យោងតាម Forbes បញ្ជីចំណាត់នេះមានធនាគារសរុប ៥០០ មកពី ៨៩ ប្រទេស ហើយការវាយតម្លៃផ្អែកជាចម្បងលើទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ធនាគារ។ ធនាគារដែលត្រូវបានវាយតម្លៃ ត្រូវបំពេញលក្ខខណ្ឌជាស្ថាប័នទទួលប្រាក់បញ្ញើដែលមានអាជ្ញាបណ្ណ ប្រកបអាជីវកម្មផ្តល់ឥណទានដល់អតិថិជនបុគ្គល ឬអាជីវកម្ម និងមានទ្រព្យសកម្មលើសពី ៣ពាន់លានដុល្លារ។
ទស្សនាវដ្ដី Forbes បានប្រើ លក្ខណៈវិនិច្ឆ័យចំនួន ៤ ចំណុចសំខាន់ៗ ក្នុងការវាយតម្លៃ រួមមាន៖ ប្រាក់ចំណេញ និងគុណភាពប្រាក់ចំណូល, ភាពរឹងមាំនៃដើមទុន និងប្រភពហិរញ្ញវត្ថុ ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្មជាដើម។ ជាលើទ្
ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញពីការចូលរួមរបស់ធនាគារមួយ ដែលមានមូលដ្ឋាននៅកម្ពុជា ក្នុងបញ្ជីវាយតម្លៃកម្រិតអន្តរជាតិផងដែរ។