រដ្ឋាភិបាលមួយចំនួននៅអឺរ៉ុបពិនិត្យច្បាប់ពាណិជ្ជកម្មឡើងវិញ

រដ្ឋាភិបាលមួយចំនួននៅអឺរ៉ុបពិនិត្យច្បាប់ពាណិជ្ជកម្មឡើងវិញ ក្រោយស្ថានភាពបំណុលកំពុងតានតឹង


ក្រុមមន្ត្រីបានប្រាប់រ៉យទ័រថា ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយចំនួនបានបន្ធូរបន្ថយច្បាប់សម្រាប់គ្រឹះស្ថានធនាគារដែលគ្រប់គ្រងលើការជួញដូរបំណុលរបស់រដ្ឋាភិបាល ដើម្បីជួយពួកគេក្នុងការទប់ទល់នឹងលក្ខខណ្ឌទីផ្សារដ៏លំបាកបំផុតមួយចំនួនមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃចន្ទនេះ។
រដ្ឋាភិបាលមួយចំនួននៅអឺរ៉ុបពិនិត្យច្បាប់ពាណិជ្ជកម្មឡើងវិញ ក្រោយស្ថានភាពបំណុលកំពុងតានតឹង

ទីភ្នាក់ងាររ៉យទ័រថ្មីៗនេះបានទាក់ទងទីភ្នាក់ងារបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូធំៗចំនួន ១១ ដោយ មន្ត្រីនៅប្រទេសហូឡង់ និងបែលហ្ស៊ិកបានប្រាប់ថា ពួកគេបានបន្ធូរបន្ថយកាតព្វកិច្ចបង្កើតទីផ្សារជាច្រើនដែលកំណត់ថា តើធនាគារទាំងនេះគួរតែជួញដូរបំណុលរបស់ពួកគេយ៉ាងដូចម្តេច។

ប្រទេសបារាំង អេស្បាញ និងហ្វាំងឡង់បាននិយាយថា ច្បាប់របស់ពួកគេត្រូវបានរៀបចំរួចហើយ ដើម្បីគិតគូរដោយស្វ័យប្រវត្តិពីភាពតានតឹងទីផ្សារចំណែកប្រទេសអាល្លឺម៉ង់ និងអូទ្រីសបាននិយាយថា ពួកគេមិនបានកំណត់ច្បាប់បែបនេះទេ។

ស្របពេលដែលធនាគារកណ្តាលអ៊ឺរ៉ុបបានបន្ធូរបន្ថយរយៈពេលជាច្រើនឆ្នាំនៃការទិញបំណុលក្នុងតំបន់នេះ និងស្របពេលដែលមានសង្រ្គាមនៅអ៊ុយក្រែន ការខ្វះថាមពល និងភាពចលាចលក្នុងប្រទេសអង់គ្លេសផងនោះ កំពុងធ្វើឱ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នក្នុងការវិនិយោគបន្ថែមលើមូលបត្របំណុលរបស់រដ្ឋាភិបាល។

ជាលទ្ធផលប្រការនេះអាចបង្កើនការចំណាយលើការខ្ចីប្រាក់សម្រាប់រដ្ឋាភិបាលដែលរងសម្ពាធរួចហើយដោយការដំឡើងអត្រាការប្រាក់ និងការចំណាយទាក់ទងនឹងថាមពល ហើយវាអាចនាំមកនូវភាពមិនច្បាស់លាស់បន្ថែមទៀត សម្រាប់ស្ថាប័នមួយចំនួនដូចជាមូលនិធិសោធននិវត្តន៍ជាដើម។

បំណុលមិនទាន់សងរបស់ប្រទេសអាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្បាញ និងហូឡង់ ជាទីផ្សារដែលមានបំណុលភាគច្រើននៃតំបន់ចាយប្រាក់អឺរ៉ូដែលមានប្រហែល ៨ទ្រីលានដុល្លារអាមេរិក។

ការរាលដាលកាន់តែទូលំទូលាយនូវការទិញលក់បំណុលរដ្ឋាភិបាលនេះបានបង្ហាញពីភាពប្រែប្រួលកាន់តែច្រើន និងការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់ផងដែរ ដូច្នេះរដ្ឋាភិបាលរំពឹងថា ធនាគារដែលទិញបំណុលរបស់រដ្ឋាភិបាលនៅពេលដេញថ្លៃ ហើយបន្ទាប់មកលក់ទៅឱ្យអ្នកវិនិយោគ និងគ្រប់គ្រងការជួញដូររបស់ខ្លួននោះឲ្យបានតឹងរ៉ឹងថែមទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនរថភ្លើងរបស់អ្នកឧកញ៉ា គិត ម៉េង បោះផ្សាយលក់បណ្ណបំណុល១០លានដុល្លារជាផ្លូវការ

ព័ត៌មាន
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនប្រតិបត្តិការរថភ្លើងដឹកទំនិញ និងអ្នកដំណើរតែមួយគត់នៅកម្ពុជាបានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវ…

កម្ពុជាសម្រេចបានការនាំចេញជិត៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ