វិស័យពាណិជ្ជកម្ម

លោក ត្រាំ បញ្ជាឱ្យដកទំនិញកាណាដាចេញពីការដេញថ្លៃ និងគំរាមឈប់ធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប


សង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាម៉េរិក បានឈានចូលក្នុងរបត់ថ្មីមួយទៀតហើយ ក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចេញបញ្ជាបន្ទាន់ និងដាច់ខាតឱ្យគ្រប់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់លុបឈ្មោះ និងបដិសេធទំនិញដេញថ្លៃរបស់កាណាដា ចេញពីកិច្ចសន្យាស៊ីវិល និងគម្រោងរបស់រដ្ឋអំណាចអាម៉េរិកទាំងអស់។ ការដាក់ចេញបទបញ្ជាដ៏ក្តៅគគុកនេះត្រូវបានគេមើលឃើញថា មិនត្រឹមជាការដាក់ទណ្ឌកម្មទីក្រុងអូតាវ៉ាប៉ុណ្ណោះទេ តែវាជាសារគំរាមដល់សហភាពអឺរ៉ុប បន្ទាប់ពីលេចធ្លាយការបើកដៃឱ្យកាណាដា ចូលជាសមាជិកមិនពេញសិទ្ធិរបស់ប្លុកនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times វិធានការក្តៅគគុក និងម៉ឺងម៉ាត់របស់សេតវិមានក្នុងការផាត់កាណាដា ចេញពីសិទ្ធិដេញថ្លៃលើកិច្ចសន្យារដ្ឋបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុន ឌើ ឡេយេន (Ursula von der Leyen) បានប្រកាសក្នុងសុន្ទរកថាបើកផ្លូវឱ្យកាណាដា អាចចូលជាសមាជិកវិសាមញ្ញរបស់សហភាពអឺរ៉ុប។ លោក ត្រាំ បានចោទប្រកាន់សំណើនេះថា ជាទង្វើអរិភាពចំពោះអាម៉េរិក ហើយបានព្រមានថា នឹងដំឡើងពន្ធទណ្ឌកម្មបន្ថែម ឬអាចឈានដល់ការផ្តាច់ការធ្វើពាណិជ្ជកម្មលើមុខទំនិញជាច្រើនជាមួយអឺរ៉ុបតែម្តង។
ជម្លោះពាណិជ្ជកម្មដ៏ក្ដៅគគុកនេះ បានជំរុញឱ្យកាណាដា ត្រូវខិតខំពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដកខ្លួនចេញពីអន្ទាក់ នៃការពឹងផ្អែកលើទីផ្សារអាម៉េរិក បន្ទាប់ពីការចរចាទ្វេភាគីបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ កន្លងមកលោក ត្រាំ បានដាក់ពន្ធ៥០% លើទំនិញកាណាដា ហើយថ្មីៗនេះបានចេញបញ្ជាហាមឃាត់ការនាំចូលផលិតផលទឹកដោះគោ គ្រឿងស្រវឹង និងរថយន្តពីកាណាដា ថែមទៀត ដែលបង្ខំឱ្យរដ្ឋាភិបាលក្រុងអូតាវ៉ា ចាត់វិធានការវាយបកវិញដូចគ្នាដែរ។
ការគំរាមកំហែងសាជាថ្មីរបស់លោក ត្រាំ ទៅលើសហភាពអឺរ៉ុប កំពុងក្លាយជាការសាកល្បងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ដែលធ្លាប់បានកំណត់ពិដានពន្ធគយអតិបរមាត្រឹម ១៥% លើទំនិញភាគច្រើន។ បច្ចុប្បន្នសហភាពអឺរ៉ុប មិនទាន់បញ្ជាក់ជំហរផ្លូវការថា តើនឹងបន្តផែនការសមាជិកសហការជាមួយកាណាដាទៀតឬយ៉ាងណានោះទេ ខណៈប្រទេសសមាជិកមួយចំនួនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកំហឹងរបស់លោក ត្រាំ។
មិនខុសពីកាណាដានោះទេ សម្ពាធពាណិជ្ជកម្ម និងគោលនយោបាយពន្ធប្រែប្រួលដូចរលកធាតុអាកាសក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏កំពុងបង្ខំឱ្យសម្ព័ន្ធមិត្តចាស់ដូចជាអូស្ត្រាលី រត់រកផ្លូវរំដោះខ្លួនតាមរយៈការបង្កើនសម្ពន្ធភាពសេដ្ឋកិច្ចជាមួយប្លុកអឺរ៉ុប ដើម្បីការពារស្ថិរភាព និងសន្តិសុខជាតិរ

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការព្យាករថ្មីចុងក្រោយបានព្រមានថា បាតុភូត អែលនីញ៉ូ នឹងវិវត្តខ្លួនកាន់តែអាក្រក់ ដែលអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងថាមពល

បាតុភូតអាកាសធាតុ អែលនីញ៉ូ ដែលកំពុងស្តែងរូបរាងនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែធ្វើឱ្យសីតុណ្ហភាព​​កើនឡើង​​​កំដៅនោះទេ តែវា​នឹងវិវត្តខ្លួន​…

ថៃទាមទារឱ្យខណ្ឌសីមាព្រំដែនទឹកឱ្យដាច់ស្រឡះជាមុនសិន មុនជជែករឿងបែងចែកផលប្រយោជន៍

ទោះបីជាកម្ពុជា និងថៃបានឈានជើងចូលតុចរចាជាថ្មីជុំវិញតំបន់ទាមទារត្រួតស៊ីគ្នាក្នុងសមុទ្រក៏ដោយ ប៉ុន្តែទីក្រុងបាងកក បានប្រកាសថា ត្រូវតែដោះស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ