អាជីវកម្ម-ជនជាតិដើម

អាហារដ្ឋានជនជាតិដើមភាគតិច​បង្ហាញវត្តមានជាលើកដំបូងនៅភ្នំពេញ


នៅពេលលោកអ្នកចង់ពិសារអាហារជនជាតិដើមភាគតិច លោកអ្នក ច្បាស់ជាគិតថា ទាល់តែធ្វើ ដំណើរទៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលសម្បូរដោយជនជាតិដើមភាគតិចរស់នៅទីនោះ។ លោកអ្នកនាងមិនចាំបាច់ទៅធ្វើដំណើររាប់រយគីឡូម៉ែត្រទៅខេត្តភាគឦសាន ដោយគ្រាន់តែចង់ញ៉ាំអាហារជនជាតិដើមភាគតិចនោះឡើយ។ ឥឡូវនេះ ម្ហូបជនជនជាតិដើមភាគតិច មានលក់នៅភ្នំពេញហើយ ដែលស្ថិតនៅម្តុំផ្សារទួលទំពូង រាជធានីភ្នំពេញ។
នេះជាអាហារដ្ឋានម្ហូបជនជាតិដើមដំបូងគេនៅរាជធានីភ្នំពេញ
ដោយ

ផ្ទះបាយជនជាតិដើមភាគតិច ទើបតែបង្កើតឡើងបានរយៈ៦ខែប៉ុណ្ណោះ ប៉ុន្តែ មានភ្ញៀវចូលពេញៗ មិនចាញ់ហាងដែលមាន Franchise បរទេសល្បីៗប៉ុន្មានឡើយ។ 

អ្នកស្រី យ៉ុន ម៉ាណេ ជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី និងជាម្ចាស់ហាងជនជាតិដើម បានមានប្រសាសន៍ថា ក្នុងមួយខែ ហាងរបស់អ្នកស្រីទទួលបានប្រាក់ចំណូល ពី៥ទៅ៦ពាន់ដុល្លារសហរដ្ឋអាមេរិក។ 

យ៉ាងណាក៏ដោយ អ្នកស្រី អះអាងថា ការរកស៊ីដូចអ្នកស្រី មិនសូវជាចំណេញច្រើនឡើយ ដ្បិតបន្លែ ត្រី សាច់ ដែលលក់នៅហាងរបស់ខ្លួន សុទ្ធតែបានសម្រិតសម្រាំងជាវត្ថុធាតុដើមបែបធម្មជាតិដោយត្រូវចំណាយដើមទុនច្រើន។

អ្នកស្រី យុន ម៉ាណេ ជនជាតិដើមភាគតិចព្នង និងជាម្ចាស់អាហារដ្ឋានជនជាតិដើម

ក្រៅពីមុខម្ហូបជនជាតិដើមភាគតិច អាហារដ្ឋាននេះ ក៏មានលក់កាហ្វេមណ្ឌលគិរី ម្រេច ស្រាស ដែលបិទដោយជនជនដើមភាគតិច ទឹកឃ្មុំព្រៃ និងសម្ភារៈរបស់ជនជាតិដើមជាច្រើនទៀត។ 

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លែងខ្ញុំ ព្យាយាមផ្តល់អង្ករ Organic និងព្យាយាមរកបន្លែធម្មជាតិឲ្យពួកគាត់ញ៉ាំ ហើយកន្លែងយើងអត់ប្រើប៊ីចេងទេ។  យើងបានសួរភ្ញៀវរហូតអំពីសេវារបស់យើង ដើម្បីពង្រឹងគុណភាពសេវាកម្ម»។

លោក នាង សុខលី អ្នករស់នៅភ្នំពេញ ដែលចូលហូបអាហារនៅផ្ទះបាយជនជាតិដើមជាញឹកញាប់ បានមានប្រសាសន៍ថា លោកមានទំនុកចិត្តចំពោះសោភ័ណភាព និងមានអនាម័យនៃម្ហូបអាហារ ព្រមទាំងពេញចិត្តចំពោះការរៀបចំអាហារដ្ឋាននេះ ដែលមានអត្តសញ្ញាណជនជាតិដើមភាគតិច។ 

លោកបញ្ជាក់បែបនេះថា៖ «ខ្ញុំចាប់អារម្មណ៍លើប៉ាណូ ព្រោះនៅភ្នំពេញ អត់ដែលមានហាងណាមានលក់ម្ហូបជនជាតិដើមភាគតិចនោះទេ។ ខ្ញុំមានទំនុកចិត្ត ព្រោះ ហាងនេះមានផាសុកភាព មានអនាម័យ និងមានមុខៗម្ហូបថ្មី និងប្លែកៗរហូត។ មួយទៀត ម្ទេសនៅភាគឦសាន មានរសជាតិហឹរប្លែក។ ហើយអ្វីដែលពិសេស គឺកូនៗអ្នកលើកម្ហូប គេស្លៀកពាក់បែបជនជាតិដើម…ខ្ញុំចូលចិត្ត»។

ដូចគ្នាដែរ លោក មាស សុធី ជាអ្នករស់នៅភ្នំពេញ ដែលទើបភ្លក្សរសជាតិម្ហូបជនជាតិដើមជាលើកដំបូង បង្ហាញអារម្មណ៍រីករាយ ពីព្រោះ រសជាតិម្ហូបឈ្ងុញឆ្ងាញ់ និងបានពិសាម្ហូបប្លែកពីសព្វមួយដង។ 

លោកមានប្រសាសន៍ថា៖ «ហាងនេះ មានសោភ័ណភាពល្អ ទីតាំងល្អ និងមានអនាម័យ។ ខ្ញុំមកនេះ ជាលើកទីមួយ ខ្ញុំញ៉ាំបុកល្ហុង។ ហើយវាពិសេស រសជាតិម្ហូបឆ្ងាញ់ ហើយប្លែកអារម្មណ៍ ព្រោះ វាជាហាងជនជាតិដើមភាគតិច ដោយខ្ញុំមិនចាំបាច់ធ្វើដំណើរទៅរតនគិរីទេ ព្រោះវាមាននៅភ្នំពេញដែរ»។

អ្នកស្រី យុន ម៉ាណេ អះអាងថា ផ្ទះបាយជនជាតិដើមភាគតិច គឺជាកន្លែងពិសាម្ហូបជនជាតិដើមភាគតិចទីមួយនៅភ្នំពេញ ដែលបង្កើតឡើងក្នុងបំណងផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច តាមរយៈការបង្ហាញមុខម្ហូប សម្លៀកបំពាក់ និង ឧបករណ៍ប្រើប្រាស់បែបជនជាតិដើមភាគតិច៕ 

None



អត្ថបទបន្ទាប់


ជី​កសិកម្ម​ខ្ទង់​១​លាន​តោន ត្រូវ​បាន​នាំចូល​មក​កម្ពុជា ខណៈ​ដែល​ការ​ផលិត​ជី​ក្នុង​ស្រុក​ថយ​ចុះ

ស្របពេល​ដែល​កសិករ​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​នៃ​ការ​ធ្វើ​កសិកម្ម​ពី​ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី មក​កសិកម្ម​​តាម​​បែប​បច្ចេកទេស​ទំនើប…

ឧកញ៉ា គិត ម៉េង ចាប់​ដៃ​​ជាមួយ​​វិនិយោគិន​តៃវ៉ាន់ សង់​អគារ​ភ្លោះ​កម្ពស់​៦២​ជាន់ កណ្តាល​​រាជ​ធានី​ភ្នំពេញ

មហា​សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បច្ចុប្បន្ន ជា​ប្រធាន​សភា​ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ