គ្រោះទឹកជំនន់

តើទឹកជំនន់ដែលបង្កឡើងដោយឥទ្ធិពលព្យុះ បានឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិនៅតំបន់អឺរ៉ុប និងអាស៊ី យ៉ាងណាដែរ?


គ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីព្យុះ និងទឹកភ្លៀង បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងសម្បើម និងសម្លាប់មនុស្សជាតិរាប់សិបនាក់ នៅតំបន់អឺរ៉ុប និងអាស៊ី។ នៅអឺរ៉ុបទឹកជំនន់បានជន់លិចផ្នែកខ្លះនៃប្រទេសអូទ្រីស សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី ហើយគេរំពឹងថា វានឹងប៉ះពាល់ដល់ស្លូវ៉ាគី និងហុងគ្រីផងដែរ។ ចំណែកគ្រោះមហន្តរាយធម្មជាតិ នៅអាស៊ីវិញ កំពុងបង្កវិបត្តិនៅចិន វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងឡាវយ៉ាងធ្ងន់ធ្ងរ។
គ្រោះទឹកជំនន់
ដោយ

នៅក្នុងខែកញ្ញានេះ តំបន់អឺរ៉ុប និងអាស៊ី បានក្លាយជាកន្លែងដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារអាម៉េរិក។ សារព័ត៌មាន Euro News បានរាយការណ៍ លើកនេះទឹកជំនន់ដែលបានបង្កឡើងដោយព្យុះ Boris បានជន់លិចផ្នែកខ្លះនៃប្រទេសអូទ្រីស សាធារណរដ្ឋឆេក ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងហុងគ្រី ផងដែរ។

មកដល់ពេលនេះ តំបន់អឺរ៉ុប នៅមិនទាន់ប៉ាន់ប្រមាណអំពីផលប៉ះពាល់លម្អិត ដែលបង្កឡើងដោយគ្រោះទឹកជំនន់នៅឡើយទេ ប៉ុន្តែមានការប៉ាន់ប្រមាណថា វាអាចមានតម្លៃរាប់ពាន់លានដុល្លារ ពីព្រោះកន្លងមក គ្រាន់តែទឹកជំនន់ពីទន្លេលិចផ្លូវនានា វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរហូតដល់ទៅជិត៩ពាន់លានដុល្លារ។

លោក ម៉ារីយូ ឌឹ ស៊ីស្កូ (Mario De Cicco) អនុប្រធានផ្នែកធានារ៉ាប់រងនៅក្រុមហ៊ុនមួយបានអះអាងថា ផ្អែកលើព័ត៌មានចុងក្រោយបំផុតដែលលោកទទួលបាន ការខាតបង់ផ្នែកធានារ៉ាប់រង គឺមានតម្លៃធំធេង ហើយកន្លែងដែលខាតបង់ធ្ងន់ គឺនៅសាធារណរដ្ឋឆេក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ។

ក្រៅពីតំបន់អឺរ៉ុប ព្យុះយ៉ាជី ដែលបានបោកបក់លើប្រទេសចិន និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុនបានស្លាប់មនុស្សលើសពី៥០០នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នតំបន់នេះ នៅបន្តរងឥទ្ធិពលពីព្យុះប៊ីប៊ិនកា និងព្យុះថ្មីៗបន្ថែមទៀត។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា គ្រោះទឹកជំនន់នៅវៀតណាម បានសម្លាប់មនុស្ស និងបាត់ខ្លួនសរុប៣២៩នាក់ របួស១.៩២២នាក់ និងបំផ្លាញសេដ្ឋកិច្ចលើស១,៦ពាន់លានដុល្លារ ដោយឡែក បណ្តាញព័ត៌មាន PBS News របស់ថៃវិញ បានរាយការណ៍ថា គ្រោះទឹកជំនននៅថៃ បានសម្លាប់មនុស្ស៤២នាក់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ចអស់ជិត៨១២លានដុល្លារ នៅមីយ៉ាន់ម៉ា សម្លាប់មនុស្សជាង១០០ នាក់ ហ្វីលីពីន៤៧នាក់ និងនៅឡាវ ចំនួន៤នាក់។

ដោយឡែក សារព័ត៌មាន Global Times វិញបានឲ្យដឹងថា បន្ទាប់ពីរងគ្រោះដោយព្យុះយ៉ាជី នៅពេលនេះ ចិនបន្តរងគ្រោះដោយព្យុះ ប៊ីប៊ិនកា ដែលបានបោកបក់ដ៏អាក្រក់បំផុតនៅសៀងហៃ ជានស៊ូ អានហ៊ុយ សាន់ទុង និងហេណានជាដើម ហើយក្រៅពីនោះ ចិន ក៏បន្តរងគ្រោះដោយព្យុះថ្មីៗផ្សេងទៀតផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើហាងឆេងមាស ប្រាក់ដុល្លារ រូបិយប័ណ្ណធំៗ និងទីផ្សារភាគហ៊ុនក្នុងពិភពលោកមានការប្រែប្រួលបែបណា ក្រោយធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់?

អ្វីដែលពិភពលោកទន្ទឹមរង់ចាំ និងតាមដានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយនោះបានកើតឡើងហើយ ក្រោយធនាគារកណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ជាល…

ធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់រហូត០,៥០% ជាលើកដំបូងក្នុងពេល៤ឆ្នាំ និងមិនទាត់ចោលលទ្ធភាពបញ្ចុះអត្រាការឱ្យដល់ជិត០%

នៅទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់០,៥០% ជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ មកនៅចន្លោះពី៤,៧៥% ទៅ៥% ក្នុងមួយឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ