ការគ្រប់គ្រងកូវីដចិន

វិធានការគ្រប់គ្រងជំងឺកូវីដរបស់ចិន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិនិយោគទុនបរទេសច្រើនឆ្នាំទៅមុខទៀត


ប្រធានសភាពាណិជ្ជកម្មអាមេរិកបានព្រមាននៅថ្ងៃអង្គារទី ១៧ ឧសភានេះថា ការគ្រប់គ្រងដ៏តឹងរ៉ឹងនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន នឹងរារាំងដល់លំហូរចូលនៃវិនិយោគទុនពីបរទេសចូលទៅក្នុងប្រទេសចិននានៅរយៈពេលច្រើនឆ្នាំខាងមុខទៀត ដោយសារតែការរឹតត្បិតនៃការធ្វើដំណើរ ដែលជាឧបសគ្គជាប់គាំងដល់គម្រោងនានា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិធានការគ្មានគូវីដចិន ជះឥទ្ធិពលអវិជ្ជមានចំពោះវិនិយោគទុនបរទេស

លោក Michael Hart ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិនបាននិយាយថា មានសញ្ញាមួយចំនួន ដែលបង្ហាញថា ក្រុមហ៊ុនអាមេរិកកំពុងចាកចេញពីទីផ្សាររបស់ប្រទេសចិន។

លោក Michael បានបន្តថា សភាពាណិជ្ជកម្មអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិនិយោគរបស់អាមេរិកដែលមានស្រាប់ និងនាពេលអនាគត និងក្រុមហ៊ុនបរទេសដទៃទៀតដែលចូលទៅក្នុងប្រទេសចិន ដោយសារតែមិនបានទទួលលក្ខខណ្ឌពេញលេញនៃការធ្វើដំណើរ”។

"ជាអកុសល ការបិទខ្ទប់ដោយសារជំងឺកូវីដ១៩នៅឆ្នាំនេះ និងការរឹតបន្តឹងនៅរយៈពេលពីរឆ្នាំចុងក្រោយនេះ និងអាចបន្ដច្រើនឆ្នាំទៅមុខទៀត នោះវានឹងទាញទម្លាក់ការវិនិយោគក្នុងប្រទេសចិនកាន់តែខ្លាំង"។

ខណៈពេលដែលពិភពលោកស្ទើរតែទាំងស្រុង បានដកការរឹតបន្តឹងលើមេរោគឆ្លងកូវីដ១៩ ប្រទេសចិនឯណោះវិញ នៅតែបន្តរឹតបន្តឹងជើងហោះហើរយ៉ាងតឹងរឹងទៅកាន់ប្រទេសខ្លូន ហើយបានទទូចថា គោលនយោបាយគ្មានកូវីដ គឺនៅតែចាំបាច់ដើម្បីការពារសុខភាពប្រជាជនខ្លួនពីការឆ្លងដ៏លើសលុប។

មួយវិញទៀត របាយការណ៍របស់សភាពាណិជ្ជកម្មខាងលើ បានលើកឡើងពីការរឹតត្បិតការតភ្ជាប់ប្រព័ន្ធទីផ្សារ បទប្បញ្ញត្តិនៃការរើសអើង និងកម្សោយនៃតម្រូវការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលជាកង្វល់ដ៏ចម្បងសម្រាប់អ្នកធ្វើអាជីវកម្មសហរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន សភាពាណិជ្ជកម្មអាមេរិកក៏បានចេញផ្សាយការស្ទង់មតិមួយ ដែលព្រមានអំពី "ជម្លៀសចេញ" នៃបុគ្គលិកបរទេសនៅក្នុងប្រទេសចិន ដោយសារតែវិធានការកូវីដ១៩ ដ៏តឹងរឹង និងការបិទខ្ទប់ជាបន្តបន្ទាប់របស់ប្រទេសចិន ដោយក្នុងនោះ មាន ៥៨% នៃក្រុមហ៊ុនដែលជាសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសនិយាយថា ពួកគេបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលសម្រាប់ឆ្នាំនេះ។

យ៉ាងណាមិញ សភាពាណិជ្ជកម្មអ៊ឺរ៉ុបក្នុងប្រទេសចិនឯណោះវិញ ក៏បាននិយាយកាលពីថ្ងៃទី ១៦ឧសភាដែរថា អាជីវកម្មរបស់អ៊ឺរ៉ុបមានឱកាសតិចតួចណាស់ ក្នុងទប់ទល់និងធ្វើឲ្យប្រសើរឡើងវិញ ចំពោះមុខនៃរំខានពីការផ្ទុះឡើងនូវរលកបន្ទាប់នៃជំងឺកូវីដ១៩ រហូតទាល់តែប្រទេសចិន បង្កើនអត្រាការចាក់វ៉ាក់សាំងឲ្យបានខ្ពស់ជាងមុន៕

អត្ថបទ: ហ៊ុន គន្ចថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាកសិករឥណ្ឌូនេស៊ីធ្វើការតវ៉ាប្រឆាំងបម្រាមការនាំចេញប្រេងដូងទៅក្រៅប្រទេសរបស់រដ្ឋាភិបាល

ព័ត៌មាន
ប្រជាកសិករដាំដូងប្រេងខ្នាតតូចរាប់រយនាក់នៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារ ទី១៧ឧសភានេះបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងនៅតំប…

ភោជនីយដ្ឋាន McDonald ដ៏ល្បីរបស់អាមេរិកត្រៀមចាកចេញពីរុស្ស៊ី ដោយប្រកាសលក់ហាងទាំងអស់នៅក្នុងប្រទេសនេះ

ព័ត៌មាន
ក្រុមហ៊ុនអាហារ Fast Food របស់អាមេរិក McDonald ដែលជាយីហោដ៏ល្បីល្បាញទូទាំងពិភពលោកនោះ បានប្រកាសកាលពីថ្ងៃទី១៦ ឧសភា ថា ខ្លួននឹងចាកចេញពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ