ផែនការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីគាំទ្ររំហូរទិន្នន័យដោយសេរីរបស់ជប៉ុននិងអាស៊ាន បាន អំពាវនាវឱ្យមានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល់ ចាប់ផ្តើមប្រតិបត្តិការ នៅទីក្រុង ហ្សាកាតា នៃ ប្រទេស ឥណ្ឌូនេស៊ី ក្នុងអំឡុង ចុងខែសីហា ។ មជ្ឈមណ្ឌលនេះ បង្កើតឡើងដោយ វិទ្យាស្ថាន ស្រាវ ជ្រាវ សេដ្ឋកិច្ច សម្រាប់ អាស៊ាន និង អាស៊ីបូព៌ា (ERIA) ដែល ជា ក្រុម វិភាគ អន្តរជាតិ របស់ ជប៉ុន ។
ការ ផ្តួចផ្តើមខាងលើត្រូវបាននាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ប្រកាសជាលើកដំបូង នៅ ក្នុងខែឧសភា អំឡុងវេទិកា អនាគត អាស៊ី រៀបចំដោយ សារ ព័ត៌ មាន នីកេ នៅ ទីក្រុង តូក្យូ ។
ចំពោះក្រុមហ៊ុននានា ព័ត៌មានពាក់ ព័ន្ធ នឹង ប្រវត្តិ នៃ ការ ទិញរបស់អតិថិជន ការសាកល្បង ឱសថ ថ្មី សម្រាប់អនាគត និង ស្ថានភាព ខ្សែសង្វាក់ ផលិតកម្មនៅរោងចក្រជាដើម គឺ សំខាន់ ខ្លាំង ណាស់ ព្រោះ ក្រុមហ៊ុនទាំងនោះ ជា អ្នក បង្កើត ផលិតផល និងបង្កើតយុទ្ធសាស្រ្តទីផ្សារ ។ ប៉ុន្តែប្រជាជាតិនីមួយៗ មានច្បាប់ ទម្លាប់ ផ្សេងៗគ្នាក្នុង ការ គ្រប់គ្រងទិន្នន័យ និង ការ បញ្ជូន ទិន្នន័យ ទៅ ក្រៅប្រទេស ។ ភាពខុសគ្នានេះ អាច រារាំង ប្រតិបត្តិការ សម្រាប់ ក្រុម ហ៊ុនពហុ ជាតិសាសន៍ ។
មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលថ្មីនេះ នឹងធ្វើការជាមួយ អ្នកចាប់ផ្តើមអាជីវកម្ម និងសហគមន៍ ធុរកិច្ចនៅ តំបន់ អាស៊ីអាគ្នេយ៍ ដើម្បីស្រាវជ្រាវ និងបង្កើតវិធីធ្វើឱ្យរំហូរ ទិន្នន័យឆ្ល ងកាត់ព្រំដែន កាន់តែរលូន។ គួរកត់សម្គាល់ថា អាស៊ានជាតំបន់ ដែល ការបង់ប្រាក់តាមស្មាតហ្វូនមាន ការ ពេញនិយម កាន់ តែ ខ្លាំង។
ការគ្រប់គ្រងទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់នៅទីស្នាក់ការកណ្តាល គឺ ធ្វើ ឱ្យ ក្រុម ហ៊ុន ពហុជាតិសាសន៍ អាច ដោះស្រាយស្ថាន ភាពអាសន្នកាន់តែងាយស្រួល ព្រោះ ថា ប្រសិនបើគ្រោះមហន្តរាយ បាន កើត ឡើង នៅ តំបន់ដែល ប្រមូល ផ្ដុំ ទៅ ដោយ អ្នកផ្គត់ផ្គង់ មែន នោះប្រភពទិន្នន័យជំនួសត្រូវតែមានការធានាសុវត្ថិភាព ។ អាជីវកម្ម ក៏អាច យល់ដឹងអំពីទម្រង់ ទិន្ន ន័យ បាន កាន់តែប្រសើរ ឡើង ដូច ជា ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងដំណើរការអាជីវកម្មនីមួយៗ ឬ សិទ្ធិរបស់កម្មករត្រូវបានការពារ ដែរ ឬក៏ យ៉ាង ណា ជា ដើម ។
មជ្ឈមណ្ឌលនេះទំនងជានឹងសិក្សាអំពីបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យមានការវិភាគទិន្នន័យទាក់ទងនឹង អាថ៌កំបាំងអាជីវកម្ម ឬ ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនជាដើម ឬឱ្យមានការ ប្រើ សម្រាប់ការ សិក្សាតាមរយៈម៉ាស៊ីនកុំព្យូធើ ខណៈដែល ទិន្ន ន័យនៅតែត្រូវបានការពារដោយកូដសម្ងាត់ ។ នៅ ពេល បច្ចុប្បន្ន ទិន្នន័យបែបនេះចាំបាច់ ត្រូវ ដោះ កូដ ជា មុន សិន មុន ពេល ធ្វើ ការ វិភាគ ដែលអាច ខុស នឹង ច្បាប់ទម្លាប់ នៅ ប្រទេសមួយចំនួន ។
ប្រទេសចិនបានផ្តល់អាទិភាពឱ្យការរក្សាទុកទិន្នន័យនៅក្នុង ព្រំដែនរបស់ខ្លួន ដោយរឹតត្បិតក្រុមហ៊ុនបរទេសមួយ ចំនួន ដែល កំពុង ធ្វើ ប្រតិបត្តិការនៅប្រទេសចិន មិន ឱ្យ យកទិន្នន័យចេញ ក្រៅប្រទេស នេះទេ ។ ព័ត៌ មាន ផ្ទាល់ខ្លួន និងទិន្នន័យទាក់ទងនឹងសន្តិសុខជាតិ និង សេដ្ឋកិច្ច មិនអាចផ្លាស់ទីទៅ ក្រៅប្រទេស ដោយ គ្មានការអនុញ្ញាតពីអាជ្ញាធរ ចិនបាន ឡើយ។
ជំហរ របស់ប្រទេស ចិន នេះ បាន ជំរុញ ឱ្យ ជប៉ុន ធ្វើការ កាន់តែ ជិតស្និទ្ធ ជាមួយ អាស៊ាន ក្នុង វិស័យ មួយ នេះ ហើយ បទប្បញ្ញត្តិបែបនេះរបស់ប្រទេសចិនអាចរារាំងកំណើនសេដ្ឋកិច្ច ប្រសិនបើបទ ប្បញ្ញតិ្ត នេះ ក្លាយ ជា បទដ្ឋាន នៅ ក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក៕
អត្ថបទ ៖ សុខ ជា