ទំនាក់ទំនងថៃ-អាម៉េរិក

អតីតអនុរដ្ឋមន្ត្រីការបរទេសថៃ ពន្លះនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល យ៉ាងចាស់ដៃ ដែលធ្វើឱ្យខូចទំនាក់ទំនងថៃ-អាម៉េរិក


អតីតអនុរដ្ឋមន្រ្តីការបរទេសថៃ លោក រស្ម៊ី ឆាលីឆាន់ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានរិះគន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល យ៉ាងចាស់ដៃចំពោះទង្វើដ៏ខ្ជីខ្ជារបស់លោក ដែលឈានទៅដល់សហរដ្ឋអាម៉េរិក ផ្អាកចរចាពាណិជញ្ជកម្មជាមួយថៃ និងទង្វើខ្ជីខ្ជាមួយចំនួនទៀតរួមមានការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃជាឯកតោភាគី ការមើលស្រាលបញ្ហាហានិភ័យពន្ធគយ ការធ្វើឱ្យខូចកិត្តនាមរបស់ប្រទេសថៃ និងការធ្វើឱ្យហានិភ័យសេដ្ឋកិច្ច និងការទូតក្នុងតំបន់កើនឡើង។ នេះបើយោងតាមការចុះផ្សយរបស់សារព័ត៌មាន ThaiExaminer។
ទំនាក់ទំនងថៃ-អាម៉េរិក
ដោយ

ថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក តាំងពីអើយមកបានបង្ហាញចរិតអឿ និងសម្ដីប្រហើន​មិនសូវគោរពសហរដ្ឋអាម៉េរិក ដែលជាមេកើយរបស់ខ្លួន ខណៈដែលថៃ ទាំងនាយករដ្ឋមន្ត្រី ទាំងស្ដេចថៃ ហាក់ចង់ដោះដៃពីសហរដ្ឋអាម៉េរិក ហើយងាកទៅឈោងចាប់មហាយក្សចិន។ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា អតីតអនុរដ្ឋមន្ត្រីការបរទេសថៃ លោក រស្ម៊ី ឆាលីឆាន់ (Rasme Chalichan) បានពន្លះនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល យ៉ាងចាស់ដៃ ដែលធ្វើឱ្យខូចទំនាក់ទំនងថៃ-អាម៉េរិក។

លោក រស្ម៊ី ឆាលីឆាន់ សង្កត់ធ្ងន់ថា ទាំងនេះសុទ្ធតែមកពីលោក អានុទីន ឆានវីរៈគុល ដែលបានច្រានចោលជាសាធារណៈនូវសំណើរបស់សហរដ្ឋអាម៉េរិក ឱ្យជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចរចាជាមួយភាគីកម្ពុជាឡើងវិញជុំវិញជម្លោះ ហើយលោក អានុទីន ក៏បានប្រឆាំងនឹងបំណងប្រធានាធិបតី ដូណាល់ ត្រាំ ដោយបើកចំហផងដែរ។

ជាលទ្ធផលការផ្អាកចរចាពាណិជ្ជកម្មបណ្ដោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងប្រទេសថៃបានជះផលប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក និងគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ច ដ៏​សំខាន់។ លើសពីនេះ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេសថៃ។

ក្រុមអ្នកវិភាគបានព្រមានថា ការផ្អាកចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងភាគីថៃ អាចជះផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ យ៉ាងធ្ងន់ធ្ងរ៕

ដោយ: តែម សុខុម




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ