Advertisement
បុណ្យ​នៃ​ក្ដី​ស្រលាញ់

តម្លៃ​ផ្កា​ឡើង​ខ្ពស់​យ៉ាង​គំហុក​នៅ​ចិន​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់


ផ្កាកូលាបឡើងថ្លៃទ្វេដងនៅប្រទេសចិន ខណៈដែលអ្នកលក់ផ្កានៅទូទាំងប្រទេសមមាញឹកបំពេញតម្រូវការកើនឡើងនៅមុនថ្ងៃបុណ្យនៃក្ដីស្រលាញ់។
ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ ផ្កា​កូលាប​នៅ​ចិន​ឡើង​ថ្លៃ​កប់​ពពក។

អ្នកលក់ផ្កាឲ្យដឹងថា តម្លៃផ្កាកើនឡើងខ្លាំងនេះបណ្ដាលមកពីការកើនឡើងនូវចំណាយថ្លៃដាំដុះ ប្រមូលផល និងដឹកជញ្ជូនផ្កាកូលាប។

ទោះបីតម្លៃឡើងខ្ពស់ក្ដី អ្នកលក់ផ្កានៅទីក្រុងសៀងហៃ ឲ្យដឹងថា ការបញ្ជាទិញផ្កាកូលាបនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់នៅតែកើនឡើងទន្ទឹមគ្នាដែរ។

ហាងលក់ផ្កាខ្លះ ត្រូវបន្ថែមចំនួនបុគ្គលិកជួយលក់ថែមទៀតផង ដោយសារភ្ញៀវទិញច្រើនពេក។ 

ទន្ទឹមនឹងនេះដែរ នៅខេត្តយូណាន មជ្ឈមណ្ឌលដេញថ្លៃលក់ទិញផ្កាអន្តរជាតិ គុនមីង កំពុងតែមមាញឹកដោយសារអ្នកលក់ដុំលក់រាយផ្កាមកពីទូទាំងប្រទេស មកប្រមូលផ្ដុំគ្នាដើម្បីដេញថ្លៃទិញផ្កាកូលាបយកទៅលក់បន្ត។ 

មជ្ឈមណ្ឌលដេញថ្លៃផ្កាកូលាបនៅខេត្តយូណាននេះ ជាកន្លែងលក់ផ្កាដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាមជ្ឈមណ្ឌលលក់ដូរផ្កាធំជាងគេបំផុតទីពីរនៅក្នុងតំបន់អាស៊ី បន្ទាប់ពីទីក្រុងតូក្យូ៕

ប្រភព៖ ទូរទស្សន៍ CCTV​ Plus របស់​ចិន




អត្ថបទបន្ទាប់


វៀតណាម​ច្រាន​ចោល​ការ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​របស់​ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ Uber

ព័ត៌មាន
ក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីតាមប្រព័ន្ធ App ទូរស័ព្ទដៃ បានស្នើសុំអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមពីរលើកមកហើយ។ ប៉...

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ប្រជាជន​អាមេរិក​ចាយ​លុយ​អស់​ជាង ១៨​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ទិវានៃក្ដីស្រលាញ់ (Valentine’s Day) ថ្ងៃទី១៤ កុម្ភៈ ក៏​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ដែរ។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ