
ក្រុមហ៊ុន Huaxin Insurance Brokers មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនធានារ៉ាប់រងដែលមានវិជ្ជា ជីវៈតែមួយគត់ដែលបម្រើសេវាធានារ៉ាប់រង ជូនរាប់រយក្រុមហ៊ុនរបស់ Huadian Group (ក្រុមហ៊ុនផលិតថាមពលរដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសចិន)។ ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញអោយឃើញពីភាពរីកចម្រើននៃការកសាងទំនាក់ទំនងដ៏ជិតស្និត ទំនុកចិត្ត និងអត្ថប្រយោជន៍ របស់ទ្វេរភាគី រវាងក្រុមហ៊ុន ហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers ដែលមានជាងមួយទស្សវត្សមកនេះ។
កន្លងមក ហ្វតតេ បានសហការជាមួយក្រុមហ៊ុន Huaxin លើការផ្តល់ការការពារទៅលើគម្រោងផលិតថាមពលសំខាន់ៗដូចជា ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីធំបំផុតក្នុងប្រទេស (គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម និងស្ថានីយ៍ថាមពលខេត្តព្រះសីហនុ ដែលបានរួមចំណែកសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងច្រើនបំផុត។

លោក យក់ ចំរើនឫទ្ធិ បានមានប្រសាសន៍ថា “យើងមានការប្តេជ្ញាបន្តសហការ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន Huaxin Insurance Brokers ។ យើងក៏មានការជឿជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវលទ្ធផលដ៏គាប់ប្រសើរ និងអត្ថប្រយោជន៍ជូនដល់ក្រុមហ៊ុនយើងទាំងពីរ ក៏ដូចជាសហគមន៍ទាំងមូល។"

លោក Zhao Yanlin ក៏មានប្រសាសន៍ផងដែរថា នេះគឺជាឆ្នាំទី១០ នៃកិច្ចសហប្រតិបត្តិរបស់ពួកយើង។ ជាមួយនឹងការខិតខំប្រឹងប្រែង គម្រោង Huadian Group ក្នុងប្រទេសកម្ពុជាទទួលបានការធានារ៉ាប់រងដ៏ទូលំទូលាយ សម្រាប់រយះពេលជាច្រើនឆ្នាំ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងរឹតចំណងទំនាក់ទំនង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ថាមពលនៅទីនេះ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេលតែមួយ ។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវា ធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុង ប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត ។
ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់នូវរាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ឱកាសដល់បុគ្គលិក គ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និង ក្រៅស្ថាប័ន ។
ថ្មីៗនេះ ហ្វតតេ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញអោយឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com