សេដ្ឋកិច្ចជប៉ុន

ជប៉ុនគ្រោងកញ្ចប់ថវិកា១៣៥ពាន់លានដុល្លារ ដើម្បីកែប្រែមូលដ្ឋានសេដ្ឋកិច្ច និងថាមពល


ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញជឿជាក់ថា កំពុងដាក់ចេញផែនការអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ច និងធនធានមនុស្ស ដែលមានតម្លៃរហូតដល់ទៅ១៣៥ពាន់លានដុល្លារ ដើម្បីកែប្រែមូលដ្ឋានសេដ្ឋកិច្ច និងសន្តិសុខថាមពលបច្ចុប្បន្ន ទៅរកមូលដ្ឋានសេដ្ឋកិច្ច និងថាមពលថ្មី។ ផែនការនេះ អាចនឹងត្រូវការរយៈពេលរហូតដល់ទៅ១០ឆ្នាំខាងមុខ។
សេដ្ឋកិច្ចជប៉ុន
ដោយ

អ្នកជំនាញពីររូប គឺលោក យី ចេន (Yi Chen) មន្ត្រីជាន់ខ្ពស់សម្រាប់គម្រោងអាកាសធាតុ នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី និងលោក អាលីស្តែរ រិតឈី ( Alistair Ritchie) នាយកអង្គការនិរន្តរភាពអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងនៅក្នុងបទអន្តរាគមន៍មួយរបស់ព័ត៌មាន Nikkei ថា ជប៉ុនគ្រោងនឹងបោះផ្សាយមូលបត្របំណុលទំហំ១៣៥ពាន់លានដុល្លារ ដើម្បីជំរុញការលើកកម្ពស់ការយកចិត្តទុកដាក់លើបញ្ហាការផ្លាស់ប្តូរអាកាសធាតុ។

អ្នកជំនាញទាំងពីររូបនេះបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កញ្ចប់មូលបត្របំណុល ដែលមានតម្លៃដ៏ច្រើននេះ នឹងចូលរួមជួយគាំទ្រដល់ការវិនិយោគនៅក្នុងដំណើរការផ្លាស់ប្តូរមូលដ្ឋានឧស្សាហកម្មនៅជប៉ុនបច្ចុប្បន្ន ឲ្យទៅជាមូលដ្ឋានឧស្សាហកម្មដើរដោយថាមពលស្អាត ក៏ដូចជាជំរុញការ​វិនិយោគឯកជន នៅក្នុងបច្ចេកវិទ្យាបញ្ចេញកាបូនទាបដូចជាអ៊ីដ្រូសែនបៃតង។ តាមការរំពឹងទុក ជប៉ុននឹងបញ្ចេញមូលបត្របំណុលដែលមានសាច់ប្រាក់ប្រមាណជា១១ពាន់លានដុល្លារនៅសប្តាហ៍នេះ ដើម្បីឲ្យបណ្តាក្រុមហ៊ុនជប៉ុនឈានទៅរកការបោះជំហានចូលទៅក្នុងដំណើរការនៃការធ្វើបដិវត្តឧស្សាហកម្មស្អាត។

គួររំលឹកថា ជប៉ុនបានប្រកាសចេញប្រព័ន្ធពាណិជ្ជកម្ម និងការទូទាត់ប្រាក់ចំណូលតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នពុលតាំងពីខែមេសា ឆ្នាំ២០២៣ កន្លងទៅ ហើយបច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៦៧០ ហើយ ដែលបានប្រកាសទទួលខុសត្រូវលើបញ្ហានៃការបំពុលនេះ។ ក្រុមហ៊ុនទាំងអស់នោះ ត្រូវបានគេដឹងថា អាចទទូលខុសត្រូវលើការកាត់បន្ថយការបំពុល បានប្រមាណជា៤០%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យតម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ហក់ឡើងខ្លាំងដល់កម្រិតកំណត់ត្រា?

ព័ត៌មាន
តម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ប្រទេសថៃ បានហក់ឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយសារតែមានជនបរទេសកាន់តែច្រើនចាប់អារ…

វៀតណាមដាក់គោលដៅប្រែក្លាយប្រទេសឱ្យក្លាយជានាគសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
គ្រាន់តែចូលដល់ឆ្នាំនាគភ្លាម វៀតណាមប្រាថ្នាចង់ប្រែក្លាយប្រទេសជានាគសេដ្ឋកិច្ចមួយនៅលើពិភពលោក ខណៈបច្ចុប្បន្នប្រទេសក្បែរខាងកម្ពុជាមួយនេះកំពុងរៀបច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ