អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ទិតៀនខ្លាំងៗចំពោះកញ្ចប់ថវិកាចំណាយ២០២២របស់រដ្ឋាភិបាល


អ្នកនយោបាយវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក មហាធៀ មហាមេត បាននិយាយតិះទៀតខ្លាំងៗទៅការបែងចែកកញ្ចប់ថវិកាចំណាយដ៏ច្រើនលើសលុបសម្រាប់ឆ្នាំ២០២២របស់រដ្ឋាភិបាលម៉ាឡេស៊ីថា វានឹងបណ្ដាលឲ្យប្រទេសនេះ នឹងជំពាក់បំណុលកាន់តែច្រើនឡើងៗ ហើយវាក៏ធ្វើឲ្យមានបន្ទុកកាន់តែធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលនាពេលអនាគតផងដែរ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក មហាធៀ មហាមេត
ដោយ

លើស​ពី​នេះ​ទៀត សមាជិក​សភា​ម៉ា​ឡេ​ស៊ី​ដែល​មាន​វ័យ ៩៦​ឆ្នាំ​រូប​នេះ ក៏​បាន​និយាយ​លើក​ឡើង​ចំ​ៗ​ដែរ​ថា វប្បធម៌​ពុក​រលួយ​ក៏​កំពុង​កើត​មាន​ឡើង​វិញ​ដែរ នៅ​ក្នុង​ជួរ​អ្នកនយោបាយ​ម៉ា​ឡេ​ស៊ី​។ លោក មហា​ធៀ បន្ថែម​ទៀត​ថា មុខ​តំណែង​មិន​សំខាន់​នៅ​ក្នុង​ជួ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​បង្កើត​ឡើង ដើម្បី​ផ្ដល់​ឋានៈ និង​លាភសក្ការៈ ហើយ​បញ្ហា​ទាំងនេះ នឹង​កើតឡើង​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ពេល​ខាង​មុខ ដែល​នឹង​បង្ក​ឲ្យ​មាន​សម្ពាធ​ទៅ​លើ​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល និង​បំណុល​ជាតិ​ផង​ដែរ​។ លោក មហា​ធៀ បាន​អះអាង​ឡើង​យ៉ាង​ដូច្នេះ នៅ​អំឡុង​ថ្ងៃ​ទី​២ នៃ​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​អំពី​កញ្ចប់​ថវិកា​ឆ្នាំ​២០២២ នៅ​ក្នុង​សភា​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​។

គួរ​រំឭក​ថា ថ្មី​ៗ​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី លោក តេ​ង​គូ បាន​បង្ហាញ​នូវ​កញ្ចប់​ថវិកា​ចំណាយ​ឆ្នាំ​២០២២ ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជាង​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​វា​គឺជា​កញ្ចប់​ថវិកា​ចំណាយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​កាលពី​ឆ្នាំ​២០២១ កញ្ចប់​ថវិការ​នេះ​មាន​ត្រឹមតែ​ជាង ៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ក៏​បាន​ព្យាករ​ទុក​ថា ប្រាក់​ចំណូល​រដ្ឋាភិបាល​នឹង​មាន​ជាង ៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​នៅ​ឆ្នាំ​២០២២​។

ទោះ​យ៉ាងណា លោក មហា​ធៀ​បាន​ព្រមាន​ថា ការ​ចំណាយ​មាន​ជា​ច្រើន​ជាង​ចំណូល​ដែល​បាន​ព្យាករ​ទុក​នេះ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី នឹង​មាន​បំណង​បង្កើន​បំណុល​ជាតិ​បន្ថែម​ទៀត ខណៈ​ដែល​បច្ចុប្បន្ន រដ្ឋាភិបាល​មាន​បំណុល​សរុប​ជាង ២៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ករួច​ទៅ​ហើយ​។ យ៉ាងណាមិញ កាលពី​ខែ​មុន​នេះ សភា​ជាន់​ទាប​របស់​ម៉ា​ឡេ​ស៊ី ទើបតែ​បាន​អនុម័ត​បង្កើន​ពិ​ដាន​បំណុល​ដោយ​កំណត់​ឲ្យ​មាននៅ​ត្រឹម​អត្រា ៦៥%​នៃ​ទំហំ GDP របស់​ប្រទេស ខណៈ​កាលពី​ឆ្នាំ​២០២០​មាន​ត្រឹមតែ ៦០%​ប៉ុណ្ណោះ​។ ការ​បង្កើន​ការ​ខ្ចី​បំណុល​នេះ គឺជា​ផ្នែក​មួយ​ដើម្បី​យក​ថវិកា​ទាំងនោះ មក​ទប់ទល់​នឹង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ក៏​ធ្លាប់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​លាង​លុយ​កង្វក់​នៅ​ក្នុង​ក្រុមហ៊ុន 1MDB ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​រដ្ឋ​ផង​ដែរ ហើយ​ករណី​នេះ ត្រូវ​បាន​លោក មហា​ធៀ លើកយក​មក​ធ្វើ​ជា​ឧទាហរណ៍​ជាក់ស្ដែង សម្រាប់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បច្ចុប្បន្ន ត្រូវ​ស្វែង​យល់​កុំ​ឲ្យ​ដើរ​ខុស​ទៀត​។

ជា​ចុង​ក្រោយ នយោបាយ​ចាស់វស្សា​របស់​ម៉ា​ឡេ​ស៊ី​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២២​នេះ និង​ពិចារណា​ឡើង​វិញ​ទៅ​លើ​ការ​ចំណាយ​ដែល​មាន​ច្រើន​លើសលុប​នេះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ដៃគូធំៗចំនួន៤ នឹងផ្ដល់ថវិកា ៦០០លានដុល្លារឲ្យអាស៊ានស្តារវិស័យថាមពលបៃតង

ដៃគូធំៗចំនួនបួនបានសន្យាថា នឹងផ្តល់ទឹកប្រាក់ ៦៦៥លានដុល្លារអាមេរិកតាមរយៈគម្រោងមួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដើម្បីយកមកប្រើប្រាស់ក្នុងគោល…

អនុវត្តផែនការ «រៀនរស់នៅជាមួយកូវីដ-១៩» បាន២ថ្ងៃ កូរ៉េខាងត្បូងកត់ត្រាពីការកើនឡើងអ្នកឆ្លងថ្មី

នៅថ្ងៃពុធ សប្ដាហ៍នេះករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២ពាន់ ៦រយនាក់បន្ថែមទៀតហើយ។ ការកើនឡើងករណីឆ្លងខ្ពស់ឡើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ