អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ផ្ដាច់មុខ រវាងហ្សាយអនស៊ីធី និងដៃគូផ្នែកលក់ក្រុមហ៊ុនភ័ញធើគម្រោង ហ្សាយអនស៊ីធី កាលពីព្រឹកថ្ងៃពុធទី 20 ខែកញ្ញា បានចុះកិច្ចព្រមព្រៀងសហការ ធ្វើជាដៃគូផ្នែកលក់ និងការធ្វើទីផ្សារផ្ដាច់មុខ ជាមួយក្រុមហ៊ុនភ័ញធើ ទៅលើគម្រោងដ៏ថ្មីសន្លាងមួយមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា
ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា

ការចាប់ដៃគូសហការនេះ ក្រុមហ៊ុនទាំងពីរ នឹងពាំនាំយកវិថីអាជីវកម្មចម្រុះមួយ ដែលមានវត្តមាននៅបណ្ដាទីក្រុងល្បីៗមួយចំនួនដូចជា ទីក្រុងសេអ៊ូល សឹង្ហបុរី សៀងហៃ តៃប៉ិ និងបាងកកជាដើម មកកាន់ទីក្រុងភ្នំពេញ ដែលជាទីក្រុងមួយកំពុងពង្រីកការអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ។

ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា

បដិវត្តអាជីវកម្មថ្មីនេះ នឹងផ្លាស់ប្ដូរផ្ទះអាជីវកម្មបែបប្រពៃណី ប្ដូរមកជាបណ្ដុំអគារពាណិជ្ជកម្មទំនើបកម្ពស់4ជាន់ មានទំហំធំ និងទទឹងរហូតទៅដល់10ម៉ែត្រ បើកដំណើរការ 24ម៉ោង ដែលអាចបំពេញរាល់តម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងកន្លែងកម្សាន្តដ៏សម្បូរបែប។

ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា

ក្រុមហ៊ុនគ្រប់គ្រងគម្រោង ហ្សាយអនស៊ីធី ជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ការមកដល់នៃវិថីអាជីវកម្មចម្រុះនេះ នឹងធ្វើឱ្យវិនិយោគិន សហគ្រិន ងាយស្រួលស្វែងរកទីតាំងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងផ្ដល់ឱកាសការងារជាច្រើនបន្ថែម ដ្បិតហ្សាយអនស៊ីធី ស្ថិតនៅទីតាំងពោរពេញដោយសក្តានុពលខ្ពស់នៃភាគខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ឬផ្លូវ 60ម៉ែត្រ ទល់មុខផ្សារទំនើបអ៊ីអនម៉លមានជ័យ និងប្រមាណ 10នាទីប៉ុណ្ណោះ ពីព្រលានយន្តហោះអន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ។

ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា

គួរបញ្ជាក់ផងដែរថា គម្រោងហ្សាយអនស៊ីធី លាតសន្ធឹងលើផ្ទះដីប្រមាណ 7ហិចតា ជាមួយទំហំសាងសង់សរុបជាង 450,000 ម៉ែត្រការ៉េ ហើយចែកចេញជា4ដំណាក់កាលធំៗ ដោយក្នុងនោះរួមមាន វិថីអាជីវកម្មចម្រុះ ផ្សារគ្រឿងសមុទ្រទំនើបបែបពាណិជ្ជកម្ម សណ្ឋាគារលំដាប់ផ្កាយប្រាំ អគារពាណិជ្ជកម្មនិង លំនៅឋានសហគមន៍បែបទំនើប៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ រោងចក្រសហគ្រាសជាង២ម៉ឺននឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់ច្រើនបន្ថែមទៀត ជាក់ស្តែង…

អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានចាត់ទុកវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ គឺជាផ្នែកមួយដែលបានយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ