បារាំង ព្រមានដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី

បារាំង ព្រមានដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី បើមិនយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន


ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានគំរាមរុស្ស៊ីថា ប្រសិនបើទីក្រុងមូស្គូ មិនយល់ព្រមលើបទឈប់បាញ់នៅប្រទេសអ៊ុយក្រែនទេ លោកនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី។ ការគំរាមនេះធ្វើឡើងនៅមុនពេលមេដឹកនាំកំពូលរបស់រុស្ស៊ី និងអ៊ុយក្រែនគ្រោងជួបចរចាគ្នាលើបញ្ហាសង្គ្រាមនេះនៅប្រទេសតួកគី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បារាំង ព្រមានដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី
ដោយ

ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍ TF1 កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានគំរាមរុស្ស៊ីថា ប្រសិនបើទីក្រុងមូស្គូ មិនយល់ព្រមលើបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន លោកនឹងការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតលើរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយផ្ដោតសំខាន់លើសេវាកម្មហិរញ្ញវត្ថុ ប្រេង និងឧស្ម័នតាមដែលអាចធ្វើទៅបាន។

ការគំរាមរបស់លោក ម៉ាក្រុង នេះក៏ត្រូវបានបន្ទរតាមដោយអធិការបតីអាល្លឺម៉ង់ថ្មីលោក ហ្រ្វ៊ីឌ្រិច មែស (Friedrich Merz) ផងដែរថា សម្ពន្ធមិត្តអ៊ឺរ៉ុបនឹងដាក់ចេញការរឹតបន្តឹងយ៉ាងខ្លាំងលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនយល់ព្រមចំពោះបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុបនេះអាចប៉ះពាល់ដល់ដំណើរការចរចាដោយផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សឺឡិនស្គី ក្នុងប្រទេសតួកគី នៅថ្ងៃទី១៥ ខែឧសភា សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ហើយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគាំទ្រជំនួបកំពូលមួយនេះ។

ក្រុមអ្នកការទូត បានអះអាងថា បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាកញ្ចប់ចំនួន១៦លើរុស្ស៊ី ដោយសារសង្រ្គាមនៅអ៊ុយក្រែន រួចមក វាអាចមានការលំបាកក្នុងការឯកភាពគ្នាជាធ្លុងមួយក្នុងចំណោមសមាជិកទាំង២៧របស់ប្លុកនេះ ដើម្បីអនុម័តវិធានការថ្មីសំខាន់ៗមួយចំនួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ស៊ុយអែត គ្រោងស្នើឱ្យអឺរ៉ុប ចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតក្នុងពិភពលោក

ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប គ្រោងស្នើឱ្យសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ី…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បានជជែកពិភាក្សាជាមួយលោក ពូទីន ពាក់ព័ន្ធនឹងរឿង យន្ដហោះ MH17 ដែលត្រូវបានគេបាញ់ទម្លាក់កាលពីជាង ១០ឆ្នាំមុន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Lbrahim បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជជែកជាមួយនឹងលោកប្រធានាធិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ