ល្បែងអនឡាញ

ពលករបរទេសសម្រុកនាំគ្នាចាកចេញពីប្រទេសហ្វីលីពីន ក្រោយអាជ្ញាធរបិទល្បែងអនឡាញ


ពលករបរទេសរាប់ម៉ឺននាក់ បានសម្រុកនាំគ្នាចាកចេញពីប្រទេសហ្វីលីពីន ដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីអាជ្ញាធររបស់ប្រទេសនេះបានប្រកាសបិទមិនឱ្យមានការបើក ឬលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ការចាត់វិធានការក្តៅលើល្បែងអនឡាញនេះធ្វើឡើងក្រោយ អាជ្ញាធររងការរិះគន់ខ្លាំងៗពីមហាជនជុំវិញបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេ អេស៊ា។
ល្បែងអនឡាញ
ដោយ

ក្រុមហ៊ុនប្រតិបត្តិករល្បែងអនឡាញបរទេសនៅប្រទេសហ្វីលីពីន បានទទួលអាជ្ញាបណ្ណពីក្រុមហ៊ុនកាស៊ីណូរបស់រដ្ឋ PAGCOR ចាប់តាំងពីឆ្នាំ២០១៦ ក្នុងអំឡុងពេលហ្វីលីពីន ស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូធឺតេ (Rodrigo Duterte)។ តាមរយៈក្រុមហ៊ុនល្បែងអនឡាញនេះ វាក៏បានស្រូបទាញអតិថិជនជាជនជាតិចិន និងពលករបរទេសជាច្រើនឱ្យចូលមកប្រទេសនេះផងដែរ។ ​

ស្របពេលល្បែងអនឡាញបានជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងនាំយករូបិយប័ណ្ណបរទេសចូលទៅក្នុងប្រទេសហ្វីលីពីន គេក៏មានការព្រួយបារម្ភដែរថា ប្រតិបត្តិករកាស៊ីណូនេះអាចជាច្រកមួយក្នុងការរួមចំណែកដល់ការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សផងដែរ។ កត្តានេះបានជំរុញឱ្យសមាជិកសភាចាប់ផ្តើមអំពាវនាវឱ្យមានការហាមឃាត់លើឧស្សាហកម្មប្រភេទនេះ។

ក្រោយមកប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ក៏បានប្រកាសកាលពីខែកក្កដា ឆ្នាំនេះ ដោយសម្រេចហាមឃាត់មិនឱ្យបើក ឬលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅត្រឹមដំណាច់ឆ្នាំនេះ ដោយចាត់ទុកឧស្សាហកម្មល្បែងអនឡាញនេះជាសកម្មភាពឧក្រិដ្ឋកម្ម ក្រោយមហាជនរិះគន់រដ្ឋាភិបាលរបស់លោកកាន់តែខ្លាំងឡើង។

ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បានប្រាប់បុគ្គលិកបរទេស ដែលរងផលប៉ះពាល់ការងារដោយសារការបិទល្បែងអនឡាញនេះ ឱ្យចាកចេញពីប្រទេសនេះ ហើយបើតាមតួលេខដែលបានប្រកាសកាលពីថ្ងៃទី១៨ ខែធ្នូ ពលករបរទេសប្រមាណ២៤,០០០នាក់ បានចាកចេញពីប្រទេសនេះ។

ការសម្រេចចិត្តរបស់លោក ម៉ាកូស ក្នុងការហាមប្រាមកាស៊ីណូអនឡាញនេះ ក៏មានអត្ថន័យនយោបាយផងដែរ ដោយបានបង្ហាញពីគោលជំហរប្រឆាំងនឹងលោក ឌូធឺតេ ដែលជាអ្នកបន្ធូរបន្ថយបទប្បញ្ញត្តិល្បែងស៊ីសងបរទេសពាក់ព័ន្ធនឹងប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យយុវជននៅប្រទេសចិន សម្រុកដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្ត្រីរាជការក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៤ នេះ?

យុវជននៅប្រទេសចិន បានសម្រុកនាំគ្នាដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៤ ពោលគឺរហូតដល់ទៅ៣,…

ធនាគារ អេស៊ីលីដា ប្តេជ្ញានឹងនាំមកនូវភាពច្នៃប្រឌិត និងនវានវត្តន៍ សម្រាប់ឆ្នាំថ្មី ដើម្បីបម្រើសេវាកម្មជូនអតិថិជនកាន់តែប្រសើរ

ធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរដ៏ធំជាងគេនៅកម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ បានផ្ញើសារជូនពរទៅកាន់អតិថិជន និងដៃគូអាជីវកម្មរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ