សន្តិសុខស្បៀង

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវស្បៀងនៅចិនធ្លាក់ចុះ ខណៈនៅឥណ្ឌាកើនឡើងនៅ១០ឆ្នាំខាងមុខ?


ស្របពេលឥណ្ឌាដណ្តើមបានតំណែងជាប្រទេសមានប្រជាជនច្រើនបំផុតពីចិន កាលពីពេលថ្មីៗកន្លងទៅ នៅពេលអនាគតឥណ្ឌា ក៏នឹងក្លាយជាប្រទេសដែលត្រូវការស្បៀងច្រើនជាងចិនផងដែរ។ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្យាករថា នៅ១ទសវត្សរ៍ខាងមុខតម្រូវការស្បៀងរបស់ចិននឹងថយចុះមកនៅត្រឹម១១% តែឥណ្ឌានឹងមានតម្រូវការកើនឡើងដល់២០%។ តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវស្បៀងនៅចិនធ្លាក់ចុះ ខណៈនៅឥណ្ឌាកើនឡើងនៅ១០ឆ្នាំខាងមុខ?
សន្តិសុខស្បៀង
ដោយ

យោងតាមការប៉ាន់ប្រមាណថ្មីដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេចដើម្បីវ៉ាប្រទេសចិន លើបញ្ហាតម្រូវការស្បៀងអាហារពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដោយសារតែនិន្នាការសេដ្ឋកិច្ច និងកំណើនប្រជាជន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅពេញមួយទសវត្សរ៍​មុនដែលគេគិតត្រឹមឆ្នាំ២០២៣ ប្រទេសចិនមានតម្រូវការស្បៀងប្រមាណជា២៨% តែត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម១១% សម្រាប់ទសវត្សរ៍​ក្រោយ ឬរហូតដល់ឆ្នាំ២០៣៣។ សម្រាប់ប្រទេសឥណ្ឌាវិញ ដែលពេលនេះកំពុងស្ថិតក្នុងតំណែងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនោះ តម្រូវការស្បៀងនៅ១ទសវត្សរ៍​មុនមានត្រឹមតែ១៣%ប៉ុណ្ណោះ តែអាចនឹងកើនដល់ទៅ២០% នៅ១០ឆ្នាំក្រោយ។

ការព្យាករណ៍លើតម្រូវការស្រូវសាឡីតែមួយបានបង្ហាញថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់ស្រូវសាលី ចំនួន១៤៧លានតោន ក្នុងឆ្នាំ២០៣៣ ជាមួយនឹងកំណើនត្រឹម២,៦%ប៉ុណ្ណោះ តែសម្រាប់តម្រូវការនៅឥណ្ឌាវិញ នឹងមានចំនួន១៣៧លានតោន ដោយអត្រាកំណើនវិញ គឺកើនដល់ទៅជិត២៨%ឯណោះ។ ការព្យាករណ៍នេះ កើតចេញពីការរំពឹងទុកនៃការធ្លាក់ចុះចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រមទាំងប្រាក់ចំណូលនៅទ្រឹងក្នុងប្រទេសចិន ដែលផ្ទុយនឹងការកើនឡើងនូវចំនួនប្រជាជន និងកម្រិតជីវភាពរបស់ពលរដ្ឋឥណ្ឌា។ ឥណ្ឌា និងចិនមានចំនួន

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ជប៉ុន ដាក់គោលដៅក្លាយជាប្រទេសឈានមុខគេលើវិស័យបន្ទះឈីបទំនើបនៅក្នុងតំបន់ តើអាចទៅរួចទេ?

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន រួមមានទាំងក្រុមហ៊ុន Sony Group និងក្រុមហ៊ុន Mitsubishi Electric ផង គ្រោងបោះទុនវិនិយោគក្នុងទំហំទឹ…

ក្រុមហ៊ុនអាល្លឺម៉ង់មួយចុះកិច្ចសន្យាទិញអង្ករសែនក្រអូបប្រភេទថ្មីពីកម្ពុជា ចំនួន២ពាន់តោន ខណៈអង្ករប្រភេទនេះចំនួន១០ទូកុងតឺន័រត្រូវបាននាំចេញលើកដំបូងដោយជោគជ័យ

អង្ករសែនក្រអូបប្រភេទថ្មីរបស់កម្ពុជា ដែលដាំដុះតាមបែបការពារបរិស្ថាន និងធានានិរន្តរភាព ចំនួន១០ទូកុងតឺន័រ ទម្ងន់២៥០តោន ត្រូវបាននាំចេញទៅកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ