈទីផ្សារនៃការប្រើប្រាស់កំពុងមាននិន្នការថយចុះ។ ការធ្លាក់ចុះនៃទីផ្សារប្រើប្រាស់ ដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈបានកើនឡើងជិត ៣០% កាលពីខែតុលា បើធៀបនឹងការកើនឡើង ១៧% នៅក្នុងខែកញ្ញា ។

វិស័យការលក់រាយរបស់ចិនកើនឡើងយឺតនៅក្នុងខែតុលាកន្លងទៅនេះ ដោយសារការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណូលរបស់ពលរដ្ឋ និងវិធានការដ៏តឹងរឹង នៃមេរោគឆ្លងបានធ្វើឱ្យមានការរំខានដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។

សន្ទស្សន៍ផលិតកម្មសេវាកម្មបានកើនឡើង ៣,៨% ក្នុងខែតុលា ប៉ុន្តែកំណើននេះនៅតែយឺត បើធៀបនឹងអត្រាមុនមានការរាតត្បាតកូវីដ១៩ ដែលមានប្រហែល ៧% ។ ដោយឡែក តម្រូវការដឹកជញ្ជូនបានធ្លាក់ចុះយ៉ាងគំហុក ព្រោះថាមនុស្សជាច្រើនបានបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ទៅតាមខេត្តផ្សេង។ ក្រៅពីនេះ ភោជនីយដ្ឋានក្នុងទីក្រុង និងកន្លែងកម្សាន្តក៏បានរងគ្រោះធ្ងន់ធ្ងរផងដែរ ដោយកំណើននៃប្រាក់ចំណូលពីឧស្សាហកម្មម្ហូបអាហារបានធ្លាក់ចុះ ២% ប៉ុណ្ណោះកាលពីខែ តុលា។

ទន្ទឹមនេះ ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើន ៣,៥% នៅក្នុងខែតុលា ដែលកើនឡើងបន្តិចប៉ុណ្ណោះពី ៣,១% នៅក្នុងខែកញ្ញា។ យ៉ាងណាមិញ ការរឹតបន្តឹងរបស់រដ្ឋាភិបាលលើវិស័យអចលនទ្រព្យក៏ជាក្តីកង្វល់មួយផងដែរ ដោយការវិនិយោគលើអចលនទ្រព្យបានកើនឡើង ៧,២% ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ប៉ុន្តែវាបានធ្លាក់ចុះ ៥,៤% សម្រាប់ខែតុលា ខណៈដែលខែកញ្ញាធ្លាក់ចុះជាង៣%។

សូមបញ្ជាក់ថា ជំងឺរាតត្បាតសកលមិនមែនជាការគំរាមកំហែងតែមួយគត់ក្នុងការស្ដារសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ប៉ុន្តែឧស្សាហកម្មផ្សេងទៀត ដូចជា ថាមពល, ដែកថែប និងស៊ីម៉ងត៍ក៏មានកំណើនភាពយឺតយ៉ាវដែរ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបកំពូលចិន-អាមេរិក៖ ចូបៃឌិនដាក់សម្ពាធចិនរឿងសិទ្ធិមនុស្ស ខណៈចិនព្រមានអាមេរិករឿងកោះតៃវ៉ាន់

ព័ត៌មាន
ក្នុងជំនួបកំពូលអស់ពេលជាងបីម៉ោងកាលព្រឹកថ្ងៃអង្គារទី១៦វិច្ឆិកា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានដាក់សម្ពាធលើសមភាគីចិន អំពីរឿងអនុវ...

អាមេរិកថានឹងមិនចូល CPTPP វិញទេប៉ុន្តែនឹងបង្កើតកិច្ចព្រមព្រៀងថ្មី១ទៀតដែលល្អជាងនេះទៅទៀត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រីជីណា រ៉ៃមុនដូ បានបញ្ជាក់អះអាងថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់ចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ