ការលើនឡើងតម្លៃផ្ទះថ្មីៗ

តម្លៃផ្ទះថ្មីៗនៅប្រទេសចិនឡើងថ្លៃ ខណៈតម្រូវការទីក្រុងធំៗមានការកើនឡើងខ្ពស់


តម្លៃផ្ទះថ្មីៗនៅប្រទេសចិនបានកើនឡើងជាលើកដំបូងចាប់គិតតាំងពីខែកញ្ញាមក នេះបើតាមទិន្នន័យផ្លូវប្រចាំខែមករា ដែលបានបង្ហាញនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ការកើនឡើងនេះ គឺនៅពេលដែលរដ្ឋាភិបាលចិនមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយឥទ្ធិពល និង ការរឹតបន្តឹងបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើអចលនទ្រព្យខ្លះៗឡើងវិញ ដែលបានផ្ដល់នូវទំនុកចិត្តសម្រាប់អ្នកទិញអចលនទ្រព្យ ជាពិសេសនៅក្នុងទីក្រុងធំៗតែម្តង។
តម្លៃផ្ទះថ្មីៗនៅប្រទេសចិនឡើងថ្លៃ ខណៈតម្រូវការទីក្រុងធំៗមានការកើនឡើងខ្ពស់

តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ចំនួន ៧០ របស់​ប្រទេស​ចិន​បាន​កើនឡើង ០,១% ក្នុង​ខែមករា​កន្លង​ទៅ ធៀប​នឹង​ការ​ធ្លាក់​ចុះ ០,២% នៅ​ក្នុង​ខែធ្នូ នេះ​បើ​យោង​តាម​ការ​គណនា​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ NBS​ចិន​។

ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ដែល​ស្មើនឹង​មួយ​ភាគ​បួន​នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ្អែក​តាម​សូចនាករ​មួយ​ចំនួន បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ជំរុញ​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​កាត់​បន្ថយ​ការ​ពង្រីក​ខ្លួន​នៃ​វិស័យ​នេះ នៅ​ចំ​ពេល​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​កំពុង​មានការ ខាតបង់ និង មាន​ជំពាក់​បំណុល​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា China Evergrande Group  ជាដើម​។

គួរ​ជម្រាប​ថា ចំនួន​ទីក្រុង​ដែល​មានការ​កើនឡើង​តម្លៃ​ផ្ទះ​ថ្មី​ៗ​ខ្ពស់​បំផុត​មានការ​កើនឡើង​ពី ១៥ ទៅ ២៨ ទីក្រុង ដែល​ភាគច្រើន គឺជា​ទីក្រុង​ធំ​ជាងគេ​លំដាប់​ទី ១ និង ទី ២ ក្នុង​ប្រទេស​ចិន​។ ក្នុង​នោះ​ផង​ដែរ តម្លៃ​ជា​មធ្យម​នៃ​លំនៅ​ដ្ឋា​ន​ថ្មី​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ចំនួន​បួន​របស់​ប្រទេស​ចិន​គឺ ប៉េ​កាំ​ង សៀង​ហៃ ក្វា​ង​ចូ​វ និង ស៊ិ​ន​ជិន ដែល​ធ្លាប់​បាន​ធ្លាក់​ចុះ ០,១% ក្នុង​ខែធ្នូ បាន​កើនឡើង​០,៦%​វិញ​នៅ​ខែមករា​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ របស់​ចិន​។

ការ​ប្រែប្រួល​ខ្លាំង​នៃ​កំណើន​តម្លៃ​ផ្ទះ​ថ្មី​នៅ​ទីក្រុង​ធំ​ៗ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាននៅ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ​ដែល​តម្លៃ​បាន​កើនឡើង​មក​វិញ ០,៥% នៅ​ខែមករា បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ០,៦% កាលពី​ខែធ្នូ​។

ដោយឡែក ទីក្រុង​ប៉េ​កាំ​ង បាន​កើនឡើង ១% សៀង​ហៃ​កើន ០,៦% និង ស៊ិ​ន​ជិន បាន​កើនឡើង​ប្រហែល ០,៥%​។

អ្នកជំនាញ​អះអាង​ថា ការ​កើនឡើង​នៃ​តម្រូវការ​ទិញ​ផ្ទះ​ថ្មី​ៗ គឺ​នៅ​ក្រោយ​ពេល​ដែល រដ្ឋាភិបាល​ចិន​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ហិរញ្ញវត្ថុ និង​ឥណទាន​នៅ​ក្នុង​វិស័យ​នេះ តាំងពី​ត្រីមាស​ទី​៤​ឆ្នាំ​មុន​មក​។ 

ទិន្នន័យ​ពី​ធនាគារកណ្ដាល​ចិន បាន​បង្ហាញ​ថា ប្រាក់​កម្ចី​គ្រួសារ ភាគច្រើន​ជា​កម្ចី​ទិញ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ដល់ ១៣៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ខែមករា​កន្លង​ទៅ​នេះ ពោល​គឺ​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ខែធ្នូ​ឆ្នាំ​មុន​។ 

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ចិន បាន​និយាយ​ថា "​ការ​កើនឡើង​នៅ​ក្នុង​ទីក្រុង​លំដាប់​ទី​១ មិនសូវ​ទាក់ទង​នឹង​កត្តា​តាម​រដូវ​កាល​ឡើយ ក៏​ប៉ុន្តែ​ដោយសារ​តែ​អំណាច​ទិញ​កើនឡើង ចំ​ពេល​មាន​បន្ធូរបន្ថយ គោលនយោបាយ​ឥណទាន ពី​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។ អ្នកជំនាញ​ជឿជាក់​ថា តម្លៃ​ក្នុង​ទីក្រុង​លំដាប់​ទី​មួយ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត នា​ពេល​ខាង​មុខ​នេះ​៕ឮ

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបជំរុញការអភិវឌ្ឍទូរគមនាគមន៍នៅអាហ្វ្រិក ដើម្បីដណ្តើមឥទ្ធិពលពីប្រទេសចិនមកវិញ

ព័ត៌មាន
ដោយមានការព្រួយបារម្មណ៍ចំពោះឥទ្ធិពល និងវត្តមានរបស់ប្រទេសចិន និងរុស្ស៊ីនៅក្នុងទ្វីបអាហ្វ្រិក អឺរ៉ុបបានសង្ឃឹមថា ខ្លួនអាចនឹងប្រជែងយកឥទ្ធិពលមកវ…

ការកើនឡើងនៃការនាំចេញអង្កររបស់វៀតណាម ធ្វើឱ្យអ្នកផលិតនិងអ្នកនាំចេញធំៗទទួលបានប្រាក់ចំណេញយ៉ាងច្រើនក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករធំៗរបស់វៀតណាមបានមើលឃើញប្រាក់ចំណេញក្រោយបង់ពន្ធរួចកាលពីឆ្នាំមុនកើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ២០២០ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ