
កម្មវិធីដាំដើមឈើ ក្រោមប្រធានបទ ជីវិតស្រស់បំព្រង មានការចូលរួមជាកិត្តិយសពីឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ និយ័តករនៅកម្ពុជា និងលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងមានការចូលរួមដោយស្ម័គ្រចិត្តពីបុគ្គលិកទាំងពីរក្រុមហ៊ុនប្រមាណជាង ១០០នាក់ ជាមួយសិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ ដើម្បីដាំដើមឈើចំនួន២០០ដើម និងមានជាការផ្តល់ជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះផងដែរ។

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ មានប្រសាសន៍ថ្លែងក្នុងកម្មវិធីដាំដើមឈើថា “ការផ្តល់ អោយ និងការចែករំលែកទៅសហគមន៍ដែលយើងរស់នៅ គឺជារឿងដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាហ្វ៍។ វាជាចាំបាច់ណាស់ក្នុងការអប់រំក្មេងជំនាន់ក្រោយអោយងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន ដើម្បីទប់ទល់ទៅនឹងការប្រឈមនៃការផ្លាស់ប្តូរអាកាសធាតុ តាមរយះការចូលរួមរបស់យើងទាំងអស់គ្នា គឺយើងអាចធ្វើអោយមានការផ្លាស់ប្តូរបាន”។ ហើយនេះក៏ជាសក្ខីភាពនៃការ បង្ហាញអោយឃើញថា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បី អនាគតប្រកបដោយនិរន្តរភាព ។

កន្លងមក ក្រុមហ៊ុនហ្វតតេ តែងតែបង្កើតអោយមានជាកម្មវិធីសង្គមជាច្រើន (CSR) រួមមាន៖ ការចូលរួមសហការណ៍ជាមួយអង្គការអន្តរជាតិជប៉ុន OISCA ដោយគាំទ្រទៅលើគម្រោងបរិស្ថានបៃតងផ្សេងៗ និងការអប់រំធនធានមនុស្សក្នុងវិស័យកសិកម្ម រៀបចំកម្មវិធីសម្រាប់កុមារដើម្បីជម្រុញអោយសិស្សានុសិស្សបានយល់ច្បាស់ពីអត្ថប្រយោជន៍នៃបរិស្ថានប្រកបដោយនិរន្តរភាពតាមរយះយុទ្ធនាការដាំដើមឈើ ការធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព និងការចាប់ដៃគូសហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាល JCI កម្ពុជា-មេគង្គ ក្នុងការឧបត្ថម្ភមួកការពារសុវត្ថិភាព ចំនួន ១០០០មួកសម្រាប់សិស្សានុសិស្ស និងអ្នកដែលជិះទោចក្រយានយន្តតាមដងផ្លូវ។

